ពេលមនុស្ស​ស្រីលង់ចិត្ត​លើអ្នកណាម្នាក់…..
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ពេលមនុស្ស​ស្រីលង់ចិត្ត​លើអ្នកណាម្នាក់…..

Published

on

កុំភ្លេចថា មនុស្ស​ស្រី​មិនងាយដាក់ចិត្ត តែបើដាក់ហើយ ក៏មិនងាយ​ឈប់ដែរ! ទំនាក់ទំនងរបស់នារីៗ តែងគិតពីសុភមង្គលជាង​តណ្ហា ត្រង់នេះខុសពីមនុស្សប្រុស។

នៅពេលដែលនាងមាន​សេចក្តីស្នេហា​ក្នុងបេះដូង នាង​ស្អាតជាងមុន​ហើយ​រួសរាយ ។ ​ត្រង់ណេះងាយ​សម្គាល់បន្តិចហើយ ។ សម្រាប់ស្ត្រី គ្រប់​វ័យ ស្នេហានិងអារម្មណ៍សុខុមាលភាពនាងមានជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់មាន​ការរួមភេទ។

អ្នកដែលនិយាយថា​ស្រ្តីនឹងប្រុស​មានចំណង់តណ្ហាដូចគ្នា​ គេមិនយល់ច្បាស់ពីមនុស្សស្រីទេ។  ស្ត្រីទាំងអស់ទោះបីជា នាងហាក់មានអារម្មណ៍ខ្លាំង នៅរាល់ពេល​ដែលមានលុយ​ដើរ Shopping ទិញរបស់របរ​ តែអារម្មណ៍នោះ នៅតែមិនល្អ​ស្មើនឹងបាន​នៅជិត​ដៃគូណាម្នាក់ ដែលសន្តោសនាង និយាយល្អៗ ​ឬធ្វើ​កាយវិកា​យកចិត្ត​ទុកដាក់ ដល់​សុខទុក្ខនាង ឱ្យ​តម្លៃនាងឡើយ។

បើនាង​រកឃើញមនុស្ស​ប្រុសរបៀបនោះមែន នាងនិងចេញក្រឡាពិត​របស់មនុស្ស​ស្រីមក គឺ ១/ ទន់ភ្លន់ ២ /អត់ធ្មត់ អភ័យ ៣/ ញញឹមសប្បាយចិត្ត​ចងចាំសូម្បីតែ​អំពើល្អតូចតាច  ៤ /នាងបង្កើ់តទស្សនៈខ្លួនឯងដែលព្រមទទួលយកទោះបីជាមនុស្ស​ប្រុសនោះមានលុយតិចជាងនាង និងទី ៥/ នាង​អាច​មានអារម្មណ៍ថាស្កប់ស្កល់ ទំាងមិនបាច់ មានការរួមភេទ។

ជាទូទៅ មនុសស្រី ចង់​ចំណាយពេលវេលា ជាមួយតែបុរសណាដែលមាន​ចិត្ត​​ស្រលាញ់នាង​ ហើយនាងក៏ស្រលាញ់គេ គឺចង់ជួបជានិច្ច មិនថាពេលណា​ពេលសប្បាយ ​ឬឈឺថ្កាត់។

បើនាងមិនចង់ជួប ឬមិនខលទៅតាម​អ្នក ច្បាស់ណាស់ នាង​អត់ស្រលាញ់ទេ។

​ មនុស្ស​ស្រីដល់ទៅ​ ៧២ ភាគរយ មិនធ្វើខ្លួនថោក ចំណាយពេលវេលានិងកម្លាំង ទៅលើបុរសដែលអត់ស្រលាញ់គេ​នោះទេ ត្រង់ណេះបញ្ជាក់ថា (កុនថៃ​កុហក ឬមួយអាចមានតែក្នុងសង្គមថៃ ដែលស្រីៗមុខក្រាស់ មិនមានសេចក្តីខ្មាស់អៀន ហើយទៅរកមនុស្សប្រុស​មុនជានិច្ច​)។

សញ្ញាដ៏ធំបំផុតមួយ ដែលមនុស្ស​ស្រីស្រឡាញ់ប្រុសណាម្នាក់ គឺនៅពេលដែលនាងព្រម​ទទួលយករាល់ការអញ្ជើញរបស់គេនោះ ហើយចំណាយពេលជាមួយគ្នា។

ទោះបីវាជារឿងដ៏សាមញ្ញក៏ដោយ ក៏នាង​ធ្វើតែ​ចំពោះតែ​មនុស្សប្រុស​ដែលនាងមានអារម្មណ៍ល្អជាមួយ​ប៉ុណ្ណោះ។

អាន​ហើយ នឹកឃើញ​ដល់អ្នកណា?

អត្ថបទ៖ សាយ ពេជ្រ

ចុចអាន៖ វ័យ​ជំទង់ សូម​គិត​រឿង​ទាំង​នេះ​មុន​ពេល​សម្រេចចិត្ត​រួមភេទ

ចុចអាន៖ មនុស្សស្រីគ្មានអ្វីស្មុគស្មាញដូចបុរសគិតឡើយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ39 mins ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ1 hour ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ1 hour ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services