Connect with us

KPT+

ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?

បានផុស

នៅ

តារានិករ Aquarius (២០ មករា-១៨ កុម្ភៈ)

គេមិនចំណូលពាក្យផ្អែមល្ហែមបងអូនអីទេ និយាយខ្លីគឺថា ជ្រេញ។  តារានិករនេះភាគច្រើនបែងចែកមិនដាច់រវាងមិត្តភាព និងស្នេហា។ គេជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែបើស្និទ្ធស្នាល រញ៉េរញ៉ៃកណ្ដាលវាល ប្រយ័ត្នផ្កាប់មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារានិករ Pisces (១៩ កុម្ភៈ-២០ មិនា)

Pisces ជាមនុស្សរ៉ូមែនទិក ពូកែយកចិត្ត ហើយរមែងដើរតួរជាម្ដាយទីពីររបស់គូស្នេហ៍ជានិច្ច គឺថា take care មិនឲ្យទាស់។ បើមានរឿងល្អក់កករជាមួយគ្នា គេមិនសូវចូលចិត្តនិយាយគ្នាឲ្យដាច់ស្រេចទេ និងមិនសូវមាត់មិនសូវកឡើយ។

តារានិករ Aries (២១ មិនា-១៩ មេសា)

ជាមនុស្សងាយលង់ស្រឡាញ់ តែក៏ងាយនឿយណាយដូចគ្នា។ គេពូកែយកចិត្ត​ទុកដាក់ចំពោះដៃគូ  ប៉ុន្តែប្រចណ្ឌ​ខ្លាំងគួរសម។

តារានិករ Taurus (២០ មេសា-២០ ឧសភា)

គេមានស្នេហាបែបចាស់ទុំ និងស្មោះត្រង់បំផុត តែប្រចណ្ឌមិនស្ទើរទេ។

តារានិករ Genimi (២០ ឧសភា-២០ មិថុនា)

ជាស្នេហាបែបសប្បាយៗ ចូលចិត្តណាត់ជួបដើម្បីបានឃើញមុខគ្នា ឆាប់លង់ស្រឡាញ់ ប៉ុន្តែងាយនឿយណាយ និយាយឲ្យខ្លីទៅសាវ៉ាដែរហ្នឹង។ បើជ្រុលជាមានស្នេហាជាមួយតារានិករនេះ ទាល់តែឧស្សាហ៍ណាត់ជួបគ្នា ទើបមិនងាយប្រេះឆា។

តារានិករ Cancer (២១ មិថុនា-២២ កក្កដា)

ជាតារានិករដែលពិបាកញ៉ែបំផុត ប៉ុន្តែពួកគេមានស្នេហ៍ស្មោះណាស់ ជាពិសេសពួកគេ យល់គ្រប់យ៉ាងពីដៃគូ។ ជាការតបស្នងជាមួយ Cancer អ្នកគ្រាន់តែជឿទុកចិត្តគេទៅបានហើយ។ ប៉ុន្តែពួកគេ ខឹង ប្រចណ្ឌ ងរងក់ អន់ចិត្ត សាហាវណាស់ដែរ។

តារានិករ Leo (២៣ កក្កដា-២២ សីហា)

ជាប្រភេទមនុស្សដែលមិនងាយស្រឡាញ់ តែបើទទួលអ្នកណាចូលមកក្នុងបេះដូង គេនឹងមិនបោះបង់ចោលទៅណាទេ អាចនិយាយបានថា ស្មោះលុះក្ស័យ។ ប៉ុន្តែគេប្រចណ្ឌខ្លាំង និងតែងតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានចំណាប់អារម្មណ៍ពីដៃគូ។ តារានិករនេះភាគច្រើន single បានយូរ ព្រោះរកដៃគូមិនងាយត្រូវចិត្ត។

តារានិករ Virgo (២៣ សីហា-២២ កញ្ញា)

គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។  គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបប្រាកដប្រាជាហើយកាន់ដៃគ្នារហូតដល់ចាស់។

តារានិករ Libra (២៣ កញ្ញា-២២​ តុលា)

Libra ជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយភ្លែតត្រូវគ្នាវិញបាត់ និយាយរួមទៅគេមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ និងមិនងាយបំភ្លេចនោះទេ។

តារានិករ Scorpio (២៣ តុលា-២១ វិច្ឆិកា)

Scorpio ស្មោះត្រង់ខ្លាំង មិនចូលចិត្តលាក់លៀម និងប្រាកដប្រជាមួយមនុស្សដែលគេស្រឡាញ់។ ប៉ុន្តែ ពេលខ្លះគេធ្វើតាមតែចិត្តខ្លួនឯង និងចូលចិត្តជ្រៀតជីវិតឯកជនរបស់ដៃគូ។

តារានិករ Sagittarius (២២ វិច្ឆិកា-២១ ធ្នូ)

ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់តារានិករនេះ ព្រោះគេឆាប់អស់ចិត្តណាស់។

តារានិករ Capricorn (២២ ធ្នូ-១៩ មករា)

Capricorn ពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ៕

ប្រែសម្រួល ៖ សន្យា

ប្រភព ៖ BRIDES

ចុចអាន៖ ប្រភេទ​តារានិករ មួយ​ណា​ជា​ចរិក​លក្ខណៈ​របស់​អ្នក?

ចុចអាន៖ មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម