កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា?

Published

on

ការ​បំពុល​ដោយ​ផ្លាស្ទិកគឺ​ជា​បញ្ហា​សាកល​លោក​ទាំងមូល​វា​គ្មាន​ព្រំដែន​កំណត់​នោះ​ទេ​។​ ពួក​យើង​បាន​ផលិត​វា ​ហើយ​ក៏​បោះ​វា​ចោល​វិញ​ពាស​ពេញ​ផែនដី​។​ យើង​មិន​ដឹង​ថា​ផ្លាស្ទិកទាំងនោះ​បានប៉ើង ​ចូលទៅ​ក្នុង​សមុទ្រ ហើយ​បន្ត​ចូល​ទៅ​ក្នុង​ចង្វាក់​នៃ​ម្ហូប​អាហារ​របស់​យើង​ទៀតផង​។

​គិត​ទៅ​ដល់​អនាគត​របស់យើង​គឺពិតជា​គួរឲ្យ​ខ្លាច​នៅ​ពេល​ដែល​កម្រិត​នៃ​ការកើន​ឡើង​របស់​ផ្លាស្ទិកមិនចុះថយនោះ ​។ ​ផ្លា​ស្ទិកទាំង​នោះ​អាចកើន​ឡើង​រហូត​ដល់ ​៤០% ​ក្នុង​រយៈ ពេល​ ១០ ឆ្នាំ​ខាង​មុខ​ទៀត ​​សាក​គិត​ទៅ​មើល​ថាពិភព​លោក​របស់​យើង​ទៅ​ជា​យ៉ាង​ណា​?

យោង​តាម​ប្រភព​ពី​អ្នកស្រី​ Tracy Read ​ស្ថាបនិក​នៃ​ក្រុម​សប្បុរសធម៌​​​ដែល​បានចុះ​ឈ្មោះស្មគ្រ័ចិត្ត​នៅ​ប្រទេស​ហុងកុង​ក្នុង​វេទិកា ​Plastic Free Seas​ (ការពារ​ដែន​សមុទ្រពី​ផ្លាស្ទិក)​។ អ្នកស្រី​បាន​ចែករំលែក​ពីរបៀបរស់​នៅ​ដែល​ត្រូវបាន​បំផ្លាញ​ ដោយសារតែផ្លាស្ទិក ហើយក៏បានលើកឡើងពីការអប់រំ និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ។

លោកស្រីសង្កត់ធ្ងន់ថា៖ « ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ថ្ងៃនេះ​ដើម្បី​កាត់បន្ថយ​ផ្លាស្ទិកគឺ​យើងត្រូវ​តែ​ទន្ទិញ​ពាក្យ​បីម៉ាត់​នេះក្នុងចិត្ត ​​បដិសេធ បដិសេធ បដិសេធ»​។ ​យើង​ត្រូវតែ​មាន​កាបូប​ផ្ទាល់​ខ្លួន​សម្រាប់​ដាក់​របស់របរ​​ហើយ​ត្រូវ​និយាយ​ថាទេ​ចំពោះ​ថង់​ផ្លា​ស្ទិកទាំង​នោះ​បន្ថែម​លើ​នេះ​គួរតែ​មាន​ដប​ទឹក​មួយ​សម្រាប់​ប្រើប្រាស់​ចៀសវាង​ការប្រើ​ដបទឹក​ផ្លាស្ទិច ​​ឬ​ជម្រើស​មួយ​ទៀត​យើង​អាច​ប្រើ​ដប​ទឹក​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​ច្រើន​ដង​។

​យើង​អាច​ប្រមូល​យកផ្លាស្ទិកទាំងនោះ​មក​ផ្ទុក​ទុក​រយៈ​ពេល​១​សប្តាហ៍​ដើម្បី​ឲ្យ​ដឹង​ថា​វា​វិវត្តន៍​យ៉ាង​ដូច​ម្តេច​តើ​វា​នៅដដែល ​ឬ​ក៏រលួយ​ស្អុយ​? បន្ទាប់​មក​យើង​នឹង​ពិចារណា​លើ​វាថា​គួរតែ​ធ្វើយ៉ាង​ណា​។​ ទាំងអស់នេះ​គឺ​គោលដៅ​របស់វេទិកា​ Plastic Free Seas ដំបូង​យើង​ផ្តល់​ជាឧទាហរណ៍​ទៅកាន់​ពួកគេ ​បន្ទាប់​មកយើង​និងបង្ហាញ​ពីបញ្ហាទាំង​នោះរួចអប់រំ​ណែនាំ​ប្រជាជន​ឲ្យស្វែងយល់​។

​នៅ​ពេល​ដែល​ពិភព​លោក​កាន់​តែ​ទំនើប​ហេតុអ្វី​បញ្ហា​ផ្លាសស្ទិកនៅតែចោទ​ជាបញ្ហាធំ​?

បញ្ហា​នោះ​គឺវា​បាន​ប៉ើងចូលសមុទ្រ​រួចបន្ត​ត្រឡប់​ចូលទៅ​ក្នុង​ចង្វាក់​នៃ​ម្ហូប​អាហារ​របស់យើង​។ ​ផ្លាស្ទិកនៅគ្រប់​ទីកន្លែង​ក្នុងសមុទ្រ ​ក្នុងដី​ ​និងក្នុង​ខ្យល់​អាកាស​ដែលយើង​ដកដង្ហើម​ ​ព្រមទាំង​នៅក្នុង​អាហារ​ដែល​យើង​បរិភោគ​និង​ទឹក​ដែល​យើង​កំពុង​ញ៉ាំ​។​ ប៉ុន្តែ​ផ្លាស្ទិកមួយចំណែក​តូច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​យកទៅកែ​ច្នៃនិង​​​សល់​មួយ​ចំនួនទៀត​បាន​ដុត​នៅកន្លែង​ចាក់​សម្រាម​។ ​យើង​ធ្លាប់បាន​លឺអំពីមនុស្ស​មួយចំនួន​ដែលព្យាយាម​រស់នៅ​ក្នុង​បរិស្ថាន​មួយ​ដែល​គ្មានផ្លាស្ទិកតែ​នេះជា​អ្វីដែលពិបាក​បំផុត​។ ​វា​ពឹងផ្អែក​លើពួក​យើង​ដើម្បី​កែ​ប្រែ​បញ្ហានេះ ​បើសិន​ជាប្រជាជន​ទាំងអស់​នៅតែ​មិន​ផ្លាស់​ប្តូរទម្លាប់ចោល​ផ្លាស្ទិកពាសវាលពាសកាល​នោះទេ​ ​ពិភព​លោក​នេះ​និង​កាន់​តែ​អាក្រក់​ឡើងៗ​។

​មាន​អ្វីខ្លះ​ដែល​យើង​អាច​ប្រើជំនួស​ផ្លាស្ទិកទាំងនោះ​បាន​?

​​ផ្លា​ស្ទិកមួយ​​ចំនួន​គឺ​​យើង​អាច​ប្រើ​វាបាន​ដោយសារ​តែវាអាចប្រើបានច្រើនដង ​ប៉ុន្តែ​មួយចំនួន​ធំយើងមិនគួរ​ប្រើវាទេ​។​​ ស្ថិតិចុងក្រោយឆ្នាំ ២០១៧ បង្ហាញ​ថា ​៣៤៨​ លានតោន​ឬ ៤០%​ គឺជាផ្លាស្ទិកដែលប្រើ​សម្រាប់វិចខ្ចប់​ម្ហូបអាហារនិង​ភេសជ្ជៈ។ ​យើងគួរមានកាបូប កាតាប ដបទឹក និង​វត្ថុដែល​កាត់​បន្ថយ​​ផ្លាស្ទិកចៀសវាង​ចោល​វាពាសវាល​ពាសកាល​។

​​ប៉ុន្តែ​​យ៉ាង​​ណាយើង​មិនអាច​បង្ខំមនុស្សទាំង​អស់បានភ្លាមៗដែរ អ្វីក៏ដោយគឺត្រូវការពេលវេលា​សំខាន់​ត្រូវ​តែ​​តស៊ូ​​ដើម្បី​​ពិភពលោករបស់យើង​។ សារ របស់លោកស្រី Tracy Read បាន​និយាយ​ថា «ចូរ​កុំ​ធ្វើការងារ​នេះតែ​ម្នាក់ឯង! វាគ្រាន់តែជាការងារ​ដ៏​អស្ចារ្យ​​ក៏​ពិត​​មែន​​ តែ​​យើង​អាច​នឹងត្រូវ​បាន​គេ​បដិសេធនៃ​ច្បាប់ក្នុងការដំណើរ​ការ​កម្មវិធី​សប្បុរស​ធម៌​ស្ម័គ្រ​ចិត្ត​នេះ!»

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ក្លាយជាអ្នកសង្គ្រោះផែនដី ដោយគ្រាន់តែធ្វើតាមវីធី៥យ៉ាងនេះ!

ចុចអាន៖ ផ្ដើម​សង្គ្រោះ​បរិស្ថាន​តាម​ទម្លាប់​ងាយៗប្រចាំថ្ងៃ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ38 seconds ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​

ព័ត៌មានជាតិ10 mins ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

ព័ត៌មានជាតិ22 mins ago

ហ្វីលីពីន​អរគុណ​កម្ពុជា​ដែល​បាន​ផ្តល់​ការ​ការពារ​និង​គាំពារ​បាន​យ៉ាង​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លីន​ធ្វើការ​និង​ស្នាក់នៅ​កម្ពុជា

ព័ត៌មានជាតិ29 mins ago

ភ្នំពេញ​នៅ​រដូវ​ប្រាំង​ ឆ្នាំ២០២១​នេះ​​ ​ខ្វះ​ភ្លើង​​​ប្រើ​ឬ​​ទេ?

ព័ត៌មានអន្ដរជាតិ44 mins ago

ផ្លាស់ប្ដូរសករាជថ្មី គីម ជុងអ៊ុន តែងតាំងមេបញ្ជាការវ័យក្មេងក្នុងជួរកងទ័ពជើងទឹក និងអាកាស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services