រឿង​៥​យ៉ាង​ ដែល​គ្មាន​នរណា​ប្រាប់​អ្នក​អំពី​ការ​ធ្វើជា​ម្តាយ​ម្នាក់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿង​៥​យ៉ាង​ ដែល​គ្មាន​នរណា​ប្រាប់​អ្នក​អំពី​ការ​ធ្វើជា​ម្តាយ​ម្នាក់

Published

on

ប្រសិននិយាយពី ម្ដាយម្នាក់ នរណាក៏ស្គាល់ថា នាងជាប្រពន្ធម្នាក់ ក៏ជាមាតាពិភពលោកម្នាក់ផងដែរ។ ប៉ុន្តែនៅពីក្រោយ ការពិតដែលនាងក្លាយជាមាតាពិភពលោក តើមាននរណាធ្លាប់ប្រាប់ដែរទេថា នាងត្រូវរ៉ាប់រងអ្វីខ្លះ? ប្តូរខ្លួនឯងយ៉ាងណា?  

១.​ ការបំបៅកូនដោយទឹកដោះម្តាយ មិនសុទ្ធតែកើតឡើងតាមបែបធម្មជាតិ

មិនមែនសុទ្ធតែស្ត្រីជាម្ដាយ អាចបំបៅដោះកូនតាមបែបធម្មជាតិទាំងអស់ឡើយ ក្រោយពេលសម្រាល។  អ្នកម្ដាយខ្លះ ពុំមានទឹកដោះសម្រាប់កូន ដោយព្រោះរលាកស្រោមពោះ ឬប្រការផ្សេងៗ។ មូលហេតុនេះ ទើបបានជាម៉ាក់ៗខ្លះ ត្រូវបំបៅកូនដោយទឹកដោះគោជំនួសវិញ។  បើបានប្រទះម្ដាយមួយចំនួនមិនបំបៅកូនដោយទឹកដោះ ពុំមែនដោយសារនាងចង់រក្សាទម្រង់ដើមទ្រូងនោះទេ។

២. ការតុបតែងខ្លួន ក្លាយជារឿងបន្ទាប់បន្សំ

មុនពេលមានកូន វាស្ទើរតែមិនអាចទៅរួចនោះទេ ដែលអាចថា ម៉ាក់ៗនឹងបោះបង់ខ្លួនឯងដោយឈប់តុបតែងខ្លួនឲ្យបានស្អាតបាតរាល់ថ្ងៃ។ ប៉ុន្តែក្រោយមានបុត្រ សូម្បីតែកាហ្វេពេលព្រឹកមួយក្អឹកក៏គ្មានពេលបានលេបផង។  ការធ្វើក្រចក ដើរផ្សារ shopping ពេលវេលាសម្រាប់ខ្លួន ជួបជុំមិត្តភក្តិ ​គ្រាន់តែជារឿងពីមុន ព្រោះយើងពេលនេះមានបន្ទុកម្នាក់ដែលត្រូវយកចិត្តទុកជាជាង។

. សម្ពាធកើនខ្លាំងជាងមុន

ធ្វើជាម្ដាយគេ ម៉ាក់ៗគ្រប់រូបរមែងចង់ឲ្យកូនមានសុខភាពលល្អ មានសម្ភារសម្រាប់លេង  ក៏ដូចជាសម្លៀកបំពាក់ស្លៀកឲ្យល្អដូចកូនអ្នកដទៃដែរ។ ហេតុនេះម្ដាយខ្លះ បានដាក់សម្ពាធខ្លួនឯងខ្លាំងជាងមុន ព្រោះខ្លាចកូនមិនគ្រប់គ្រាន់។ ម្យ៉ាងបារម្ភឈឺថ្កាត់ផង នាងក៏ចេះតែព្រួយមិនសូវល្ហែ ទាំងដែលជាក់ស្ដែងគ្មានរឿងអ្វីសោះ។

៤. ជីវិតអាពាហ៍ពិពាហ៍ផ្លាស់ប្តូរ

ចាស់ៗនិយាយថា បន្ទាប់ពីពេលមានកូន ក្ដីស្រឡាញ់របស់ស្វាមីនៅតែដដែលចំពោះភរិយា ផ្ទុយពីនាងបែរជាផ្ទេរការស្រឡាញ់ជាងពាក់កណ្ដាលទៅឲ្យកូនច្រើនជាង ខុសពីគ្រារៀបការដំបូង។ ហេតុនេះបានជាពេលខ្លះប្រពន្ធអាចនឹងខឹងប្តី ប្រសិនគាត់មិនសូវយកចិត្តទុកដាក់ជាមួយខ្លួន ឬមិនជួយមើលថែបុត្រធីតា។ ជួនកាលទៀត នាងឆេវឆាវ ឆាប់ខឹង បង្កជាជម្លោះ ធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ពុំសូវរឹងមាំ។

៥. ក្លាយជាអ្វីគ្រប់យ៉ាងដែលខ្លួនមិនធ្លាប់ធ្វើ

ម៉ាក់ៗដែលពីមុន មិនចេះចម្អិនម្ហូប ស្រាប់តែពេលនេះជាចុងភៅម្នាក់។  ពីមុនមិនចេះថែទាំអ្នកជំងឺ ក៏ក្លាយជាគ្រូពេទ្យចំណានសម្រាប់កូន ពេលគេឈឺ។ គ្រាដើមធ្លាប់តែទទួលការទូន្មានពីចាស់ទុំ តែឥឡូវក្លាយប្រែជាគ្រូបង្រៀនម្នាក់ អប់រំបុត្រធីតាបានយ៉ាងល្អ។  គ្រប់យ៉ាងផ្លាស់ប្ដូរ ផ្លាស់ពីអ្វីដែលមិនចេះឲ្យមករៀនធ្វើ និង​ប្ដូរពីអ្វីដែលមិនចំណូលឲ្យមកស្រឡាញ់ចូលចិត្ត។ មិនខុសអីនឹងពាក្យចាស់ពោលថា “មាតាដៃ១០០” ដូច្នោះដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ស្រីៗ​គិតរឿងសិចកម្រិតណា?សំនួរដែលប្តីជាច្រើនគិតមិនយល់!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា3 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ3 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ3 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ4 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services