រឿង​៤​យ៉ាង ​ដែល​ត្រូវ​ដឹង​ មុន​ពេល​បង់​ប្រាក់​សម្រាប់​ឯកសារ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿង​៤​យ៉ាង ​ដែល​ត្រូវ​ដឹង​ មុន​ពេល​បង់​ប្រាក់​សម្រាប់​ឯកសារ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត

Published

on

នៅ​ពេល​ចាប់ផ្ដើម​រៀន​នៅ​សាកល​វិទ្យាល័យ​ យើងប្រាកដជា​ត្រូវ​ការ​ស្រាវជ្រាវ​មេរៀន​បន្ថែម​ទៀត​។ និស្សិត​នៅ​សាកល​វិទ្យាល័យ​ត្រូវ​ឆ្លងកាត់​ការ​អនុវត្ត​គម្រោង​បញ្ចប់​ឆ្នាំ​ចុងក្រោយ ដែល​ទាមទារ​​ឲ្យ​ពួក​គេ​បន្ថែម​ការ​ស្រាវជ្រាវ​ហ្មត់ចត់​និង​ជំនាញ​សរសេរបាន​​ល្អ។

និស្សិត​ខ្លះ​ប្រហែល​ជា​មិន​អាច​សរសេរ​អត្ថបទ​ស្រាវជ្រាវ​បាន​ល្អ​នោះ​ទេ ​ដោយសារ​តែ​ខ្វះ​ជំនាញ​សរសេរ។ ម៉្យាង​វិញ​ទៀត​និស្សិត​ភាគ​ច្រើន​ឆ្លៀត​ពេល​ធ្វើ​ការ​ក្រៅ​ម៉ោង​ដើម្បី​បង់ថ្លៃ​សាលា ពួកគេ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​សរសេរ​គម្រោង។

យ៉ាងណា​វា​ជា​គោល​នយោបាយ​របស់​សាកល​វិទ្យាល័យ​ដែល​តម្រូវឲ្យនិស្សិត​ត្រូវ​តែ​ស្រាវជ្រាវដាច់ខាត បើ​មិន​ដូច្នោះ​ទេ ​ពួកគេ​នឹង​មិន​ទទួល​បាន​សញ្ញាប័ត្រ​ឡើយ។

ហេតុនេះមុន​ពេល​បង់​ប្រាក់​សម្រាប់​ឯកសារ​ស្រាវជ្រាវ​តាម​អ៊ិនធរណិត​ ​ត្រូវ​ពិនិត្យ​មើល​ព័ត៌មាន​លម្អិតមួយចំនួន ចៀសវាង ខាតលុយឥតអំពើ។

១. ជ្រើសរើសលើសពីមួយ

រាល់ពេលទិញឯកសារស្រាវជ្រាវតាមអ៊ិនធរណេត គួរតែប្រៀបធៀបវេបសាយច្រើនជាង ៣ ។ ក្រោយពេលមាន​ជម្រើស​កាន់​តែ​ច្រើន​ អ្នក​នឹង​មិនសូវច្របូកច្របល់​ ព្រោះអាចទទួលព័ត៌មានកាន់តែច្រើនដែរ។

២. ពិនិត្យមើល Feedback

និស្សិត​ភាគ​ច្រើន​តែង​ឆ្ងល់​ថា​ តើ​ពួកគេ​នឹង​ទទួល​បាន​គំនិត​អ្វីខ្លះ​ នៅ​ពេល​ពួកគេ​សម្រេច​ចិត្ត​ទិញ​មេរៀន​ឬ​ឯកសារ​តាម​អ៊ិនធរណិត? ឬតើខ្លួនអាចដឹងថា អត្ថបទនោះល្អបានដោយរបៀបណា? វិធី​សាមញ្ញ​គឺ​ត្រូវ​អាន​ការ​ផ្ដល់​មតិ​យោបល់​របស់​អតិថិជន​មុនៗ  ពួកគេប្រាកដជា​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន មុនអ្នក។

៣. ពិនិត្យមាតិកា

មុន​ពេល​បង់​ប្រាក់​សម្រាប់​ឯកសារ​ស្រាវជ្រាវ​តាម​អ៊ិនធរណិត​ កុំ​ភ្លេច​ពិនិត្យ​មើល​គុណភាព​ការងារ​របស់​ក្រុមហ៊ុន​ផង។ ដើម្បី​ពិនិត្យ​មើល​គុណភាព​មាតិកា ​គួរ​ស្នើសុំ​ឱ្យ​ថ្នាក់គ្រប់គ្រង​ក្រុមហ៊ុន​ផ្ញើ​សំណាក​សរសេរ​មួយ​ចំនួនមកអ្នក។

៤. សេវាកម្ម​កែ​សម្រួល​ឬ​សរសេរ​ឡើង​វិញ

ទោះ​បី​ជា​សេវាកម្ម​សរសេរ​តាម​អ៊ិនធរណិត​ជួល​មនុស្សជំនាញ​ធ្វើការក៏​ដោយ​ អ្នក​នៅ​តែ​ត្រូវ​សួរ​ពួកគេនូវមាន​សេវាកម្ម​កែសម្រួល​ឬ​សរសេរ​ឡើងវិញ។ ប្រសិន​បើ​ក្រុមហ៊ុន​មិន​ផ្ដល់​សេវាកម្ម​កែ​សម្រួល​ឬ​សរសេរ​ឡើងវិញ​នោះ ​អ្នកគួរ​ជ្រើសរើស​ជម្រើស​ផ្សេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ជំនាញ​ទន់៖​ វិធីសាស្ត្រ ៤ យ៉ាងធន់​បាន​យូរ​នឹង​ការងារ​ បង្កើន​ផលិតភាព​ច្រើន​ជាង​គេដទៃ

ចុចអាន៖ ហេតុអ្វី​មាន​បុគ្គលិក​ពូកែ​ច្រើន​តែ​ការងារ​គ្មាន​ប្រសិទ្ធភាព​?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services