Connect with us

KPT+

៥ សញ្ញា​បង្ហាញថា​អ្នក​ស្ថិត​​ក្រោម​ភាព​តាន​តឹង​ខ្លាំង​ពេក​ហើយ

បានផុស

នៅ

ស្ត្រេស​ពេល​ខ្លះ​ស្រាល​ ពេល​ខ្លះ​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​សម្រាប់​យើង​ ហើយពេល​ខ្លះ​សឹង​តែ​មិន​អាច​ទៅ​មុខ​ទៀត​បាន​ដោយ​សារ​បញ្ហា​ដែល​ជួប​ប្រទះ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា ​ពិភពលោក​នេះ​មិន​សក្ដិ​សម​នឹង​យើង​រស់​នៅ​ទេ។

កុំបង្អង់យូរ មក​ស្គាល់​សញ្ញាទាំង​នេះ​ទាំង​អស់​គ្នា!

​ផ្លូវ​ចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រត់ណេះ​សំដៅ​ទៅ​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ផ្លូវចិត្ត​ដែល​កំពុង​ប្រឆាំង​ជា​មួយ​ការគិត។ ជា​អារម្មណ៍​មួយ​ដែល​ប្រែប្រួល​ឆាប់​រហ័ស​ដោយ​​ទប់​ចិត្តមិនបាន​ក្នុង​ការ​ប្រព្រឹត្តិ​សកម្មភាពមួយ ឬគិត​មិនបានវែង​ឆ្ងាយ។ ​រោគ​សញ្ញា​ទូ​ទៅ​នៃ​ភាព​តាន​តឹង​ផ្លូវចិត្តហួស​កម្រិត​រួម​មាន ​ការ​ធ្លាក់​ទឹក​ចិត្ត​ ​ភាព​វង្វេង​ស្មារតី​ ឆាប់​ខឹង ​និង​​ប្ដូរ​អារម្មណ៍​លឿន​ខ្លាំង។

រាងកាយ​

កាលណាមាន​ភាព​តាន​តឹង​ជ្រុលពេក រាងកាយក៏ចាប់ផ្ដើមមានបញ្ហា​ដូច​ជា ឈឺ​ថ្គាម ឈឺក្បាល ឈឺចាប់​​ស្មា ​ត្រគាក​ និង​ខ្នង។ ដោយឡែកឥទ្ធិពល​លើ​រាងកាយ​ទាំងនេះអាចបណ្ដាល​ឱ្យ​សាច់​ដុំផ្សេងទៀតទទួលរងផលប៉ះពាល់រួមមាន ​បេះដូង​លោត​លឿន សម្ពាធឈាម​ថយចុះ រីឯបំពង់​រំលាយ​អាហារ​នឹងចុះខ្សោយ។

ដំណេក

ទោះ​បី​ជា​បាន​ធ្វើការពេញ​មួយ​ថ្ងៃ​ ហត់នឿយ អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ពេលយប់បែរជាគេងមិន​លក់​សោះ។ ុម្យ៉ាងទៀតពេលព្រឹកឡើង ក៏មិន​ស្រស់ស្រាយ​ ​និង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ជា​ខ្លាំង។ ជួនយប់ខ្លះ ​គេងក្ដី​​សុបិន​ចម្លែក​ ឬសុបិនមិនល្អ ដែលនេះនឹងបណ្ដាលឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះខ្សោយខ្លាំង។

ប្រព័ន្ធរំលាយ​អាហារ

ខួរ​ក្បាល​និង​ក្រពះ​រមែងមាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ ​ព្រោះ​ថា​នៅ​ពេល​មិន​បាន​ញុំា​អាហារ​គ្រប់គ្រាន់​ឬ​មិន​ទៀង​ពេល រាងកាយនឹង​ចាប់​ផ្ដើម​អស់​កម្លាំង​ ហើយឈឺក្បាល​។ ទំនាក់ទំនង​ផ្ទាល់​នេះ​អាច​បណ្ដាល​ឱ្យ​ប្រព័ន្ធ​រំលាយអាហារងាយ​មាន​ប្រតិកម្ម​ បង្កទៅជាស្ត្រេសយ៉ាងរហ័ស។ រោគ​សញ្ញា​ទាំង​នេះ​អាច​វិវត្ត​បន្ថែម​ទៀត​ទៅ​ជា​ជំងឺ​ក្រពះ ​ពោះវៀន​ ​​ច្រាល​ទឹក​ក្រពះ​ ​ដំបៅពោះវៀន និង​រលាក​ពោះវៀន។ល។

​អារម្មណ៍​

Woman drinking coffee Vector. Cartoon character illustration

​ខួរ​ក្បាល​ចាប់ផ្ដើមអសកម្ម​​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត ​និង​លែងទទួល​អារម្មណ៍​រីករាយដូចមុន។ ទោះបីអ្នកដទៃ​រីករាយសប្បាយ​យ៉ាង​ណា​ក៏​ដោយ ​តែ​មនុស្សតានតឹងហួសប្រមាណបែរជាមាន​អារម្មណ៍​ហាក់ធម្មតា​ៗប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ អត្ថាធិប្បាយ៖ យកឈ្នះកំហឹងបាន គឺឈ្នះការប្រយុទ្ធដែលមនុស្ស​ដទៃពិបាកនឹងយកឈ្នះ

ចុចអាន៖ ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម