Connect with us

KPT+

ទ្រព្យ​របស់​អ្នក​និពន្ធ «ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នកក្រ» ឡើងដល់៨០លាន​ដុល្លារហើយ

បានផុស

នៅ

គិត​ត្រឹម​ឆ្នាំ ២០២០ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​សេដ្ឋី Robert Kiyosaki មានចំនួនប្រហែល ៨០ លាន​ដុល្លារ​ហើយ។

ម្ចាស់​សៀវភៅ Rich Dad Poor dad តាមពិតមានជីវិត​តស៊ូច្រើន​ដែលធ្វើ​ឲ្យ​សៀវភៅ​គាត់​លក់​ដាច់​ជា​ខ្លាំង ។ បុរស​នេះ ជា​បុគ្គលិកដែលមាន​លក្ខណៈ​ពហុ​ជំនាញ ជា​សហគ្រិន អ្នក​វិនិយោគ អ្នក​និយាយ​ជំរុញ​ទឹកចិត្ត អ្នកនិពន្ធ និង​​ជា​សកម្មជន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ច្បាស់លាស់​ផង​ដែរ។ គាត់​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្រោយ​ចេញ​សៀវភៅ“ ឪពុក​អ្នក​មាន​និង​ឪពុក​អ្នក​ក្រ” ខ្មែរ​យើង​បក​ថា «ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ៉ូប៊ឺត គីយូសាគី​ ឆ្នាំនេះមានវ័យ ៧២ឆ្នាំ ជា​ពាណិជ្ជករ​ជនជាតិ​អាមេរិកាំង​និង​ជា​អ្នក​និពន្ធ​មក​ពី​រដ្ឋ ហាវ៉ៃ ក៏​ជា​ស្ថាបនិក​ក្រុមហ៊ុន Rich Global LLC និង​ក្រុមហ៊ុន Rich Dad ។ គាត់​ក៏​ជា​អ្នក​បង្កើត​កម្មវិធី Cashflow board និងហ្គេម software ដើម្បី​អប់រំ​មនុស្ស​ពេញវ័យ​ព្រមទាំង​កុមារៗ​អំពី​គំនិត​អាជីវកម្ម​និង​ហិរញ្ញវត្ថុ​ផងដែរ។

គិត​ត្រឹម​ឆ្នាំ ២០២០ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Robert Kiyosaki មាន​ចំនួន​ប្រហែល ៨០ លាន​ដុល្លារ​នៅ​ទីក្រុង​មាស​នៃ​ប្រទេសធំៗជាច្រើនរួមមាន ឌូបៃនិងតូក្យូផងដែរ៕

ប្រែសម្រួល៖សុភា

ប្រភព wealthygorilla

ចុចអាន៖ស្គាល់ពី​ការកំណត់អត្ថន័យ​ជីវិតក្នុងចំណោមក្រុម​អ្នកមាន​ពិតប្រាកដ​

ចុចអាន៖មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម