Connect with us

KPT+

បណ្ដាក់​ទុន​រកស៊ី គួរ​ស្វែងយល់​ប៉ុន្មាន​ចំណុច​នេះ​ជា​មុន​សិន

បានផុស

នៅ

ការ​រកស៊ី​បណ្ដាក់ទុន​អាច​ថា ប្រថុយប្រថាន​ខ្លាំង បើ​យើង​មិន​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​នោះ​ទេ។ ក្ដី​សង្ឃឹម​ថា នឹង​ផ្ដល់​ប្រាក់​ចំណេញ​លើសលប់ គួរតែ​កើត​មាន​ក្រោយ​ពី​ស្វែងយល់​ស៊ីជម្រៅ​លើ​ការ​វិនិយោគ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់​សិន។

ត្រូវ​មាន​មូលដ្ឋានគ្រឹះ​នៃ​ជំនាញ និង​ចំណេះ

ការ​ប្រថុយប្រថាន វិនិយោគ​តាម​គ្នា ដោយគ្មានជំនាញ ងាយធ្វើឲ្យបរាជ័យបំផុត។ ជា​អ្នក​រកស៊ី​ត្រូវ​ដឹង​ថា ជំនាញ និង​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការធ្វើជំនួញ ជារឿង​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់រូប។​ ទោះបីមានលុយច្រើនក៏ដោយ បើ​មិនមាន​ជំនាញ​និង​ចំណេះ​ទេ ការ​រកស៊ី​នឹង​ទទួល​រងគ្រោះ​ដោយសារ​ការ​ដាក់ទុន​ខុស​មិនខាន។

ត្រូវ​ត្រៀម​កញ្ចប់​ថវិកា​ទុក

បើ​ចង់​វិនិយោគ កញ្ចប់​ថវិកា​ត្រូវតែ​ត្រៀម​ជាស្រេច សម្រាប់ភាព​ចាំបាច់ និង​ស្ថានភាព​បន្ទាន់​ណា​មួយ។ ធ្វើការ​បែងចែក​លុយឲ្យបានលម្អិត និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ បើ​ពុំ​នោះទេ ជំនួញ​នឹង​ពិបាក​បោះ​ជំហាន​ទៅ​កាន់​ការ​វិនិយោគដ៏ល្អណាស់។ ម្យ៉ាង​កញ្ចប់​ថវិកា​ដែល​ត្រៀម​រួចរាល់ ក៏​អាច​ជួយ​ដោះស្រាយ​ជាមួយ​ហានិភ័យ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវ​មាន​វិន័យ​នៃ​ការ​ចាយវាយ

នៅពេលមានគម្រោងចង់វិនិយោគ ចំណុច​ដែលត្រូវមាន គឺ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​ចាយវាយ​របស់​ខ្លួន ព្រោះ​ថា​បើ​គ្មាន​វិន័យ​លើការចំណាយប្រាក់ទេ រកបានមកប៉ុន្មានក៏មិនសល់ដែរ។ ក្នុង​នាម​ជា​អ្នក​ជំនួញម្នាក់ មិន​អាច​នៅតែចំណាយដូចដែលធ្លាប់ធ្វើនោះទេ ពោល​គឺ​ត្រូវ​ដាក់​វិន័យ​ចំពោះ​ខ្លួនឯង​ជាមួយ​នឹង​លុយ​ជាមុន​សិន។ ត្រូវ​មាន​ទម្លាប់​និង​វិន័យ​ចំពោះ​ការ​ប្រើប្រាស់​លុយ។ កាលណា​មាន​ទម្លាប់​ជា​វិជ្ជមាន​ហើយ នោះ​នឹង​ធ្វើ​ឲ្យ​លុយអាចសល់បានច្រើន។

ត្រូវយល់​ពី​ភាពមិនទៀងទាត់នៃការដាក់ទុន

វិនិយោគ អាចធ្វើ​ឲ្យទទួលបានផលល្អខ្លាំងបំផុត ប៉ុន្តែវាក៏អាចធ្វើឲ្យ​ខាតបង់ខ្លាំងដូចគ្នា។ គ្រប់ការ​វិនិយោគ​ទាំងអស់ មិនប្រាកដថា សុទ្ធតែនាំផលចំណេញមកនោះទេ វា​អាច​នឹង​នាំ​អាជីវកម្ម​ទៅក្នុងស្ថានភាពដែល​យ៉ាប់យ៉ឺន​ក៏ថាបាន។ ដូច្នេះ បើ​ដាក់​ចិត្ត​រកស៊ីវិនិយោគ កុំ​រំពឹងទុក​ខ្ពស់​ពេក ព្រោះ​រាល់​ដាក់ទុន​ទាំង​ឡាយ​មាន​មិន​មាន​ភាព​ប្រាកដប្រជា​នោះ​ឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖តិចនិកត្អូញត្អែរទៅ​ថ្នាក់​លើពីបញ្ហាប្រឈម​ក្នុងការងារ ឲ្យថ្នាក់​លើគាត់យល់

ចុចអាន៖ហេតុអ្វី​មាន​បុគ្គលិក​ពូកែ​ច្រើន​តែ​ការងារ​គ្មាន​ប្រសិទ្ធភាព​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣៨ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម