Connect with us

KPT+

ពិធី​ខួប​កំណើត​តាម​ពិត​មាន​ប្រភព​មក​ អេហ្ស៊ីប

បានផុស

នៅ

ហេតុអ្វី​គេ​តែងតែ​ប្រារព្ធ​ពិធី​ខួប​កំណើត​ជា​រៀងរាល់​ឆ្នាំ?

ជនជាតិ​អេហ្សីប បាន​បង្កើត​ពិធី​ខួបកំណើត​មុនគេ ៖ នៅពេលស្ដេចផារ៉ាអុង (Pharaohs) ទី១ ឡើង​សោយរាជ្យ​ក្នុង​ទីក្រុង​អេហ្ស៊ីប ពួក​រាជវង្ស​និង​មន្ត្រី បាន​ពិចារណា​ឲ្យ​ព្រះអង្គ​ក្លាយ​ទៅ​ជា​អាទិទេព ទើប​ពួកគេរៀបចំពិធីគ្រងរាជ្យសម្បត្តិចំថ្ងៃកំណើតរបស់ព្រះអង្គ។ អ្នកស្រាវជ្រាវខ្លះបានបញ្ជាក់ថា ថ្ងៃកំណើតរបស់ស្ដេច​ផារ៉ាអុង គឺនៅឆ្នាំ ៣០០០ មុន​គ្រិស្តសករាជ រី​ឯ​សាស្ត្រាចារ្យ​បណ្ឌិត Jame Hoffmeier បញ្ជាក់ថា ការ​ឡើង​សោយរាជ្យ​របស់​មហាក្សត្រ​រូបនេះ ចាប់ផ្ដើមឡើងតាំងពីកំណើតនោះឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ក្រិក ជា​អ្នក​បន្ថែម​ទៀន ៖ ប្រទេស​ក្រិក​បាន​យក​គំនិត​ពី​ការ​រៀបចំ​ពិធី​ខួប​កំណើត​ពី​ទី​ក្រុង​អេហ្ស៊ីប​ទាំងស្រុង ដោយបន្ថែមទៀនជាសារបួងសួងឲ្យ​អាទិទេព​បាន​ជ្រាប​នូវ​បំណង​ប្រាថ្នា​របស់​មនុស្ស។ ពួកគេ​បាន​រៀបចំ​នំ​ខេក​ដែល​មាន​រាង​មូល​ដូច​ព្រះចន្ទ ដើម្បី​តំណាង​ផ្ទៃមុខ​មូល​ក្រឡង់ ហើយ​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ ពួកគេ​បាន​បន្ថែមទៀនលើ​នំ​ដើម្បី​រំឭក​អាយុ និង​តំណាង​ឲ្យ​ជីវិត​ស្រស់ថ្លា ដូច​ពន្លឺ​របស់​វា។

នំខេក៖ អ្នក​ដុតនំ​ជាតិ​អាល្លឺម៉ង់​ជា​អ្នក​បង្កើតនំខួបកំណើត ដោយ​បាន​ចាប់ផ្ដើម​នៅ​ចុង​សតវត្សរ៍ទី ១៨ និង​បន្ត​ដូច​ដែល​យើង​បាន​ឃើញ​រហូត​សព្វថ្ងៃ​នេះ។

ចម្រៀង​ថ្ងៃ​ខួបកំណើត៖ ចម្រៀង​ខួបកំណើត​បង្កើត​ដោយ​បងប្អូនស្រី​ជនជាតិ​អាល្លឺម៉ង់​ពីរ​នាក់​គឺ Patty Hill និង Mildred J. Hill នៅឆ្នាំ ១៩៨៣។ បទនេះ​ដំបូង​ឡើយ​មាន​ចំណងជើង​ថា “Good Morning To All” ។ កាល​ណោះ​ពួកគេ​តែង​ចម្រៀង​នេះ​ឡើងគឺដើម្បីបង្រៀនក្មេងៗ ប៉ុន្តែ​ក្រោយមកវាក្លាយជាចម្រៀងសម្រាប់ជូនពរថ្ងៃកំណើតរហូតដល់សព្វថ្ងៃ។

កាដូ ៖ ផ្ដើមដំបូងនៅសតវត្សរ៍ទី១នៃគ្រឹស្ដសករាជ ក្នុងអំឡុងពេល​ព្រះយេស៊ូវប្រសូត្រ។ ពេល​នោះ​មាន​ពួក​ហោរា ៣​ នាក់ បាន​យក​ដង្វាយទៅថ្វាយព្រះអង្គដើម្បីជាការអបអរសាទរ។ ទម្លាប់​នោះ​ត្រូវ​បានគេយកគម្រូតាម នៅពេលមានទារកចាប់កំណើត គេ​រមែង​មាន​អំណោយ​ទៅ​ជូន​ជា​ការ​សាទរ​ចំពោះ​សមាជិក​ថ្មី​នៃ​ពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ pumpitup

ចុចអាន៖មកស្គាល់​កំពូលមនុស្សឆ្លាតទី១០ នៅលើពិភពលោកដែលមានកម្រិត IQ 190

ចុចអាន៖តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម