Connect with us

KPT+

មនុស្ស​ប្រុស​បែបណាដែលស្រីៗចង់បាន ហើយ​តាមស្រលាញ់ជាគូអនាគត?

បានផុស

នៅ

មនុស្ស​ប្រុសជាច្រើន មិនដឹងឡើយថា មនុស្ស​ស្រីត្រូវការអ្វី​ឱ្យប្រាកដ?

គេគិតថានាង​ចង់បាន ឡានទំនើប ផ្ទះធំ និងជំនូន​ថ្លៃ?

ជាទូទៅគឺបែបនេះ ហើយក៏ដោយសារហេតុផលនេះ​ដែលមនុស្ស​ជាច្រើន បានងាកទៅចេះផិតក្បត់គ្នានៅក្រោយជីវិតប្តីប្រពន្ធ ឬលែងលះគ្នាតែម្តងបន្សល់កូនកំព្រារញង់ផ្ញើរវាសនាតាមព្រហ្មលិខិត។

KPT Plus មានគន្លឹះ​មួយចំនួន​បង្ហាញ​ពីតម្រូ​វការពិតនៃមនុស្ស​ស្រី៖

១ ចរិតមនុស្ស​ប្រុសកាចៗ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រលោមលោកចាប់រំលោភឬស្រៀវស្រើប​រំជួល​បេះដូង គេចូលចិត្ត​តាក់តែង​តួប្រុសជាបងធំ ឬ​អ្នកមាន​អំណាច​មាន​ចិត្ត​ស្លុយៗ​ដែលចាប់តួស្រីមករួមរស់នឹងគ្នា មុនពេលយល់ចិត្ត​យល់ថ្លើម តែនៅជីវិត​ខាងក្រៅ​ចរិតបែបនេះ លទ្ធផល​ចុងក្រោយ​គឺ​ដេកគុក។ មនុស្សស្រី​ចូលចិត្ត​មនុស្ស​ប្រុស​ជាភាគី​ចាប់ផ្តើម តែពុំមែន​ចាប់បង្ខាំង​ឬរំលោភនាង​ឡើយ អំពើ​ទំាងនេះ​ត្រូវបានខារឃាំង​ដោយច្បាប់។ នាង​ត្រូវការ​មនុស្ស​ដែលហ៊ាន​ស្នេហ៍ ហ៊ាន​សារភាព មាន​​ចរិតសុភាព​ តែក៏មិនខ្លាច​ចូលជួប​ដល់ម៉ែឪនោះទេ។

២ មានលុយកាក់​តួនាទី?

នាង​ស្រលាញ់អ្នកជាអ្នក! ប្រសិន​អ្នកយកតួនាទី​ទៅដាក់មុខ​អ្នកនឹងបាននារី​ម្នាក់ដែល​ស្រលាញ់តួនាទី​មិនមែន​ស្រលាញ់អ្នកឡើយ ភ្ញាក់ខ្លួនឡើង!

៣ កាយសម្បទាដូចអាតួ?

អ្នកជាមនុស្ស​ប្រុស ធ្វើខ្លួនជាប្រុសទៅគ្រប់ហើយ មិនចាំបាច់សាច់ដុំ៦ផ្នត់ និង​ដើរទៅណាឆ្លុះកញ្ចក់​ដូចតារាទេ។ មនុស្ស​ប្រុស​សំដៅលើអត្តចរិត និងសម្តីសំដៅអាកប្បកិរិយា និងចំណេះ​ដឹងក្នុងសង្គម។ យើង​ផុស​រូបប៉ុន្មាន​សន្លឹក​ក្នុងមួយថ្ងៃ​លើបណ្តាញ​សង្គម? សូម្បីមនុស្សស្រីធ្វើបែបនេះ​នៅតែមានក្លិន «ភ្លើតភ្លើន» មកតាម ចុះទម្រាំ​អ្នកជាប្រុស?

៤ សញ្ញាប័ត្រ?

សម័យណេះ​សញ្ញាប័ត្រដែលអ្នកមានមនុស្ស​ស្រីក៏មានដែរ​! ក្រែងតែ​ទៅធ្វើតេស្តជាមួយគ្នា​ចាញ់នាង​ផងមិនដឹង? នាង​មិនមែន​ស្រលាញ់អ្នកដោយសារកម្រិតវប្បធម៌ទេ តែទេពកោសល្យអ្នក លក្ខណៈពិសេសនៃជំនាញ​អ្នកដែលអាចធ្វើឱ្យនាងរំភើបបាន។ ការងារ​និងជំនាញ ខុសគ្នា។ ការងារ​អាចបាត់ តែជំនាញ​មួយជីវិត​។ តើអ្នកមានជំនាញអ្វី? នេះជាសំណួរដែលស្រីៗសួរខ្លួនគេ​មុនស្រលាញ់អ្នក។

៥ ចិត្តសាស្ត្ររ៉ូមែនទិក?

ត្រូវណាស់ មនុស្ស​ស្រីចូលចិត្ត​រ៉ូមែនទិក តែមិនចាំបាច់លុតជង្គង់សុំរៀបការ ឬ​ជូនផ្កាបង្ហិនលុយជានិច្ច​ទេ។​ អ្នកអត់លុយ​កុំខំធ្វើដូចពួក​សេដ្ឋី ហើយ​ខ្ចីលុយគេ។ នាង​ត្រូវការ​ការពិតរបស់អ្នក ចិត្ត​ថ្លើមរបស់អ្នក​ជាជាងបាច់ផ្កា​ទំាងនោះ។ មនុស្ស​ខ្លះគ្មាន​ទំាងផ្កា​ចិត្ត​រឹតតែអត់ទៀត ធ្វើម៉េចមាន​ស្រី​តាមស្រលាញ់?

អត្ថបទ៖ ចម្រើន​ តារា

ចុចអាន៖ ជឿទេថា សុភាពបុរស មើលទៅសិចស៊ីខ្លាំង?

ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម