ជាទ្រឹស្ដីវិទ្យាសាស្ត្រ ដែនកំណត់ដ៏ធំមួយរវាងអ្នកគិតលឿន(ឆ្លាត)និងយើងអ្នកគិតយឺត(មិនសូវឆ្លាត) គឺល្បឿននៃការបង្កើតសញ្ញាក្នុងប្រព័ន្ធប្រសាទ។
ដំណើរការនេះ ជាប់ទាក់ទងនឹងការដោះលែងប្រព័ន្ធបញ្ជូនសរសៃប្រសាទ ពីការវិលវល់ ការសាយភាយឆ្លងកាត់គំលាតរវាងណឺរ៉ូន ផ្សារភ្ជាប់ទៅនឹងការទទួលបានព័ត៌មានក្នុងខួរក្បាលហើយ ទើបវាវិភាគវាស់វែងនៅក្នុងណឺរ៉ូនមួយផ្សេងទៀត ដែលខួរក្បាលមនុស្សខ្លះខ្ជះខ្ជាយពេលវេលាច្រើននៅត្រង់ការភ្ជាប់នោះ។
ទោះយ៉ាងណាក៏ដោយ សរសៃប្រសាទអាចដំណើរការលឿនជាងធម្មតា ទទួលបានថាមពលគ្រប់គ្រាន់ ដើម្បីរក្សាកម្រិតខ្ពស់ ប្រសិនយើងចេះថែទាំវា បង្វឹករបៀបគិតហើយការគិតអវិជ្ជមានបានសម្លាប់បណ្ដើរៗនូវ ថាមពលកោសិកាប្រសាទដែលមានលក្ខណៈដូចជាបន្ទះឈីប Memory នៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ដែរ។
ល្បឿននៃការគិតទាក់ទងនឹងសរសៃប្រសាទ
នៅពេលដែលមនុស្សម្នាក់ជួបនឹងបញ្ហាវិទ្យា ដែលគាត់ធ្លាប់បានគិតនិងដោះស្រាយពីមុនមក វាទំនងជាគាត់នឹងចំណាយពេគណិតតិចជាង ក្នុងការដោះស្រាយបញ្ហានោះ បើធៀបនឹងអ្នកដែលមិនសូវធ្វើ។ ដូច្នេះហើយបានជានៅសាលាអ្នកធ្វើលំហាត់ច្រើនកាន់តែពូកែ។
មនុស្សជាច្រើនដែលមានល្បឿនគិតលឿន (សម្រេចចិត្តត្រូវនឹងរហ័សរហួន) ភាគច្រើនអាចថា ដោយសារតែសៀគ្វីសរសៃប្រសាទមួយចំនួនមានទំនាក់ទំនងកាន់តែខ្លាំង បន្ទាប់ពីគេនោះបានធ្លាប់បង្វឹកការជួបប្រទះនឹងបញ្ហាញឹកញាប់ហើយដោះស្រាយវា។
នៅពេលដំបូង ជាបទពិសោធន៍ថ្មី អាចត្រូវបានគេចាត់ទុកថា ជាការចងចាំ ដូច្នេះនៅលើកទីពីរនឹងមានដំណើរការ «ចាំ»នឹងដោះបាន កាន់តែមានប្រសិទ្ធភាព។
មនុស្សជាច្រើនអាចគិតដោយល្បឿនលឿនជាងអ្នកផ្សេង ដោយសារតែបទពិសោធន៍ ចំណេះដឹងដ៏សំបូរបែបរបស់ពួកគេ ហើយពួកគេមិនចាំបាច់ចំណាយពេលគិតវែងឆ្ងាយទេ ពីព្រោះមានការតភ្ជាប់ កាន់តែខ្លាំងនៅក្នុងសៀគ្វីពាក់ព័ន្ធដែលបង្កើតឡើងដោយចំណេះដឹងពីមុននិងបទពិសោធន៍។
សមត្ថភាពក្នុងការបង្កើតតំណភ្ជាប់សរសៃប្រសាទទៅនឹងការគិត កាន់តែរឹងមាំគឺភាពប្លាស្ទិកនៃសរសៃប្រសាទដែលកម្ចាត់ភាពអវិជ្ជមាន និងទោមនស្ស។
ក្រៅពីនេះ សកម្មភាពប្រចាំថ្ងៃមួយចំនួនដូចជា ការស្គាល់មិត្តភ័ក្ដិច្រើន និយាយរឿងថ្មីៗល្អៗ អានច្រើនដោះស្រាយគណិតច្រើន ធ្វើឲ្យយើងកាន់តែត្រូវការពេលវេលានិងថាមពលតិចតួចណាស់ សម្រាប់ខួរក្បាលរបស់យើងក្នុងការដំណើរការរឿងលំបាកៗនោះ។
ក្នុងន័យនេះ ខួរក្បាលមនុស្សយើងតាម ពិតមានល្បឿនលឿនគ្រប់គ្រាន់ក្នុងការដំណើរការព័ត៌មានគ្រប់ប្រភេទ។
នោះបណ្ដាលមកពីផ្នែកស្មុគស្មាញនៃរចនាសម្ព័ន្ធសរសៃប្រសាទដែលមានលទ្ធភាពតភ្ជាប់បណ្ដារឿងស្មុគស្មាញក្នុងចំណោមកោសិកាសរសៃប្រសាទ អនុញ្ញាតឲ្យពួកគេគណនាបញ្ហាសំខាន់ៗវិភាគ និងបង្រៀនភ្លាមៗ (យើងវិនិច្ឆ័យ និងទទួលអារម្មណ៍ដឹង) ។
រចនាសម្ព័ន្ធខួរក្បាលដែលស្មុគស្មាញនិងអស្ចារ្សបែបនេះឯង ដែលអ្នកប្រាជ្ញបានស្រាវជ្រាវនឹងយកវាមកផលិតកុំព្យូទ័រ។
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖បីម៉ាតយ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់យើង
ចុចអាន៖ជនជាតិចិន ៥ រូប ផ្សងព្រេងចេញពីទីកំណើតរហូតទទួលបានជីវិតជាមហាសេដ្ឋី