Connect with us

KPT+

ប្រមូលម៉ាក​កាបូបយួរដៃប្រណីតៗលើលោកទាំង១០ មានខ្លះថ្លៃរាប់លានដុល្លារ

បានផុស

នៅ

ស្ត្រីជាច្រើនសុបិន្តចង់ក្លាយជាម្ចាស់កាបូប ដែលជាម៉ាកពេញនិយមបំផុត ប៉ុន្តេលើកតែស្រ្តីអ្នកមានទ្រព្យធនប៉ុណ្ណោះ ដែលមានសំណាងគ្រប់គ្រាន់អាចក្លាយជាម្ចាស់របស់យីហោប្រណីតៗទាំងនោះ។ តោះ! មកស្គាល់ម៉ាកយីហោកាបូបយួរដៃកំពូលៗលើលោកជាមួយ KPT Plus ដែលក្រុមស្ត្រីហាយសូនិយមបំផុត៖

១. Chanel

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាក Chanel ជាម៉ូឌែលកាបូបយួរដៃដែលរចនាថ្លៃបំផុត ល្អបំផុត និងលក់ដាច់បំផុតផងដែរ! យីហោនេះត្រូវបានតារាល្បីៗច្រើនរូប ប្រើនៅក្នុងព្រឹត្តិការណ៍ភាពយន្តអូស្ការជារៀងរាល់ឆ្នាំ។

យីហោ  Chanel បានបើកដំណើរការនៅឆ្នាំ ១៩០៩ ហើយបន្តរីកធំឡើងរហូតដល់បច្ចុប្បន្ន និងត្រូវបានរាប់បញ្ចូលក្នុងចំណោមម៉ាកល្បីៗទាំង ១០ នៅលើពិភពលោក។

២. Fendi

ម៉ាក Fendi ជាម៉ូឌែលដ៏ប្រណីតរបស់អ៊ីតាលីដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានគេស្គាល់ថា ជាម៉ាកកាបូបស្ពាយល្អបំផុត។ កាបូបដៃទាន់សម័យរបស់ Fendi ត្រូវបានផលិតពីស្បែកចៀមពណ៌ស និងស្បែកក្រពើខ្មៅ ដែលកាបូបមួយមានតម្លៃប្រហែល ២៨.០០០ ដុល្លារ។ កាបូបដ៏ទាន់សម័យឆើតឆាយ និងល្អឥតខ្ចោះនេះ សក្ដិសមប្រើទាំងពេលថ្ងៃនិងកម្មនវិធិពេលយប់។

៣. Hermes

កាបូប Matte Crocodile Biking ជាឈ្មោះដែលដាក់តាមតារាសម្តែងនិងចម្រៀង Jane Birking ។ វាជាម៉ូឌែលថ្លៃបំផុតនៃម៉ាក Hermes ដែលមានតម្លៃ ១២ ម៉ឺនដុល្លារ។

កាបូបនេះបានក្លាយជានិមិត្តរូបនៃទ្រព្យសម្បត្តិនិងឋានៈ ខណៈដែលតម្លៃរបស់វាត្រូវបានកំណត់ជាជួរប្រាំតួលេខឡើង។ ក្រៅពីត្រូវបានធ្វើពីស្បែកក្រពើ កាបូបនេះត្រូវបានតុបតែងជាមួយក្រវិលពេជ្រដែលមានត្បូងពេជ្រ ១០ ការ៉ាត់ដាក់លើគែមធ្វើពីមាសពណ៌ស។

៤. Hilde Palladino

កាបូប Gadino នៃម៉ាក Hilde Palladino ត្រូវបានធ្វើពីស្បែកក្រពើពណ៌ស មានពេជ្រចំនួន ៣៩ គ្រាប់ដែលដាក់នៅលើកំណាត់ធ្វើពីមាសសុទ្ធ។ ម៉ូដនេះត្រូវបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០១ ជាមួយអ្នករចនាម៉ូដនាង Hilde Palladino។ ម្ចាស់យីហោនេះ បានធ្វើការប្រកួតប្រជែងជាមួយម៉ាកប្រណីតៗដទៃទៀត រហូតក្លាយជាម៉ូឌែលកំពូលៗមួយក្នុងចំណោមកាបូបយួរដៃថ្លៃលើលោក។

៥. Lana Marks

Lana Marks ត្រូវបានរចនាពីស្បែកក្រពើខ្មៅ និងស្បែកបង្គួយ។ នាយកប្រតិបត្តិក្រុមហ៊ុន Lana Marks បានរចនាម៉ូដនេះប្រហែលជា ១៥០ ប្រភេទក្នុងចំនួន ១០០ ពណ៌ផ្សេងគ្នា។ ម៉ាកនេះផលិតជាពិសេសផងដែរសម្រាប់តារាល្បីៗ ដែលចូលចិត្តដេញម៉ូដថ្មីៗទាន់សម័យមុនគេ។

តារាល្បីៗជាច្រើនរូបដូចជា Angelina Jolie, Jennifer Anniston, និង Paris Hilton, ក៏ជាអតិថិជនរបស់ Lana Marks ដែលប្រើកាបូបមានតម្លៃថ្លៃៗមួយចំនួននៃម៉ាកនេះ។

៦​. Louis Vuitton-LV

LV ជាម៉ាកកាបូបមួយដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។ យីហោ LV ជានិមិត្តរូបនៃក្រុមអភិជន និងភាពឆើតឆាយអស់រយៈពេលរាប់សតវត្សរ៍មកហើយ។

យីហោកាបូបយួរដៃលំដាប់ខ្ពស់នេះ តែងតែត្រូវបានគេមើលឃើញឈាមមុខគេជានិច្ចទាំងគុណភាព និងតម្លៃ។ កាបូបទឹកភ្លៀងដែលមានឈ្មោះថា Raindrop Besace របស់យីហោនេះមានតំលៃជិត ២០០០ ដុល្លារ។  ចំណែកកាបូបស្ពាយដែលមានខ្សែទូរស័ព្ទជាច្រើនមានតម្លៃរហូតដល់ ២៦ ០០០ ដុល្លារឯណោះ។

៧. Marc Jacobs

យីហោ Marc Jacobs ត្រូវបានបង្កើតឡើងដោយភាពល្បីល្បាញ និងផ្តាច់មុខនូវកាបូបយួរដៃស្បែកក្រពើ Carolyn តម្លៃ ៥ ម៉ឺនដុល្លារ។ កាបូប Carolyn ត្រូវផលិតឡើងជាមួយនឹងស្បែកក្រពើពណ៌ស្វាយ ដ៏ពេញនិយមបំផុត ដែលធ្វើឲ្យអតិថិជនមិនហ៊ានខកខានក្នុងបញ្ជាទិញឡើយ។

ក្រោយចាកចេញពីក្រុមហ៊ុន Louis Vuitton លោក Marc Jacobs ចាប់ផ្តើមគ្រឿងបន្លាស់ម៉ូដដោយខ្លួនឯង ហើយបានក្លាយទៅជាអ្នករចនាម៉ូដទាន់សម័យបំផុតមួយនៅលើពិភពលោក។ អាជីវកម្មរបស់បុរសរូបនេះមានហាងចំនួន ២០០ ហាងលក់រាយ និងមាននៅ ៨០ ប្រទេសទូទាំងពិភពលោក។

៨. Mouawad

កាបូបស្រ្តី Mouawad  ធ្វើពីមាស ១៨ ការ៉ាត់ស្រោប និងព័ទ្ធជុំវិញដោយពេជ្រជាង ៤ ៥០០គ្រាប់ ស្ថិតនៅលំដាប់ទី ២ នៃកាបូបថ្លៃបំផុតលើលោក។ កាបូបយួរដៃដែលថ្លៃបំផុតនៃយីហោនេះ ចំណាយប្រាក់អស់ ៣.៨ លានដុល្លារក្នុងការផលិត។ ម៉ូឌែល 1001 Nights Diamond Purse របស់ Mouawad ត្រូវបានរចនាសម្រាប់ពិធីជប់លៀង ដែលមានរូបរាងខាងក្រៅប្រកបដោយផាសុកភាព ហើយវាត្រូវបានក្លាយជាតំណាងនូវភាពពេញនិយមបំផុតនៃយីហោនេះ។

៩. Prada

Prada មិនមែនជាឈ្មោះថ្មីទេ នៅពេលយើងនិយាយអំពីស្លាកយីហោថ្លៃៗ និងប្រណីតៗ។ យីហោអ៊ីតាលីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៣។ កាបូបដៃរបស់ម៉ាកនេះត្រូវបានគេចាត់ទុកថាជាម៉ូតដ៏ទំនើបបំផុត វាក៏បានផលិតនូវផលិតផលជាច្រើនប្រភេទរួមមានសម្លៀកបំពាក់ គ្រឿងអលង្ការ ទឹកអប់ ស្បែកជើង និងនាឡិកាផងដែរ។

១០.​ Judith Leiber

Judith Leiber ជាយីហោថ្លៃមួយផ្សេងទៀតនៅក្នុងពិភពកាបូបយួរដៃ។ អ្នករចនាម៉ាកនេះមកពីប្រទេសហុងគ្រី ដោយបានចាប់ផ្តើមក្រុមហ៊ុននៅឆ្នាំ ១៩៦៣ ។ ម៉ាកនេះមានភាពល្បីល្បាញក្នុងការបង្កើតកាបូបដែលតុបតែងដោយគ្រាប់គ្រីស្តាល់និងត្បូង។

កាបូប Precious Rose គឺជាការច្នៃប្រឌិតដ៏ប្រណីតបំផុត ដែលត្រូវបានផលិតឡើងជាមួយនឹងគ្រឿងអលង្ការចំនួន ៤២ ការ៉ាត់ រួមបញ្ចូលទាំងពេជ្រ ត្បូងមរកត និងត្បូងកណ្តៀង។ ម៉ូឌែលនេះដ៏ប្រណីតមួយឈុតនេះមានតម្លៃជាង ៩ ម៉ឺនដុល្លារ ឯណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ នាឡិកាដៃម៉ាក Rolex ប្រណីតៗទាំង ១១ សម្រាប់ស្ត្រីសម័យថ្មី

ចុចអាន៖ មកស្គាល់យីហោស្បែកជើងល្បីៗទាំង ១០ នៅលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម