Connect with us

KPT+

លក្ខណៈពិសេស ៧ យ៉ាងគួរឲ្យភ្ញាក់ផ្អើលរបស់អ្នកប្រើដៃឆ្វេង

បានផុស

នៅ

មនុស្សទូទៅតែងប្រើដៃស្ដាំច្រើនជាងដៃឆ្វេង។ ការប្រើដៃឆ្វេងមិនមែនជារឿងចម្លែក ​តែជារឿងកម្រ ព្រោះភាគតិចបំផុតដែលមានមនុស្សប្រើដៃខាងនេះ។

ក្នុងនោះដែរ ការប្រើដៃឆ្វេងត្រូវបានគេរកឃើញពីលក្ខណៈពិសេសមួយចំនួន ដែលមនុស្សប្រើដៃស្ដាំអាចនឹងមិនមានដូចឡើយ!

១. ការចងចាំល្អ

ទិន្នន័យ ពីការសិក្សាមួយបានឲ្យថា បុគ្គលប្រើដៃខាងឆ្វេងមានការចងចាំល្អ ហើយសូម្បីបុគ្គលដែលមកពីគ្រួសារមានទម្លាប់ប្រើដៃខាងឆ្វេង ក៏មានការចងចាំល្អដែរ។

២. ​កម្រិត IQ ខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីការសិក្សាដដែលនេះបន្តថា អ្នកប្រើដៃខាងឆ្វេង មានភាពវៃឆ្លាតពាក់ព័ន្ធនឹង គណិតវិទ្យា និងខាងនយោបាយពីធម្មជាតិ។

ឧទាហរណ៍ អ្នកប្រាជ្ញ Albert Einstein ក៏ជាមនុស្សប្រើដៃឆ្វេងដែរ។

៣. ចេះពហុជំនាញ

ជាទូទៅមនុស្សប្រើដៃឆ្វេង ខួរក្បាលរបស់ពួកគេគិតបានលឿន រហ័សជាងបុគ្គលសរសេរដៃស្ដាំ។ ដោយសារខួរក្បាលមានភាពរហ័ស ដូច្នេះហើយទើបពួកគេអាចធ្វើការបានច្រើនមុខក្នុងពេលតែមួយ។ ចំពោះបញ្ហាស្មុគ្រស្មាញខ្លាំង មនុស្សប្រភេទនេះអាចដោះស្រាយបានងាយជាងបុគ្គលដទៃផងដែរ។

៤. រៀនបើកបរឆាប់ចេះ និងប្រឡងជាប់លឿន

ស្ថិតិរបស់សាលាបង្រៀនបើកបរលើកឡើងថា អ្នកប្រើដៃឆ្វេងមានសមត្ថភាពពិសេសរៀនឆាប់ចេះ និងមានលទ្ធភាពប្រឡងជាប់បាន ៥៧% បើប្រៀបធៀបទៅនឹងអ្នកប្រើដៃស្តាំដែលប្រមាណ ៤៧%។

៥. ទេពកោសល្យសិល្បៈល្អពីកំណើត

ការសិក្សាលើនិស្សិតសិល្បៈរកឃើញថា សិស្ស ៤៧% ជាអ្នកប្រើដៃខាងឆ្វេង។ អ្នកស្រាវជ្រាវអះអាងថា បុគ្គលប្រើដៃឆ្វេង ប្រើប្រាស់ខួរក្បាលចំហៀងខាងស្តាំ បង្កើតភាពច្នៃប្រឌិត ខុសពីមនុស្សធម្មតា ហេតុនេះទើបពួកគេភាគច្រើនជា អ្នកជោគជ័យខាងផ្នែកសិល្បៈ ខាងតន្រ្តី និងស្ថាបត្យកម្ម។

៦. ពូកែលេងហ្គេម

ដូចដែលបានលើកឡើងខាងលើ បុគ្គលប្រើដៃឆ្វេង អាចធ្វើការងារច្រើនក្នុងពេលតែមួយ ទើបពួកគេមានជំនាញលេងវីដេអូហ្គេម។ អ្នកស្រាវជ្រាវបង្ហាញទិន្នន័យថា អ្នកប្រើដៃឆ្វេងអាចលេងហ្គេមនានាបានយ៉ាងល្អ។

៧. វាយអក្សរកុំព្យូទ័របានលឿន

មនុស្សប្រើដៃឆ្វេង មានសមត្ថភាពអាចវាយអក្សរលើក្តារចុចបាន ៣៤០០ ពាក្យ ខណៈពេលដែលអ្នកប្រើប្រាស់ដៃស្តាំវាយបានតែ ៤៥០ ពាក្យប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖លក្ខខណ្ឌ​មូលដ្ឋាន ៤ត្រូវ​ពិចារណា មុន​ចង់​ខ្ចី​លុយ​ធនាគារ​

ចុចអាន៖ប្រភេទ​តារានិករ មួយ​ណា​ជា​ចរិក​លក្ខណៈ​របស់​អ្នក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម