Connect with us

KPT+

ការសិក្សា៖​ ទម្លាប់អាក្រក់ ៧ យ៉ាងដែលរារាំងភាពមានបានអស់មួយជីវិត

បានផុស

នៅ

ទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ​អាច​ជះ​ឥទ្ធិពល​ជោគជ័យ​ឬ​បរាជ័យ​បាន។ លោក Thomas C. Corley ជា​គណនេយ្យករ​សាធារណៈ​និង​ជា​អ្នក​រៀបចំផែនការ​ហិរញ្ញវត្ថុ បាន​ចំណាយ​ពេល ៥ ឆ្នាំ​ដើម្បី​សិក្សា​ពី​ទម្លាប់មហាសេដ្ឋី រួចបានចងក្រងសៀវភៅដែលមានចំណងជើងថា “ផ្លាស់ប្ដូរ​ទម្លាប់ ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក” ឬ Change Your Habits, Change Your Life.” ។

លោក​បាន​សម្ភាសន៍​មនុស្ស ២៣៣ នាក់​ដែល​មាន​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​យ៉ាងតិច ១៦ ម៉ឺនដុល្លារ និងកំពុងមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,២ លានដុល្លារ ហើយក្នុងនោះ ១៧៧ នាក់ជា​អ្នក​រកស៊ី​ដោយ​ខ្លួនឯង។ លោកក៏បានសម្ភាសន៍ជាមួយជនជាតិអាមេរិកចំនួន ១២៨ នាក់​ដែល​មាន​ប្រាក់ ៣៥ ពាន់​ដុល្លារ ឬមានប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​តិច​ជាង ៥ ពាន់​ដុល្លារ​ផងដែរ។

តាម​រយៈ​ការ​សិក្សានិង​ការវិភាគ​បន្ថែមទៀត Thomas C. Corley អាច​កំណត់​ទម្លាប់​ពីរ​ប្រភេទ​របស់​មនុស្ស​គឺ ទម្លាប់​ដែល​ជួយ​មនុស្ស​កសាង​ទ្រព្យ និងទម្លាប់ដែលបំផ្លាញទ្រព្យ ។ រីឯ​ជា​ទម្លាប់ ៧ យ៉ាង​ខាងក្រោមនេះ ជាទម្លាប់ដែលនឹងមិននាំឱ្យមានទ្រព្យសម្បត្តិនោះទេ៖

១.​ ចំណាយ​ហួស​កំរិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាន​នរណា​អាច​ក្លាយ​ជា​អ្នក​មាន​ដោយសារ​តែ​ការ​ចាយលុយជ្រុលហួសហេតុនោះទេ។ ការ​ចំណាយ​ច្រើន​ជាងអ្វីដែលរកបានធ្វើឲ្យមនុស្សកាន់តែក្រទៅៗ និងអាចក្លាយជាអ្នកមានដែរ តែ​ព្រោះ​មានបំណុល​រុំខ្លួន។

លោក Corley បាន​សរសេរ​ថា “ប្រជាជន​ក្រីក្រ ៩៥% មិនបានសន្សំប្រាក់ ហើយ​ថែមទាំង​ជំពាក់​បំណុល​គេ ដើម្បី​ផ្គត់ផ្គង់​កម្រិត​ជីវភាព​របស់​ខ្លួន​ទៀត” ។ លោកថា ទ្រព្យសម្បត្តិ​រមែង​កើត​ចេញពី​ការ​សន្សំ និង​ការ​វិនិយោគ​ទៅ​តាម​ទំហំប្រាក់ខែដែលទទួលបាន ដាច់ខាត​វា​មិនមែន​ចាយ​ធំ​ជាង​ចូល​នោះ​ទេ។

២. មិន​ទម្លាប់​អាន​សៀវភៅ

នៅ​ក្នុង​ការ​សិក្សា​របស់  Corley បានឲ្យដឹងថា មនុស្ស ៩២% ដែលមានទ្រព្យសម្បត្តិតិចតួច សុទ្ធ​តែ​មិន​បាន​អាន​សៀវភៅ​ដើម្បី​រៀន​បន្ថែម​ទេ។ លោកសរសេរថា “ជោគជ័យ​ទាមទារឲ្យ​មាន​ការ​លូតលាស់​នូវ​ចំណេះដឹង​មិន​ឈប់ រីឯ​ការ​រីកចម្រើន​តែងតែ​បាន​មក​ពី​ការអាន​សៀវភៅ និង​ការ​អប់រំ​ខ្លួន​អ្នក​រាល់ថ្ងៃ”។

៣. មានទំនាក់ទំនងជាមួយមនុស្សមិនល្អ

ពាក្យចាស់ពោលថា “សេពគប់បណ្ឌិតក្លាយជាអ្នកប្រាជ្ញ សេពគប់​ពាល​ក្លាយ​ជាចោរ” គឺ​ចង់​សំដៅ​ដល់​ការ​រាប់អាន​មនុស្ស​ល្អ​នឹង​បាន​ជួប​រឿង​ល្អ រីឯ​រាប់អាន​មនុស្ស​មិន​ល្អ​នឹង​បាន​រឿងអាក្រក់។

ដូចគ្នាដែរ តាមការសិក្សាបានរកឃើញថា មានប្រជាជនតែ ៤% ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​លំដាប់​ប្រាក់​ចំណូល​ទាប​បាន​ផ្សារភ្ជាប់​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​មនុស្សដែលមាន ភាព​ជោគជ័យ។

លោកសរសេរថា “អ្នកនឹងទទួលជោគជ័យក្នុងជីវិត ប្រសិនបើនៅជុំវិញខ្លួនសុទ្ធ​តែ​ជា​មនុស្ស​ប្រភេទ​ដែល​ត្រឹមត្រូវ” ។

៤. ប្រភព​ចំណូល​តែ​មួយ

មនុស្សភាគច្រើនពឹងផ្អែកលើការងារតែមួយដើម្បីរកលុយ ប៉ុន្តែ​នោះ​មិនមែន​ជា​របៀប​ដែល​មហាសេដ្ឋី​តែងតែ​ធ្វើ​នោះទេ។

៦៥% នៃអ្នកមាននៅក្នុងការសិក្សារបស់ Corley យ៉ាងហោចណាស់​មាន​ចរន្ត​ចំណូល​បី​ផ្សេង​គ្នា មុនពេលពួកគេអាចរកលុយបាន ១ លានដុល្លារជាលើលកដំបូង។

Corley សរសេរ​ថា “អ្នកក្រមានចំណូលតែមួយ វាប្រៀបដូចជាស៊ុត​ដែល​នៅ​ក្នុង​សម្បុក​តែ​មួយ​ដែរ”។

៥. គិតអវិជ្ជមានលើខ្លួនឯង

Corley បានសរសេរឃ្លាមួយថា “ខ្ញុំ​មិនឆ្លាតឬទទួលបានការអប់រំគ្រប់គ្រាន់ទេ តែ​វា​ក៏​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​ដែរ ព្រោះ​ជីវិត​គឺ​ជា​ការ​តស៊ូ”។

លោកបានសរសេរពន្យល់ថា “ នៅ​ពេល​មនុស្ស​អនុញ្ញាត​ឲ្យ​ភាព​អវិជ្ជមាន​គ្រប់គ្រង​គំនិត នោះ​ប្រៀប​បាន​នឹង​បង្រៀន​ខួរក្បាល​ឲ្យ​ទទួល​បរាជ័យ​ដូច្នោះ​ដែរ” ។ គំនិត​អវិជ្ជមាន​ទាំង​នោះ នឹង​រារាំង​ឱកាស​ក្នុង​ជីវិត​ដើម្បី​បំបែរ​ចេញ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ឬ​ជីវិត​បច្ចុប្បន្ន​របស់​ខ្លួន”។

៦. គ្មាន​ផែនការ​ច្បាស់លាស់

រស់នៅ​ដោយ​គ្មាន​ផែនការ​ជីវិត ប្រៀបបាននឹងអុំទូកកណ្ដាល​សមុទ្រ​ដែល​មិន​ដឹង​ថា​ខ្លួនឯង​ចង់​ទៅ​កោះ ឬ​ទៅ​ឆ្នេរ​អ៊ីចឹងដែរ។

រស់ជាមនុស្សត្រូវមានការ​ស្រមើស្រមៃនិងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធ្វើផែនការ​សម្រាប់​អនាគត​ថា ១០ ឬ ១៥ ឆ្នាំ​ទៅ​មុខ​ទៀត​ខ្លួន​ចង់​បាន​អ្វី ឬ​ចង់​សម្រេចអ្វី នោះ​ទើប​រស់នៅ​មាន​ន័យ។

ការសិក្សារបស់ Corley សរសេរថា “ ជនក្រីក្រ ៩៥% មិនមានផែនការជីវិតទេ ដោយ​ពួកគេ​រស់នៅ​មួយថ្ងៃ​ដើម្បី​តែ​មួយ​ថ្ងៃ និងរស់នៅគ្មានឆន្ទៈរីកចម្រើន”។

៧. គ្មាន​របៀប​រស់នៅ​ល្អ

ទម្លាប់នៃការរស់នៅមិនល្អដូចជា ការផឹកស៊ីច្រើនហួសប្រមាណ ការញ៉ាំអាហារមិនល្អ និង​ការ​ធ្វើ​លំហាត់ប្រាណតិចពេកឬមិនធ្វើសោះ ជាទម្លាប់មិនបង្កើនទ្រព្យសម្បត្តិឡើយ។

Corley សរសេរថា “ទម្លាប់សុខភាពមិនល្អ បង្កើតឱ្យមានរឿងអាក្រក់ក្នុងជីវិត” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖សេពគប់​មនុស្ស ៧ ប្រភេទ​នេះ ដូច​ដាក់​ថ្នាំ​ពុល​ឲ្យ​ជីវិត​អន់ថយ

ចុចអាន៖ទុក្ខកង្វល់ធំៗនៅពេលមនុស្ស​ប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម