លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់? – Kampuchea Thmey Daily
Connect with us

KPT+

លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?

Published

on

លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?

បណ្ដាញសង្គមក្នុងសម័យឌីជីថលនាមានទាំងគុណសម្បត្តិនិងគុណវិបត្តិមកព្រមគ្នា។  ចំពោះអ្នកដែលប្រើបានត្រឹមត្រូវ វាក៏ផ្ដល់គុណប្រយោជន៍យ៉ាងច្រើន។ ផ្ទុយទៅវិញ បើពុំចេះទាញយកប្រយោជន៍ល្អៗទេ វាក៏ផ្ដល់ផលអវិជ្ជមានហួសស្មានដែលប៉ះពាល់ទាំងការរស់នៅ ការសិក្សា ការងារ និងផ្លូវចិត្តផងដែរ។

យោងតាមទិន្នន័យរបស់អ្នកវិទ្យាសាស្រ្តស្រាវជ្រាវជាន់ខ្ពស់អ្នកស្រី Linda Charmaraman មកពីមជ្ឈមណ្ឌល Wellesley Centers for Women បានលើកឡើងថា តាមការសិក្សារបស់អ្នកស្រី យុវវ័យ ២១% អះអាងថា ក្រោយពេលលេងបណ្ដាញសង្គមពួកគេមានអារម្មណ៍ធ្លាក់ចុះ នៅពេលមើលលើបណ្ដាញឃើញរូបភាពថ្មី ផ្នត់គំនិតប្លែកៗ ពិសេសការកើតអារម្មណ៍ប្រៀបធៀបទៅកាន់ទិន្នន័យដែលឃើញនោះ ដែលជាហេតុធ្វើឱ្យផ្លូវចិត្តពួកគេមានបញ្ហា។

ករណីម្យ៉ាងទៀត ដោយសារពួកគេរងការបញ្ចេញមតិពីអ្នកដទៃដែលអាចប៉ះពាល់អារម្មណ៍  ជាហេតុធ្វើឱ្យគំនិតកើតភាពស្មុគស្មាញទៅជាតានតឹង បូករួមនិងការចំណាយពេលលេងច្រើនជ្រុលហួសពេលគេងផងនោះ រឹតតែជាកត្តាចូលរួមអាចវិវវត្តន៍ទៅជាជំងឺបាក់ទឹកចិត្តថែមមួយកម្រិតទៀត។

តើគួរធ្វើបែបណា ដើម្បីឱ្យយុវវ័យប្រើបណ្ដាញសង្គមឱ្យត្រូវផ្លូវ?

វិធីដោះស្រាយលើបញ្ហានេះ អ្នកស្រី Linda Charmaraman ឲ្យដំបូន្មានថា ត្រូវពន្យល់ប្រាប់ពីគុណសម្បត្តិ និងគុណវិបត្តិដែលបណ្ដាញសង្គមផ្ដល់ឱ្យនៅពេលយុវវ័យចាប់ផ្ដើមប្រើប្រាស់វា។

បន្ថែមពីលើនោះ ត្រូវបង្កើតវិន័យក្នុងការលេង កំណត់ពេលវេលាឱ្យបានត្រឹមត្រូវក្នុងការប្រើប្រាស់ ដោយមានម៉ោងរៀន ម៉ោងស្រាវជ្រាវ ម៉ោងស្ដាប់ចម្រៀង ម៉ោងមើលវីដេអូ និងម៉ោងមើលព័ត៌មានជាដើម។

ក្រៅពីនោះ ការតាមដាន(Follow) ផេកឬមានមិត្តក្នុងបណ្ដាញសង្គមដែលមានភាពវិជ្ជមានច្រើន ពិតជាមានឥទ្ធិពលដល់អ្នកប្រើប្រាស់ផងដែរ។ កាលណាមានផេកល្អៗផ្ដល់ចំណេះដឹងល្អៗ ថ្មីៗ ការលើកទឹកចិត្ត វាអាចបញ្ចៀសការមើលឃើញនូវរឿងមិនល្អ និងរឿងអវិជ្ជមានដែលធ្វើឱ្យអារម្មណ៍ធ្លាក់ដុនដាបពិបាកកែខៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

Click to comment

Leave a Reply

Your email address will not be published.

sixteen − six =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

រដ្ឋបាល​រាជធានី គ្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារ​ជាតិ​ឡើងវិញ​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​ស្រស់ស្អាត

ព័ត៌មានជាតិ7 hours ago

ធនាគារជាតិ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ថែមទៀត​

ព័ត៌មានជាតិ8 hours ago

លោក ស សុខា ប្រកាស​ផ្តល់​អាហារូបករណ៍​ ១០០% ចំនួន ៥០​កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប

ព័ត៌មានជាតិ8 hours ago

លោក ស ថេត គំរាម​ចាត់​វិធាន​ការ​ចំពោះ​អ្នកសារព័ត៌មាន​ណា​ ដែល​មិន​ស្តាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច

ព័ត៌មានជាតិ8 hours ago

ស្អែកនេះ សម្តេចតេជោ នឹង​អញ្ជើញ​សម្ពោធ​អគារ​ទីស្តី​ការ​ថ្មី​ ក្រសួងសាធារណការ​ និង​វិទ្យាស្ថាន “តេជោសែន សាធារណការ​ និង​ដឹកជញ្ជូន”

ព័ត៌មានពេញនិយម