KPT+
បង្កើតទម្លាប់ល្អ គឺពិបាកតែនេះជាចំណុចសំខាន់បំផុតមួយទៅរកភាពជោគជ័យ
មហាសេដ្ឋី ប៊ីលហ្គេតនិយាយថា មនុស្សម្នាក់ៗត្រូវចំណាយពេលប្រហែល ១០,០០០ ម៉ោងឯណោះដើម្បីធ្វើសកម្មភាពដដែលម្ដងហើយម្ដងទៀតដើម្បីបង្កើតឲ្យទៅជាទម្លាប់ ប៉ុន្តែ ធម្មតា ទម្លាប់ល្អត្រូវការពេលយូរដូច្នេះមែន ចំណែកទម្លាប់មិនល្អ ដូចជា ការខ្ជិល ការផឹកគ្រឿងស្រវឹង ឬការបោះបង់ចោល។ល។មនុស្សអាចចេះភ្លាមៗតែម្តងប្រសិនមិនភ្ញាក់ខ្លួនទាន់ពេល។

ដូច្នេះនៅពេលចង់បង្កើតទម្លាប់ល្អ ដើម្បីផ្លាស់ប្ដូរជីវិតជាថ្មី មនុស្សយើងត្រូវមានការតាំងចិត្តខ្ពស់ជាមួយវិធីសាស្ត្រទាំងនេះ៖
១ បង្កើតបញ្ជីការងារ
បញ្ជីនេះហើយ ដែលនឹងកំណត់ថាសកម្មភាពណាខ្លះដែលត្រូវធ្វើ និងអ្វីខ្លះដែលកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សូម្បីតែមានជោគជ័យត្រឹមបន្តិចដូចជា(យប់មិញទៅជប់លៀងតែបានបដិសេធមិនផឹក) នោះសំឡេងនៅខាងក្នុងខ្លួនយើងនឹងបញ្ឆេះយើងថា ផ្លាស់ប្ដូរបានហើយ! សំឡេងដដែលនោះឯង ជាអ្នកប្រាប់ថាយើងជោគជ័យឬយើងបរាជ័យ អ៊ីចឹងហើយយើងត្រូវបញ្ជាវាបានពុំមែនឲ្យវាមកបញ្ជាយើងទេ។
២ ពេលវេលា
សូមចាំថាគ្រប់គ្នាត្រូវការរយៈពេល ដើម្បីសម្រេចការធំមួយនៃជីវិតគឺការបង្កើតទម្លាប់ថ្មីនេះឲ្យបាន។ យើងមិនត្រឹមតែត្រូវការពេលវេលាខ្លះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវត្រៀមឆ្លងកាត់ការលំបាកផងដែរ។ រស់នៅក្នុងសង្គមមួយដែលគ្រប់គ្នាចូលចិត្តទទួលបានអ្វីៗភ្លាមៗទាន់ចិត្ត ដូចជាការស្ទ្រីមភាពយន្តក្នុងទូរសព្ទ ការដោនឡូតតន្ត្រីបានភ្លាមៗ ការផ្តល់អាហារដល់មាត់ទ្វារឬការចែកចាយគ្រឿងទេសក្នុងរយៈពេលតិចជាងមួយម៉ោង ដូច្នេះពេលខ្លះយើងអាចបំភ្លេចចោលរឿងដែលល្អនិងមានតម្លៃបំផុតនៅក្នុងជីវិត គឺ លទ្ធផលដែលបានមកពីការចេះរង់ចាំ ចេះអំណត់ និងចេះធ្វើការច្រើនបែបជាមួយវិន័យដើម្បីសំរេចបាន។
៣ មានវិន័យ

ជីវិត យើងពេលខ្លះដូចនៅលើសង្វៀនបាល់ទាត់ដែរ ដែលទាមទារការតស៊ូ ការបដិសេធចំពោះចិត្តខ្លួនឯង ការខិតខំដល់ទីបញ្ចប់នៃកម្លាំងដែលនៅសល់ និងការលះបង់សម្រាប់ក្រុម ការគោរពគ្រូបង្វឹក។ល។ អារីស្តូតធ្លាប់បាននិយាយថា“ ឧត្តមភាពមិនមែនជាសកម្មភាពតែមួយទេតែជាទម្លាប់ដែលកើតពីការធ្វើម្តងហើយម្តងទៀតមិនឈប់ឈរនិងមិនចុះចាញ់មិនបោះបង់។ ព្រោះមនុស្សទាំងអស់សុទ្ធតែរស់ជាមួយ មួយក្នុងចំណោមនេះ មានជាអាថ៌ ការធ្វើសកម្មភាពព្រោះការបង្ខិតបង្ខំចិត្ត ការធ្វើតាមទម្លាប់ តាមហេតុផលគំនិត ឬតាមចំណង់ចំណូលចិត្ត។ល។ យើងត្រូវស្វែងរកខ្លួនឯងថា អ្វីដែលកំពុងធ្វើនោះនាំយើងឱ្យបានល្អឬនៅ? មួយណាគួរបន្តមួយណាគួរបញ្ឈប់? ចូរចងចាំថា មនុស្សយើងមិនអាចទទួលបានលទ្ធផលផ្សេងជាមួយសកម្មភាពដដែលនោះទេ។ ដូច្នេះចង់បានបន្ថែមយើងត្រូវបន្ថែមសកម្មភាព។
៤ អាចចាប់ផ្តើមនៅពេលនេះ
នៅកន្លែងដែលយើងកំពុងឈរឬដេកចាំវាសនា យើងអាចចាប់អនុវត្តទម្លាប់ថ្មីនៃការធ្វើដំណើរទៅមុខទៀតសម្រាប់ជីវិតដោយដំបូងឡើយគិតពីលទ្ធផលដែលយើងចង់បាន។ ទម្លាប់ល្អក្នុងការរស់នៅគឺត្រូវបង្វឹកនិងបង្កើត ត្រូវដាំដុះ តាមរយៈ ការសិក្សា ការវិភាគដោយខ្លួនឯង។ ការបង្ខំកាលពីវ័យកុមារ ជារឿងដែលគ្រួសារជាច្រើននិយមធ្វើតែវាមិនស្មើនឹងគំរូដ៏មានតម្លៃសម្រាប់ឲ្យធ្វើតាមទេ។ បង្ខំក្មេងឱ្យអាន តែយើងមិនដែលអានជាការបង្កើតបរិយាកាសអវិជ្ជមាននិងការមិនសុខចិត្ត។
មនុស្សមានទម្លាប់ល្អដោយមើលគំរូ មិនមែនទ្រឹស្តីឡើយដូច្នេះហើយគេរើសការដើរតាមមនុស្សដោយពិនិត្យពិច្ច័យណាស់។
ប្រែសម្រួល៖ ស្រស់
ចុចអាន៖លួចស្នេហ៍មិត្តភក្តិ? ៤ យ៉ាងនេះជួយឱ្យគេចផុតពី Friend Zone បាន
ចុចអាន៖រឿងតូចតាចដែលត្រូវធ្វើរាល់ថ្ងៃដើម្បីឱ្យអាពាហ៍ពិពាហ៍រឹងមាំ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?