ចង់​ឲ្យ​កូន​ៗជោគជ័យ​ក្នុង​ជីវិត​ គួរ​ធ្វើ​សកម្មភាព​ទាំងនេះ​ជាមួយ​ពួកគេ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចង់​ឲ្យ​កូន​ៗជោគជ័យ​ក្នុង​ជីវិត​ គួរ​ធ្វើ​សកម្មភាព​ទាំងនេះ​ជាមួយ​ពួកគេ

Published

on

ក្នុង​នាម​ជា​ឪពុកម្ដាយ ​យើង​ប្រហែល​ជា​មាន​កំហុស​នៅ​ចំណុច​ខ្លះ ​ចំពោះ​កូនៗ​ ដោយ​ចេតនា​ឬអចេតនា​  តែ​គ្រប់យ៉ាង ​សុទ្ធ​តែ​ចង់​ឲ្យ​តែ​កូនៗ​ល្អ​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​វិធី​មួយ ​ដែល​ក្នុងនាម​យើង​ជា​ឪពុកម្ដាយ ​អាច​រៀបចំ​ឱ្យ​ពួកគេ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ដោយ​ខ្លួនឯង​ នៅ​ពេល​ពួកគេ​ចូល​ក្នុង​ពិភព​ពិត៖

១. ចូលរួម​ធ្វើ​ជា​ហ្គេម​លេង​តាម​កម្រិត​របស់​កូន

ប្រសិន​បើ​ឃើញ​កូន ​កំពុងតែ​ព្យាយាម​លើ​រឿង​អ្វី​មួយ ​ហើយ​អ្នក​ឃាត់​ពី​គោលបំណង​របស់​ពួកគេ ​នោះ​អារម្មណ៍​បរាជ័យ​ អាច​នឹង​ជះឥទ្ធិពល​លើ​ពួកគេ​នៅ​ពេលក្រោយ។

ក្នុង​ហ្គេម​នេះ ​អ្នក​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កូន​ កុំ​ដើរ​ចេញ​ពី​ពួកគេ​ឲ្យសោះ។ ប៉ុន្តែ​ត្រូវ​ប្រកួតប្រជែង​នៅ​កម្រិត​ ដែល​ពួកគេ​កំពុង​លេង។

២. អនុញ្ញាត​ឱ្យ​ពួកគេ​បាត់បង់

គ្មាន​នរណា​ម្នាក់​ចូលចិត្ត​បាត់បង់​អ្វី​មួយ​ឡើយ សូម្បី​តែ​មនុស្ស​ពេញវ័យ។ ដូច្នេះ​ការងារ​របស់​ប៉ាម៉ាក់ ​គឺ​​រៀបចំ​ពួកគេ​សម្រាប់​ពិភព​ពិត​ ដែល​ពួកគេ​ត្រូវ​ការ​ ដើម្បី​ត្រៀម​ប្រឈមមុខ​នឹង​ការ​បរាជ័យ​ និង​រៀន​ដោះស្រាយ​វា។

៣. និយាយ​អំពី​បញ្ហា

វា​ជា​រឿង​ធម្មតា​ទេ ​បើ​អ្នក​មាន​អារម្មណ៍​តានតឹង​ឬ​ខឹង ​ប្រសិន​បើ​អ្នក​ខកខាន​បាន​ធ្វើអ្វី​មួយ។ ដូចគ្នា​នេះ​ដែរ​ នៅ​ពេល​កូន​របស់​អ្នក​មាន​អារម្មណ៍​មិនល្អ ​សូម​អនុញ្ញាត​ឱ្យ​ពួកគេ​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​ នៅកន្លែង​ស្ងាត់​ណាមួយ​ ហើយ​ប្រាប់​កូន​ថា​ មិន​អី​ទេ​ ឱកាស​តែងតែ​មាន​នៅ​ពេល​ក្រោយ​ទៀត។

៤. លើក​ទឹកចិត្ត​កូន​ឱ្យ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​

ពេល​ខ្លះ​មិន​មែន​ចម្លើយ​ទាំង​អស់ ​នៅ​ក្នុង​ជីវិត​គឺងាយ​ស្រួល​ឡើយ ។ វា​ត្រូវ​ការ​ការ​សាកល្បង​និង​កំហុស​ ដើម្បី​រក​វិធី​ធ្វើ​ឱ្យ​ប្រសើរ​ ហើយ​យើង​ច្រើន​តែ​រៀន​ពី​ការ​ធ្វើដំណើរ​ ជា​ជាង​លទ្ធផល​ចុងក្រោយ​ ឬ​គោលដៅ។

បើ​កូន​បរាជ័យ​នៅ​អ្វី​មួយ​ ជំនួស​ឱ្យ​ការ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ​សូម​សួរ​ពួកគេ​ ពី​អ្វី​ដែល​ពួកគេ​គិត​ថា​ អាច​ធ្វើ​បាន​ដើម្បី​កែលម្អ។

៥. ផ្ដោត​លើ​ការ​ខិតខំ

ប្រាប់​កូន ​មិន​ថា​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងណា​ទេ​ ពួកគេ​គួរ​តែ​ខិតខំ​ឱ្យ​អស់​ពី​សមត្ថភាព។ គ្រប់​ស្ថានភាព​ទាំង​អស់​នៅ​ក្នុង​ជីវិត ​នឹង​ត្រូវ​ការ​ភាព​ធន់​ និង​ការ​តស៊ូ​ដើម្បី​ឆ្លងកាត់។

៦. ចូរ​បង្រៀន​កូន​កុំឱ្យ​អំនួតលើភាពជោគជ័យ

រាល់ការ​ឈ្នះ​ តែងតែមានភាពអស្ចារ្យ​ ប៉ុន្តែ​អ្នក​គួរ​តែ​បង្រៀនកូន​ឲ្យបាន​ដឹង​ពី​អារម្មណ៍​ របស់​អ្នក​ចាញ់​ដូចគ្នា។ អប់រំពួកគេ​ឱ្យ​គោរព​អារម្មណ៍​របស់​គូប្រជែង​ពួកគេ​ ហើយ​ត្រូវ​មាន​ចិត្ត​ទន់ភ្លន់​ និង​សប្បុរស​ចំពោះ​ជោគជ័យ​របស់​ពួកគេ៕

ប្រែស​ម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មេរៀន ៥ យ៉ាង​ដែល​លោកយាយ​តែងតែ​បង្រៀន​ចៅ​ៗ​ឲ្យ​រឹងមាំ

ចុចអាន៖ ជំនួយ​សម្រាប់​ឪពុកម្ដាយ​ពេល​មាន​កូនៗ​វ័យជំទង់​ដែល​មាន​បញ្

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរសម្រេច​បិទផ្សារដើមគរ​ ក្រោយរក​ឃើញអាជីវករ​ឆ្លង​កូវីដ១៩​​ ប្រមាណ១០០​នាក់

ព័ត៌មានជាតិ4 hours ago

រាជរដ្ឋាភិបាល​សម្រេច​កែ​សម្រួល​វិធាន​ការ​ថ្មី​លើ​សេចក្តី​សម្រេច​ Lockdown រាជរដ្ឋាភិបាល​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩

ព័ត៌មានជាតិ5 hours ago

មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង អាជ្ញាធរ​បន្ត​រឹត​បន្តឹង​បម្រាម​គោចរ ដូច្នេះ​បើ​មិនចាំបាច់​កុំ​ធ្វើដំណើរ​ចេញពីផ្ទះ​

ព័ត៌មានជាតិ6 hours ago

គិតត្រឹម​ថ្ងៃទី១៧ ខែមេសានេះ រោងចក្រ​ចំនួន៦១ហើយ​ក្នុង​ទីក្រុងភ្នំពេញដែល​ផ្ទុះ​កូវីដ១៩

ជីវិតកម្សាន្ដ6 hours ago

ទោះ​បាត់បង់​រូប​កាយ​តែ​កេរ្តិ៍ឈ្មោះ​តារា​កំប្លែង​ជើង​ចាស់​៣​រូបនេះ​ នៅតែ​ដក់​ជាប់​បេះដូង​អ្នកគាំទ្រ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services