Connect with us

KPT+

គេង​មិន​លក់​រាល់​យប់​? សាក​ប៉ុន្មាន​វិធី​ខាងក្រោម​នេះ​ ធានា​ថា​ក្រោក​ឡើង​ពេល​ព្រឹក​ស្រស់ស្រាយ

បានផុស

នៅ

ជីវិត​មិនមែន​ជា​គ្រែ​ផ្កា​កុលាប​ដែលស្រស់បំព្រងរហូតទេ ពេលខ្លះមាន​បញ្ហា​ ទុក្ខ​ព្រួយ​ និង​ការលំបាក​ដែល​យើងមិន​អាច​ទ្រាំទ្រ​បាន ហើយ​វា​ក៏​ប៉ះពាល់​ដល់​ដំណេក ​មិន​អាច​ឲ្យ​បាន​គេង​លក់​ស្កប់ស្កល់​ឡើយ។

អាន​អត្ថបទខាងក្រោម ​រួចសាកអនុវត្តតាម ប្រហែលអាចក្រោក​មក​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយជាងមុនបាន ៖

១. បួងសួង ឬសមាធិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ថា​អ្នក​កាន់​សាសនា​អ្វី​ឡើយ​ សំខាន់​បំផុត​មុន​ពេល​ចូល​គេង​ សូម​ធ្វើការ​បួងសួង​ជាមុន​ ដើម្បី​ឆាប់​គេង​លក់។ បួងសួង​ដល់​ការ​ដឹងគុណ​ចំពោះ​ការ​រស់នៅ​ រៀន​អភ័យទោស​ឲ្យ​គ្រប់គ្នា​ ​គ្រប់​រឿង​ដែលកើត​ឡើង​ថ្ងៃ​នេះ។ ធានា​ថា​ពេល​ភ្ញាក់​ឡើង​ពេល​ព្រឹក ​អារម្មណ៍​របស់​អ្នក​នឹង​សប្បាយ​រីករាយ ​ស្រស់ស្រាយ​មិនខាន។

២. ទម្លាប់​អាន​មុន​គេង

មនុស្ស​រីករាយ​និង​ជោគជ័យ​ ភាគច្រើន​បាន​អាន​សៀវភៅ​មុន​ពេល​ចូលគេង។ ពួកគេ​អះអាង​ថា ​វា​ជួយ​ធ្វើ​ឱ្យ​ចិត្ត​ស្ងប់ ​និង​ងងុយ​គេង​លឿន។ សូម​បិទ​ទូរទស្សន៍​ បិទ​កុំព្យូទ័រ​យួរ​ដៃ​ ប្រហែល​មួយ​ម៉ោង​​ ហើយ​រីករាយ​នឹង​ការ​អាន​សៀវភៅ​វិញ​ម្ដង។

៣. កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ ឬកាហ្វេច្រើនពេក

ការ​ពិសា​ស្រា​មុន​ពេល​ចូលគេង​ អាច​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធុញថប់​ ហើយ​អាច​ក្រោក​ពី​ដំណេក​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ​គេង​ភ្ញាក់​ៗ​រហូត​ដល់​ព្រឹក។ មួយ​ទៀត​កុំ​ផឹក​កាហ្វេ​និង​តែច្រើនពេក ​គួរ​ងាក​មក​ផឹក​ទឹកដោះគោ​ក្តៅ​ៗ​ជាមួយ​ទឹកឃ្មុំ​មួយ​កែវ​ មុន​ចូល​គេ​វិញ ជាការល្អជាង។

៤. ដើរ​កម្សាន្ត

ជំនួស​ឱ្យ​ការ​មើល​ទូរទស្សន៍​ ឬ​ចំណាយ​ពេលល្ងាច​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ សូម​ចំណាយ​ប៉ុន្មាន​នាទី ​ដើរ​ចេញ​ក្រៅ។ ការ​ដើរ​គឺ​ជា​ការ​ធ្វើ​លំហាត់​ប្រាណ ​បង្កើន​អារម្មណ៍​ល្អ​ដល់​សុខភាព​ទូទៅ​ ​និង​ជួយ​ជម្រះ​គំនិត​ ជំរុញ​ឱ្យ​គេង​លក់​ស្រួល​នៅ​ពេល​យប់។

៥. មើល​ផ្កាយ

ប្រសិន​បើ​មេឃ​ពោរពេញ​ទៅ​ដោយ​ផ្កាយ​ សាក​មើល​ហ្វូងតារាតាម​មាត់​បង្អួច​ ឬ​ដើរ​ចេញ​មក​យ៉រ​មុខ​ផ្ទះ​ ហើយ​ស្មឹងស្មាធអារម្មណ៍​សម្លឹង​មើល​ដួងផ្កាយ​តូចៗ​ទាំង​នោះ។ នេះ​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​តានតឹង​ ជម្រះ​គំនិត ​និង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ស្ថានភាព​លំបាក ​ដែល​អ្នក​ជួប​កន្លង​មក ​ហើយ​ក៏​ជួយ​ឲ្យ​គេង​លក់​ស្រួល​ថែម​ទៀត​ផង។

៦. សរសេរ​កំណត់ហេតុ

សរសេរ​កំណត់ហេតុ​មុន​ចូល​គេង ​គិត​ថា​ហួស​សម័យ​ហើយ? អត់ទេ!​ សម្រាប់​អ្នក​ដែល​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ឬ​មាន​បញ្ហា​ណាមួយ​ដែល​មិន​អាច​ប្រាប់​អ្នកណា​បាន ​សូម​សាកល្បង​សរសេរ​ពី​រឿងរ៉ាវ​ដែល​ជួប​ប្រទះចូលសៀវភៅ។ សរសេរ​រួច​បិទភ្លើង ​ហើយ​ចូលគេង​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ជីវិត។ ប្រាប់​ខ្លួនឯង​ថា ​ស្អែក​ខ្ញុំ​នឹង​ប្រយុទ្ធ​បន្ត​ទៀត​ សូម​ឲ្យ​ខ្ញុំ​គេង​លក់​ស្រួល​នៅ​យប់​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ស្គាល់​ចំណុច​ទាំង​នេះ ​ជឿ​ថា​អ្នក​នឹង​គេង​លក់​ស្រួល

ចុចអាន៖ រាងកាយ​ដូច​គ្មាន​កម្លាំង​កំហែង​ពេល​ក្រោក​ពី​គេង ​​​សាក​ប៉ុន្មាន​វិធី​នេះ​ធានា​ស្វាង​ចែស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម