Connect with us

KPT+

តាម​ពិត​អ្នក​ដែល​និយម​ប្រើអ្វីៗ​ពណ៌​ក្រហម​មាន​ចរិត​លក្ខណៈ​បែបនេះ

បានផុស

នៅ

អ្នក​វិភាគ​ចិត្តសាស្ត្រ​ពន្យល់​ថា ពណ៌ក្រហម ជា​ពណ៌​នៃ​ភាព​កក់ក្តៅ ក៏​ជា​ពណ៌​ដែល​ផ្សារ​ភ្ជាប់​ដោយ​ចំណង់​ស្រួចស្រាល់​និង​ភាព​រំភើប​នៃ​ចិត្ត​មនុស្ស​។

ជា​ទូទៅ​នៃមនុស្សប្រុសណាចូលចិត្តពណ៌នេះ ជា​បុរស​ដែល​ពោរពេញ​ដោយ​ថាមពល​ខ្លាំង​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត ព្រមទាំងជាបុរសដែលមានអនុភាព​អាថ៌កំបាំង​ម្យ៉ាង​អាច​ទាញ​បាន​ការ​រាប់អាន​ពី​មនុស្ស​ក្បែរខ្លួន។

ដោយឡែក​សម្រាប់​មនុស្សស្រីស្រឡាញ់​ពណ៌​ក្រហម ជា​នារី​ដែល​មាន​ភាព​ទាក់ទាញ​ខ្ពស់​ពី​អ្នក​ជុំវិញ​ខ្លួន ជា​ពិសេស​បុរស​ភេទ។ នាង​រមែងឆក់​បាន​ការ​ចូលចិត្ត​ពី​មនុស្ស​ប្រុស និង​ធ្វើ​ឲ្យ​ពួកគេ​ឆាប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពទូទៅ​នៃ​មនុស្ស​ចំណូល​ពណ៌ក្រហម ជា​បុគ្គល​មាន​ស្មារតី​រឹងមាំ ជា​អ្នក​ជំរុញ​លើកទឹកចិត្ត​អ្នកដទៃ មាន​ភាព​ជា​អ្នកដឹកនាំ មាន​មហិច្ឆតា​ធំ និង​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់។

គេមិនត្រឹមតែជាជាមនុស្សពូកែការយកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំងមានការជឿជាក់ មានភាពក្លាហាន រហ័សរហួនរហ័សរហួន រឹងមាំ និងស្វាហាប់ផងដែរ។

គេជាមនុស្សមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅការងារ និង​អាច​ផ្តល់​ទំនុកចិត្ត​ដល់​បុគ្គល​ណា​ដែល​មិនសូវ​មាន​ភាព​ក្លាហាន ព្រោះថាបុគ្គលនេះមានកម្លាំងទឹកចិត្ត​រឹងប៉ឹង​បូករូករួម​នឹង​កាយសម្បទា​ខ្លាំង​ជាង​អ្នកដទៃ។

ផ្ទុយ​ពីនោះ គេក៏ជាប្រភេទមនុស្សឆាប់ធុញទ្រាន់ រឹងចចេស ពូកែអន់ចិត្ត និងហិង្សាបន្តិច។ ទន្ទឹមនឹងនេះ មនុស្សចំណូលពណ៌ក្រហមច្រើនតែឆាប់ខឹង ហើយមិនសូវមានការប្រុងប្រយ័ត្ន​ប៉ុន្មានទេ។

យ៉ាងណាមិញ ពណ៌ក្រហម ក៏តំណាងឲ្យអារម្មណ៍ផ្លូវភេទពុះពោរ ហើយ​ចំពោះនារី​ណា​និយម​ប្រើ​ពណ៌​នេះ នាងអាចជំរុញ​ឲ្យ​មានតណ្ហាបុរសកើតឡើង​ឈាន​ទៅ​ដល់​ការ​រួមភេទ​យ៉ាង​ឆាប់រហ័ស។

ជារឿយៗវាត្រូវបានគេប្រើដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដូចជា នៅក្នុងទិវានៃក្តីស្រឡាញ់​ជាដើម។ ហេតុនេះ មនុស្សចូលចិត្តពណ៌ក្រហម អាចសម្ដៅដល់សេចក្ដីជ្រាលជ្រៅ  ប៉ុន្តែវា​សំដៅ​លើ​ចំណង់​តណ្ហា ជាជាង​ការ​ស្រឡាញ់ពិត។

នៅក្នុង​វប្បធម៌​ភាគខាងកើតដូចជាប្រទេសចិន ពណ៌ក្រហម គឺជានិមិត្តរូបនៃសំណាងល្អ។ រីឯ​នៅ​ក្នុង​វប្បធម៌ឥណ្ឌា វាតំណាងឱ្យភាពបរិសុទ្ធ ហើយត្រូវបានគេប្រើជាញឹកញាប់នៅក្នុងសម្លៀក​បំពាក់អាពាហ៍ពិពាហ៍របស់វប្បធម៌ពួកគេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Empowered

ចុចអាន៖ការសិក្សា៖​ ទម្លាប់អាក្រក់ ៧ យ៉ាងដែលរារាំងភាពមានបានអស់មួយជីវិត

ចុចអាន៖មកស្គាល់​កំពូលមនុស្សឆ្លាតទី១០ នៅលើពិភពលោកដែលមានកម្រិត IQ 190

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម