ពិភពលោកកំពុងតែទទួលឥទ្ធិពលពីជំងឺរាតត្បាត វាមិនត្រឹមប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្ត តែមួយប៉ុណ្ណោះទេ តែវាក៏បានជះឥទ្ធិពលដល់ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់យើងផងដែរ។
ក្នុងគ្រាលំបាកនេះ ប្រាក់ពិតជាសារៈសំខាន់ណាស់ ដូច្នេះហើយត្រូវធ្វើការសម្រេចចិត្តឲ្យច្បាស់ មុនចង់ទិញអ្វីតាមចិត្ត។
ខាងក្រោមនេះ គឺការចំណាយឥតប្រយោជន៍ ទៅលើរបស់ដែលមិនចាំបាច់មួយចំនួន ៖
១. ទិញឆ្នោត
ឆ្នោតគឺជាល្បែងមួយដែលបំផ្លាញប្រាក់របស់យើង វាឲ្យយើងសប្បាយ តែក៏ជាល្បែងដែលគ្រោះថ្នាក់។ ទោះជាយ៉ាងណាក៏ដោយ ហាងឆេងពិតប្រាកដនៃការឈ្នះ ទល់នឹងការចំណាយសក្ដានុពលនេះ គឺមិនច្បាស់លាស់នោះទេ។ វាជាការចំណាយឥតប្រយោជន៍ និងខ្ជះខ្ជាយបំផុតក្នុងកាលៈទេសៈនេះ។
២. កាស៊ីណូអនឡាញនិងការភ្នាល់
ការលេងល្បែងភ្នាល់បាល់ ឬល្បែងស៊ីសងផ្សេងៗ សុទ្ធតែជាការបំផ្លាញប្រាក់ទាំងអស់។ យ៉ាងណាមិញ អ្នកចូលចិត្តលេងល្បែង ហើយអាចមានឱកាសឈ្នះធំ ប៉ុន្តែផ្នែកហិរញ្ញវត្ថុ របស់អ្នក អាចនឹងបាត់បង់ទៅដូចគ្នា។
ចងចាំថា កាស៊ីណូគឺជាអាជីវកម្មដែលទទួលបានប្រាក់ចំណេញ គួរឱ្យស្អប់ខ្ពើមបំផុត។
៣. ចំណាយការធ្វើដំណើរថ្លៃៗ
ការធ្វើដំណើរ ទោះបីអន្តរជាតិឬក្នុងស្រុកក៏ដោយ មានតម្លៃថ្លៃណាស់។ ដូចជាការហោះហើរ កក់សណ្ឋាគារ រថភ្លើង អាហារនិងភេសជ្ជៈ រួមទាំងព្រឹត្តិការណ៍នៃការទាក់ទាញណាមួយ តាមប្រទេសដែលអ្នកទៅ។ នេះគឺសុទ្ធតែជាអ្វី ដែលអ្នកចំណាយច្រើនជាងគេ។
ដូច្នេះបើសិនជាអ្នកអាចរៀបចំផែនការជាមុន និងរៀបចំអ្វីមួយ ដើម្បីទទួលទាននៅផ្ទះអាចជួយអ្នកសន្សំសំចៃក្នុងរយៈពេលវែង ជាពិសេសបើអ្នកធ្វើដំណើរចេញក្រៅញឹកញាប់។
៤. អាហារពេលល្ងាចតាមហាងទំនើបៗ
នៅតាមផ្សារទំនើប ពោរពេញទៅដោយអាហារដែលបានរៀបចំរួចហើយ។ មនុស្សជាច្រើនបានទិញរបស់អស់នោះមានស្រាប់ព្រោះតែខ្ជិលធ្វើ។
ប្រសិនបើអ្នកយកចិត្តទុកដាក់ក្នុងការសន្សំប្រាក់ខ្លះ ដូចជាចូលខ្លួនទៅក្នុងផ្ទះបាយធ្វើម្ហូប ជំនួសឲ្យការទិញអាហារស្រាប់ៗតាមហាងដែលលក់ទំនិញថ្លៃៗ។
៥. ថ្លៃសេវាលើសកំណត់ផ្សេងៗ
ថ្លៃសេវាលើសកំណត់ផ្សេងៗដែលមាន គឺកាតឥណទាន ថ្លៃទូរទស្សន៍ អ៊ីនធឺណិត អគ្គិសនី និងទូរស័ព្ទជាដើម។ មិនថាសេវាបែបណាឡើយ វាសុទ្ធតែរួមចំណែកក្នុងការបំផ្លាញប្រាក់យើងដោយឥតដឹងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣យ៉ាងគួរធ្វើ បើសិនបណ្ដាញសង្គមធ្វើឲ្យយើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ
ចុចអាន៖ទម្លាប់ខ្លះ ដែលប្រៀបដូចកំពុងដុតកម្ទេចចោលចំណូលដែលរកបានដោយពិបាក