អ្នកមាន​ជំងឺ​ផ្លូវ​ចិត្ត មានស្នេហា​ដូច​មនុស្ស​ទូទៅ​ដែរ​ទេ?​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

អ្នកមាន​ជំងឺ​ផ្លូវ​ចិត្ត មានស្នេហា​ដូច​មនុស្ស​ទូទៅ​ដែរ​ទេ?​

Published

on

យោង​តាម​ការ​សិក្សា​មួយ​ បាន​ឲ្យ​ដឹង​ថា ​ប្រហែល​ជា ១% នៃ​ចំនួន​ប្រជាជន​សព្វថ្ងៃ អាច​ជា​មនុស្ស​មាន​បញ្ហា​ផ្នែក​សតិ​អារម្មណ៍។ ពួកគេ កំពុង​តស៊ូ​រស់​ជា​មួយការខ្វះ​អ្នក​យល់ចិត្ត​ និង​មានភាពភ័យខ្លាចមិនស្រណុកអារម្មណ៍។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​អ្នក​ចិត្តសាស្ត្រ​ជឿជាក់​ថា​ ពួកគេ​ក៏​អាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នរណា​ម្នាក់ ​ដូច​មនុស្ស​ធម្មតា​ទៀត​ដែរ ប៉ុន្តែ​វិធី​ដែល​ពួកគេ​បង្ហាញ​ពី​អារម្មណ៍​ ស្នេហា​​ខុស​ពី​យើង។

ដូច្នេះ Kpt Plus សូម​បង្ហាញ​ជូន​មិត្ត​អ្នក​អានជ្រាប​ច្បាស់​ពី​ស្នេហា​របស់​មនុស្ស​ដែល​មាន​បញ្ហា​ផ្នែក​ផ្លូវ​អារម្មណ៍។

១. មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​ក៏​អាច​មាន​មនោ​សញ្ចេតនា​នៃ​ក្ដី​ស្រលាញ់​​

អ្នក​ចិត្តសាស្ត្រ​ណែនាំ​ថា​មនុស្ស​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​មាន​កម្រិត​ចិត្ត​សាស្ត្រ​ខុសៗ​គ្នា។

ប្រសិន​បើ​ពួកគេ​ទាំង​នោះ​មិន​បង្ហាញ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​របស់​ពួកគេ​មក​កាន់​យើង​ឲ្យបាន​ដឹង​នោះ​ពួកគេ​ទំនង​ជា​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នរណា​ម្នាក់​ក៏​ថា​បាន។

មនុស្ស​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ក៏​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ឯកោ​បំផុត​ និង​មាន​បំណង​ចង់​ឱ្យ​គេ​មក​ស្រឡាញ់​ខ្លួន។ ទោះ​យ៉ាងណា​ក៏ដោយ​វា​ជា​ការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​ពួកគេ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​ល្អ​ប្រសើរ​ដូច​ពួក​យើង។ ដោយសារ​តែ​ពួកគេ​មិន​មាន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​អារម្មណ៍​និង​អសមត្ថភាព​ក្នុង​ការ​បើកចំហ​រក​មនុស្ស​ម្នាក់​ផ្សេង​ទៀត​មក​កំដរ​ឬ​ជជែក​ជាមួយ។

 ២.ទំនាក់ទំនង​របស់​ពួកគេ​ផ្អែក​លើ​ហេតុផល​ខុស​គ្នា

មនុស្ស​ដែល​មាន​ជំងឺ​ផ្លូវចិត្ត​គឺ​តស៊ូ​ជាមួយ​នឹង​ការ​កសាង​បញ្ហា​ផ្លូវ​អារម្មណ៍​ឲ្យរឹងមាំ​ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល។ ក្នុង​ទំនាក់ទំនង​ពួកគេ​ទំនង​ជា​ចូល​ក្នុង​ទំនាក់ទំនង​ដែល​ពឹង​ផ្អែក​លើ​ជំនឿ​ទូទៅ​និង​ឥរិយាបថ​ចំពោះ​ពិភពលោក។ ប៉ុន្តែ​ចំពោះ​អ្នកណា​ដែល​ស្រលាញ់​ប្រភេទ​មនុស្ស​មាន​ជំងឺ​ផ្នែក​សតិ​នេះ ​ពួកគេ​គួរ​តែ​ប្រយ័ត្ន​អំពីចិត្ត​គំនិត​ដែល​អាត្មា​និយម​ខ្លាំង​របស់​អ្នក​ទាំងនោះ ហើយ​ជា​ធម្មតា​មនុស្ស​ផ្នែក​ផ្លូវ​អារម្មណ៍​តែង​ព្យាយាម​រៀប​ចំ​ដៃ​គូ​ឱ្យ​របស់​ពួកគេ​អោយ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​សម្រាប់​ពួកគេ​ជានិច្ច។

៣.មនុស្ស​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​អាច​នឹង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ប៉ុន្តែ​កម្រ​អាច​បង្កើត​បាន

មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ត​ជា​ធម្មតា​បង្ហាញ​ពី​អ្វី​ដែល​គេ​ហៅ​ថា​ស្ទីល​ភ្ជាប់​ដែល​អាច​ជៀសវាង​បាន​។ ពួកគេ​ទំនង​ជា​បរាជ័យ​នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​បង្កើត​ទំនាក់ទំនង​នៃ​អារម្មណ៍​ជា​មួយ​មនុស្ស​ដទៃ​ទៀត​ដោយ​សារ​តែ​អសមត្ថភាព​ក្នុង​ការ​បង្ហាញ​ការ​យល់ចិត្ត​និង​ការ​ភ្ជាប់​អារម្មណ៍​ទៅ​កាន់​អ្នក​នរណា​ម្នាក់។

អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​មិន​អាច​ពឹង​ផ្អែក​លើ​មនុស្ស​ផ្សេង​ទៀត​បាន​ពិត​មែន!​ តែ​ជា​រឿយៗ​ពួកគេ​ក៏​បាន​ព្យាយាម​ប្រើ​វា ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដូចគ្នា។

៤. មិន​អាច​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ដល់​ដៃ​គូរ​របស់​ពួកគេ​បានទេ

អ្នក​ចិត្តសាស្ត្រ​បាន​បញ្ជាក់​ថា ​អ្នក​ដែល​មាន​ជំងឺ​ផ្នែក​ផ្លូវ​អារម្មណ៍​ភាគច្រើន​មិន​មាន​អារម្មណ៍​ភ័យខ្លាច​ឬ​ធុញថប់​ឡើយ។ នេះ​ក៏​ដោយសារ​ពួកគេ​មិន​ដែល​មាន​អារម្មណ៍​ទាំង​នេះ​នៅ​ក្នុង​ខ្លួន។ ពួកគេ​តស៊ូ​ជា​មួយ​ការ​បង្ហាញ​ការ​យល់ចិត្ត​និង​យល់​អារម្មណ៍​របស់​អ្នកដទៃ។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​អ្នក​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​អាច​ថែ​រក្សា​អ្នក​ជុំវិញ​ខ្លួន​បាន​ដោយ​ល្អ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ពួកគេ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​តែ​ប៉ុណ្ណោះ! ព្រោះ​ពួកគេ​ក៏​បាន​ព្យាយាម​ប្រឹងប្រែង​ស្វែងយល់​ដើម្បី​បាន​យល់​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។

៥.ចូលចិត្ត​បង្កើត​ទំនាក់​ទំនង​រយៈពេល​ខ្លី

មនុស្ស​មាន​បញ្ហា​សតិ​ចូលចិត្ត​អនុវត្ត​តាម “យុទ្ធសាស្ត្រ​ដៃគូ​រហ័ស​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ” ពួកគេ​ចូលចិត្ត​បង្កើត​ទំនាក់ទំនង​រយៈពេល​ខ្លី​ដោយ​មិន​ខ្វល់ខ្វាយ​អ្វី​បន្តិច​សោះ​ឡើយ។

ពួកគេ​កម្រ​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​រយៈ​ពេល​វែង​ដែល​អាច​នាំ​ឱ្យ​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​កើត​ឡើង​ណាស់។

អ្នក​មាន​បញ្ហា​ផ្លូវចិត្ត​ទំនង​ជា​នឹង​ប្រថុយប្រថាន​ខ្លាំង​ហើយ​ចូលចិត្ត​ធ្វើអ្វី​ដោយ​ខ្លួនឯង​ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​រក​ដៃគូ​ដែល​សាក​សម។

៦.ដឹង​ពី​របៀប​ដើម្បី​រៀប​ចំ​ដៃ​គូ​របស់​ពួកគេ

អ្នក​មាន​ជំងឺ​ផ្នែក​ផ្លូវចិត្ត​អាច​មើល​មនុស្ស​ផ្សេង​ទៀត​បាន​យ៉ាង​ងាយស្រួល​និង​យល់​ពី​ចេតនា​របស់​អ្នក​ផ្សេង។ ពួកគេ​ដឹង​ពី​របៀប​ធ្វើ​ឱ្យ​មាន​មន្ត​ស្នេហ៍​និង​មាន​អារម្មណ៍​ស្រួល​ខ្លួន​ទោះ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ហើយ​ពួកគេ​ក៏​អាច​ធ្វើ​ឱ្យ​ខ្លួនឯង​ក្លាយ​ជា​អ្នក​រៀបចំ​ដ៏​ល្អ​ឥត​ខ្ចោះ​ដូចគ្នា។

៧.ស្នេហា​របស់​ពួកគេ​អាច​ជា​ការ​បំផ្លិច​បំផ្លាញ

ដោយ​ហេតុ​ថា​អ្នក​មាន​ជំងឺ​ផ្នែក​ផ្លូវ​អារម្មណ៍​ពិតជា​មិន​ដឹង​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​មនុស្ស​ណា​ម្នាក់​នៅ​​ឡើយ​ទេ​ទំនាក់ទំនង​របស់​ពួកគេ​គឺ​នៅ​មាន​កម្រិត​នូវ​ឡើយ ។ ហើយ​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​អាច​ជា​ការ​បំផ្លិចបំផ្លាញ​សម្រាប់​ដៃ​គូ​ទាំង​សង​ខាង។

មនុស្ស​មាន​ជំងឺ​ផ្លូវ​អារម្មណ៍​ទំនង​ជា​ធ្វើ​សកម្មភាព​តាម​របៀប​ដែល​មិន​សូវ​ពូកែ​និយាយ​ហើយ​មិន​មាន​អារម្មណ៍​អ្វី​ទាំងអស់។

៨. អារម្មណ៍​និង​អាកប្បកិរិយា​របស់​ពួកគេ​អាច​ប្រសើរ​ឡើង​តាម​ពេល​វេលា

ដំណឹង​ល្អ​គឺ​ថា​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​អាច​និង​មាន​ឥរិយាបថ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​លើក​ទឹកចិត្ត​ពី​នរណា​ម្នាក់។ អ្នក​ចិត្តសាស្ត្រ​ជឿជាក់​ថា​មនោសញ្ចេតនា​និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួកគេ​អាច​បង្រៀន​ពួកគេ​ឱ្យ​ចេះ​យល់ចិត្ត​អ្នកដទៃ​និង​បង្កើន​គុណភាព​នៃ​ទំនាក់ទំនង​ក្នុង​សង្គម​របស់​ពួកគេ។

តើ​យើង​ធ្លាប់​មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ដែល​បង្ហាញ​សញ្ញា​នៃ​រោគសញ្ញា​ជំងឺ​ផ្លូវ​ចិត្ត​ទេ? តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្ដេច? សូម​ប្រាប់​ពួក​យើង​ឲ្យបាន​ដឹង​វិញ​ផង!

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ បីម៉ាតយ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់​យើង​

ចុចអាន៖ ៣យ៉ាងគួរ​ធ្វើ បើ​សិន​បណ្ដាញសង្គម​ធ្វើ​ឲ្យ​យើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services