KPT+
អានអត្ថបទនេះ នឹងដឹងថា ខ្លួនឯងជាមនុស្សញៀនរឿងភេទសម្ព័នដែរអត់?
ការញៀនរួមភេទ គឺជាអាកប្បកិរិយាដែលទាក់ទងនឹងការស្វែងរកការរួមភេទមិនរើសមុខពេលវេលា និងដែលមិនចាំបាច់មានភាពជិតស្និទ្ធ ឬស្គាល់គ្នាអ្វីទំាងអស់។
គំនិតនិងភាពស្រមើស្រមៃ អាសអាភាស ទាក់ទងការរួមភេទក្លាយជារឿង ធម្មតារបស់មនុស្សដែលកំពុងញៀននេះ។
អាកប្បកិរិយាងាយសម្គាល់នៃ អ្នកដែលមានបញ្ហាបែបនេះគឺតែងតែទម្លាប់និយាយអំពីរឿងភេទដោយមិនដឹងខ្លួន និងគិតថាវាជារឿងធម្មតា។ ពួកគេមានភាពច្របូកច្របល់ខាងអារម្មណ៍ មានបញ្ហាសុខភាពចិត្តនិងរាងកាយ មានបញ្ហាអាជីពនិងច្រើនទៀត ដោយសារតែគិតពីរឿងនេះ គ្រប់ពេលវេលាគ្រប់ទីកន្លែង មិនថានៅទីធ្វើការ កំពុងប្រជុំ កំពុងបញ្ជាយានជំនិះលើផ្លូវ ឬកំពុងនៅក្នុងវត្ត។
សរុបមក ការញៀនផ្លូវភេទគឺជាលំនាំដែលជម្រុញការស្រមើស្រមៃនិងបង្កើតអាកប្បកិរិយាដែលបង្កជាបញ្ហានៅក្នុងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ វាកើតមានឡើងទំាងចំពោះមនុស្សស្រីនិងប្រុសដែលនាំទៅដល់ ការបង្ខំចិត្តដោយសម្រេចកាមដោយខ្លួនឯង (ពួកគេតែងយល់ថា មនុស្សគ្រប់គ្នាធ្វើបែបនេះជារឿងធម្មតា)។
គេតែងស្វែងរក រូបថតវីដេអូ ឬសកម្មភាពជាក់ស្តែង ឧបករណ៍ផ្លូវភេទ។ ល។ ឬតាមប្រមាញ់ស្វែងរកវិធីសម្រាប់សកម្មភាពផ្លូវភេទ។ គេចូលរួមក្នុងឧស្សាហកម្មពេស្យាចារ ឬម៉ាស្សាបែបត្រេកត្រអាល ហើយមិនដែលភ័យព្រួយក្នុងការរួមភេទជាមួយមនុស្សដែលបានជួបគ្នា តាមអ៊ិនធរណេតឬដោយផ្ទាល់មិនថាអ្នកនោះជាអ្នកណា មកពីណាអាយុប៉ុណ្ណានាំមកនូវបញ្ហាដែរទេ?
ចុះនេះជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេដែរទេ?
រឿងដែលគ្រោះថ្នាក់ គឺ ៨៣% នៃពួកគេ (សន្ទស្សន៍នៅជប៉ុន) គឺរួមភេទដោយមិនបានការពារអ្វី សូម្បីតែនៅកន្លែងគ្រោះថ្នាក់។ ពួកគេស្វែងរកបទពិសោធន៍ផ្លូវភេទបន្ថែមហើយបន្ថែមទៀត ដោយមិនគិតពីផលវិបាក ដែលអាចកើតមានភ្លាមៗឬយូរអង្វែងឡើយ។
លំនាំនៃការប្រព្រឹត្តិបទល្មើសផ្លូវភេទតូចតាច ដូចជាការចាប់បង្ខំ ការស្នើសុំ និងភាពគ្មានសីលធម៌ បានកើតឡើងដោយងាយ ដើម្បីគេចផុតពីភាពតានតឹងនិងអារម្មណ៍ឈឺចាប់ ធ្លាក់ទឹកចិត្តការថប់បារម្ភ ដែលប៉ះទង្គិចនៅពេលមិនបានទទួលការរួមភេទ ឬហោចណាស់ សម្រេចកាមដោយខ្លួនឯង។
វាជាជម្ងឺផ្លូវចិត្ត ឬសុខភាពបន្តពូជ ឬ អ្វីផ្សេងទៀត?
ដូច្នេះការញៀនផ្លូវភេទមិនមែនទាក់ទងនិងការសប្បាយនោះទេ គឺអំពីសមត្ថភាពនៃការមិនអាចគ្រប់គ្រងអារម្មណ៍។
សម្រាប់អ្នកញៀនសិច សកម្មសកម្មភាពញៀនផ្លូវភេទកើតឡើង មិនថាបញ្ហាអ្វីក៏ដោយ ដោយមិនគិតពីភាពជោគជ័យនៃដៃគូ ភាពវៃឆ្លាត ភាពទាក់ទាញខាងរាងកាយ ទំនាក់ទំនងជិតស្និទ្ធឬអ្វីៗផ្សេងទៀតទំាងអស់។
ទោះបីជាយ៉ាងណាជារឿយៗអ្នកញៀននឹងការរួមភេទ មានអារម្មណ៍ខ្មាស់អៀននិងភ័យខ្លាចក្នុងការស្វែងរកការព្យាបាល។ ពេលខ្លះ វិចារណញាណ និងចំណេះដឹង បានបណ្តាលឱ្យពួកគេប្រាប់ខ្លួនឯងថា នេះជាលើកចុងក្រោយហើយ តែពួកគេត្រូវបានបង្ខំ ឱ្យវិលត្រឡប់ទៅរកស្ថានភាពផ្លូវភេទដដែល។
យូរ ៗ ទៅ ពេលមិនមានជំនួយពីអ្នកជំនាញត្រឹមត្រូវ អ្នកញៀនផ្លូវភេទអាចនឹងបង្វែរ ជីវិតទាំងមូលរបស់ពួកគេ រាល់វិនាទី ទៅធ្វើការស្រមើស្រមៃខាងផ្លូវភេទ និងនិយាយ ឬធ្វើអាកប្បកិរិយាដែលទាក់ទងចូលសកម្មភាពផ្លូវភេទ ដើម្បីសម្រាលអារម្មណ៍។
ផលវិបាកវាចំពោះកូនៗ ឬប្តីប្រពន្ធគង់តែមានជៀសមិនរួច ។ ជាញឹកញាប់អាកប្បកិរិយារបស់អ្នកញៀនផ្លូវភេទកើនឡើងដល់ចំណុចដែលពួកគេជាន់ឈ្លីក្រមសីលធម៌ ធម្មតារបស់មនុស្ស និងធ្វើឱ្យគ្រួសារកាន់តែអាម៉ាស់មុខខ្លាំងឡើង៕
ប្រែសម្រួល៖ ចម្រើន តារា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)