Connect with us

KPT+

បុណ្យ Christmas មានប្រភពមកពីណា? មានន័យដូចម្ដេច?

បានផុស

នៅ

នៅសល់តែប៉ុន្មានថ្ងៃទៀតខាងមុខនេះបុណ្យ Christmas ឬហៅថា បុណ្យណូអែលនឹងប្រាព្ធធ្វើឡើងហើយនៅស្ទើរទូទាំងពិភពលោក។ តើប្រិយមិត្តដឹងទេថា បុណ្យនេះមានប្រភពមកពីណា? មានន័យយ៉ាងម៉េចដែរទេ? ថ្ងៃនេះKPT Plus សូមនាំប្រិយមិត្តមកស្គាល់ពីប្រភព និងអត្ថន័យនៃបុណ្យណូអែលជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រារព្ធបុណ្យណូអែលបានចាប់ផ្តើមដំបូងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីប្រហែលឆ្នាំ ៣៣៦នៃគ្រិស្តសករាជ។ ​បន្ទាប់មកវាធ្វើឡើងនៅប្រទេសប្រទេសអាល្លឺម៉ង់ ហើយបានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោក ជាពិសេសប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។ បច្ចុប្បន្នបុណ្យនេះក៏បានសាយភាយនៅអាស៊ី និងបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយើងផងដែរ។

បុណ្យណូអែលជាពិធីបុណ្យគ្រីស្ទសាសនា ដែលពិធីនេះប្រារព្ធឡើងដើម្បីរលឹកពីកំណើតរបស់ព្រះយេស៊ូវ។ ក្នុងភាសាអង់គ្លេសពាក្យថា Christ ប្រែមកថា ព្រះគ្រីស្ទ។ ដូច្នេះគេអាចហៅពិធីបុណ្យនេះជាភសាខ្មែរថា បុណ្យកំណើតព្រះយេស៊ូវ ឬបុណ្យណូអែល ក្នុងភាសាបារាំង ឬបុណ្យ Christmas ក្នុងភាសាអង់គ្លេស។  ប្រភពដើមនៃការចាត់តាំងថ្ងៃទី ២៥ ខែធ្នូ ជាថ្ងៃកំណើតរបស់ព្រះយេស៊ូវមិនច្បាស់លាស់នោះទេ។ គេគ្រាន់តែដឹងថាព្រះយេស៊ូវប្រសូតនៅរដូវត្រជាក់។ ដោយសារស្រុកកំណើតដែលព្រះយេស៊ូវប្រសូតគឺក្នុងប្រទេសអ៊ីស្រាអែល ហើយនៅទីនោះដូវត្រជាក់គឺនៅខែធ្នូ និងមករា។ ដូច្នេះគេហើយ គេបានជ្រើសរើស រដូវត្រជាក់ជារួមរបស់ពិភពលោក ដែលភាគច្រើនរដូវត្រជាក់នៅគឺខែ ធ្នូនេះឯង។ ក្រោយមកវាបានក្លាយជាកាលបរិច្ឆេទដែលទទួលយកជាសកល។

និទានកថាពីកំណើតរបស់ព្រះយេស៊ូវដែលបានបញ្ជាក់នៅក្នុងគម្ពីរសាសនាគ្រីស្ទនិយាយថា ព្រះយេស៊ូវបានប្រសូតនៅភូមិបេថ្លេហិមស្របតាមទំនាយនៃព្រះមេស្ស៊ី។ កាលណោះយ៉ូសែប និងម៉ារីយ៉ាដែលជាឪពុកម្ដាយរបស់ព្រះយេស៊ូវ បានទៅធ្វើដំណើរទៅទីក្រុងយេរូសាឡឹម ដើម្បីចុះឈ្មោះជំរឿន ខណៈម៉ារីយ៉ា​ដែលជាម្ដាយ កំពុងពពោះគ្រប់ខែ។ ពេលពួកគេទៅដល់ទីក្រុង ផ្ទះសំណាក់ទាំងអស់គ្មានកន្លែងទំនេរសម្រាប់ពួកគេសម្រាកទេ។ ដូច្នេះពួកគេត្រូវបានឱ្យស្នាក់ក្នុងក្រោលសត្វជាកន្លែងដែលព្រះគ្រីស្ទបានប្រសូត។

នៅថ្ងៃបន្ទាប់បានមានពួកហោរាបានឃើញផ្កាយរះនៅទិសខាងកើត ដែលជាសញ្ញានៃការចាប់កំណើតរបស់ព្រះសង្រ្គោះរបស់ពួកគេ ដូច្នេះពួកហោរាទាំងនោះបាននាំយកដង្វាយទៅថ្វាយដល់បុត្រនោះ។ ដោយហេតុនេះ ទើបនៅក្នុងការពិធីបុណ្យណូអែលគេ តែងតែមានអំណោយសម្រាប់ជូនគ្នាទៅវិញទៅមក ដោយយកលំនាំតាមដំណាលនេះឯង។

ទំនៀមទម្លាប់បុណ្យណូអែលមិនមានដើមកំណើតនៅក្នុងការអះអាងខាងទ្រឹស្ដីសាសនា ឬមានចែងក្នុងគម្ពីរប៊ីបឡើយ។ វាគ្រាន់តែជាការប្រារព្ធឡើងដោយគ្រីស្ទបរិស័ទ ព្រោះចង់រំលឹកពីវត្តមានរបស់ព្រះយេស៊ូវនៅលើផែនដីប៉ុណ្ណោះ។

ចំពោះនិមិត្តសញ្ញាដែលគេប្រើនៅក្នុងពិធីបុណ្យនេះមានដូចជា ដើម Evergreen ដែលជាគេស្គាល់ទូទៅថាដើម Christmas ពណ៌បៃតងចាស់ វាជាតំណាងនៃជីវិតយឺនយូរ ដោយសារដើមនេះវាធន់នឹងអាកាសធាតុត្រជាក់ និងរស់បានយូរបំផុត។ ចំណែកផ្កាយពណ៌លឿង ជាតំណាងនៃការចាប់កំណើតរបស់ព្រះយេស៊ូវ។ រីឯពណ៌ក្រហមដែលគេនិយមប្រើក្នុងពិធីបុណ្យនេះ ជាតំណាងនៃលោហិតព្រះយេស៊ូដែលសុគតលើឈើឆ្កាង។ ហើយចុងក្រោយគេគឺពណ៌ស ដែលតំណាងព្រិលធ្លាក់នៅរដូវត្រជាក់។ ចំណែកគ្រឿងតុបតែងផ្សេងទៀត សុទ្ធសឹងតែជាការច្នៃប្រឌិតរបស់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពិធីបុណ្យ​ Christmas កាន់តែមានភាពរស់រវើក និងទាក់ទាញ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុអ្វី​បានជា​ប្រជាជន​អេហ្ស៊ីប​បុរាណ​គោរព​បូជា​សត្វ​ឆ្មា​ខ្លាំង​ម្លេះ?

ចុចអាន៖ អំពី​គ្រិស្តសាសនា​ ដែល​មនុស្ស​ជាតិ​ច្រើន​ជាង​គេ​លើ​ពិភពលោក​គោរព​ជឿ​តាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ម៉ិកស៊ិក ចាប់ស្ដេចគ្រឿងញៀនដ៏ល្បីឈ្មោះ ដែលធ្លាប់សម្លាប់ភ្នាក់ងារ អាមេរិក កាលជិត ៤០ ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

អឺរ៉ុប “កំពុងបាញ់សួតខ្លួនឯង” ពីការដាក់ទណ្ឌកម្មលើ រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

RUFA និងអាជ្ញាធរជាតិព្រះវិហារ ផ្តល់ថវិកាដល់អ្នកស្រាវជ្រាវ តំបន់ព្រះវិហារ និងកោះកេរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ហេង សំរិន៖ ​​ជោគជ័យ​​លើការ​បោះឆ្នោត​ឃុំ​-សង្កាត់ ​​បញ្ជាក់ថា ប្រជាជន​​ត្រូវ​ការគណបក្សប្រជាជនដឹកនាំ​បន្ត​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិស ថៃ ឆ្មក់ចូលប្រភពលក់អាវុធតាមអនឡាញ ២ កន្លែង ដកហូតកាំភ្លើងជាង ២,៣០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម