Connect with us

KPT+

ព្រោះ​តែ​ទម្លាប់​ទាំងនេះ​កុំព្យូទ័រ​យួរ​ដៃ​និង​ឆាប់​ខូច​មុន​កំណត់

បានផុស

នៅ

កុំព្យូទ័រ​យួរ​ដៃ​យើង​ប្រើប្រាស់​បាន​យូរ ឬងាយខូចខាតរហ័ស​អាស្រ័យ​លើ​ទម្លាប់​ប្រចាំថ្ងៃ​​ ដូច្នេះ​សង្កេត​មើល​ប៉ុន្មាន​ចំណុច​ខាង​ក្រោម ​ដែល​សុទ្ធ​សឹង​ជា​របៀប​ប្រើ​ដែល​បណ្ដាល​ឲ្យ​កុំព្យូទ័រ​ខូច​ក្នុង​រយៈពេល​ខ្លី។

បិទ​ ឬ​បើកកុំព្យូទ័រ​ខ្លាំងៗ

ការយួរកុំព្យូទ័រយួរដៃទាំងនៅបើកអេក្រង់ បណ្ដាលឲ្យងាយខូចឧបករណ៍ទាំងមូល។ ជាពិសេសប្រសិនបើកាន់តែជ្រុងម្ខាង នឹងធ្វើឱ្យមានសម្ពាធលើផ្នែកនោះ ដោយអាចបណ្តាលឱ្យពត់ ឬខូចទ្រង់ទ្រាយ។ ដូច្នេះគួរបើក និងបិទថ្នមៗដោយរុញ ឬទាញវានៅចំកណ្តាល។

ដោតសាកថ្មជាប់ពេញមួយថ្ងៃ

តាមបច្ចេកទេស យើងមិនអាចទុកសាកថ្មកុំព្យូទ័រយួរដៃពេញហើយទុកចោលឡើយ ពីព្រោះធ្វើឲ្យឧបករណ៍ទប់ភ្លើងដែលរក្សាថ្មពីការបញ្ចូលភ្លើងអាចខូច។ មួយវិញទៀតបន្ទុកថាមពលដែលរត់ចូលនឹងធ្វើឱ្យថ្មឡើងកម្តៅខ្លាំង។

មិនប្រើបន្ទះត្រជាក់ជាមួយកុំព្យូទ័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុ ឬពូកក្ដីដែលតែងដាក់ប្រើទ្រាប់ក្រោមកុំព្យូទ័រមិនមែនជាកន្លែងល្អនោះទេ ខណៈយើងត្រូវប្រើវាយូរៗ ព្រោះវាអាចរារាំងបំពង់ខ្យល់ក្តៅ ហើយទីបំផុតនាំឱ្យថ្មឡើងកម្តៅ។ ហេតុនេះគួរប្រើបន្ទះត្រជាក់ជំនួសឲ្យការដាក់ផ្ទាល់ទៅលើតុ ឬកន្លែងផ្សេងទៀត។

ការដកខ្សែសាកចេញ

ទម្លាប់ដកឌុយសាកដោយប្រញ៉ាប់ពេក ឬកញ្ឆក់លឿនៗ  អាចបណ្តាលឱ្យខូចឌុយ និងបណ្តាលឱ្យមានបញ្ហាសាកមិនចូល ឬខូចតែម្តង។

រមូខ្សែមិនបានត្រឹមត្រូវ

ខ្សែសម្រាប់ភ្ជាប់កុំព្យូទ័រទៅឧបករណ៍ផ្សេងៗត្រូវបានផលិតឡើងតូច និងស្រាល។ ហេតុនេះ បើកាលណាប្រើវាដោយរមួលខ្លាំង វាអាចខូចទ្រង់ទ្រាយ និងបណ្តាលឲ្យការបញ្ជូនទិន្នន័យយឺត ឬសាកកុំព្យូទ័រមិនចូល។ល។

មិនប្រើស្រោមការពារ

មិនទម្លាប់ប្រើស្រោមការពារ ឬកាបូបដែលមានភាពទន់ បើចៃដន្យធ្លាក់ ឬប៉ះទង្គិចដោយប្រការណាមួយ វាអាចឆ្កូត ឬខូចយ៉ាងងាយ។

គ្មាន​ការ​ប្រុងប្រយ័ត្ន​ពេល​សម្អាត​អេក្រង់

កុំព្យូទ័រ​យួរដៃ​មិន​អាច​ប្រើទឹក និងក្រណាត់ធម្មតាដើម្បី​សម្អាតអេក្រង់បានទេ។ ដើម្បី​ថែ​វា​ឲ្យ​នៅ​បាន​យូរ ត្រូវប្រើ microfiber និង​ក្រដាសសម្អាត ហើយកុំសង្គត់ធ្ងន់ដៃ ឬរុញខ្លាំងពេក ព្រោះ​អេក្រង់​ស្តើង​ណាស់។

មិន​បិទទុកពេលរួចការងារ

ការធ្វើការងារជាមួយកុំព្យូទ័រយួរដៃច្រើនម៉ោងមិនសម្រាក អាចធ្វើឱ្យមានបញ្ហាដល់ផ្នែករឹង ហេតុនេះត្រូវតែបិទវាទុក ពេលធ្វើការងារចប់សព្វគ្រប់ហើយ។

ដាក់កែវទឹកក្បែរកុំព្យូទ័រយួរដៃ

កុំព្យូទ័រយួរដៃនិងវត្ថុរាវមិនត្រូវធាតុគ្នាទេ។ ទឹក ឬភេជ្ជៈអាចបង្កឱ្យខូចម៉ាស៊ីនកុំព្យូទ័រ បានយ៉ាងងាយប្រសិនបើកំពប់លើ។ ដើម្បីកុំឲ្យឆាប់ខូច ចៀសវាងកុំទុកកែវទឹកក្បែរកុំព្យូទ័រ។

ផ្លាស់ទីកុំព្យូទ័រយួរដៃមិនបានពិនិត្យមុន

ផ្លាស់ទីកុំព្យូទ័រដៃ ទាំងមានដោតអង្គផ្ទុកទិន្ន័យ Hard Disk ដែលបង្កឲ្យបាត់បង់ទិន្នន័យ ទាំងអស់បាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖របៀបរកលុយខ្ទង់លានដុល្លាររបស់ YouTuber ស្រីដ៏ល្បីនៃប្រទេសចិន

ចុចអាន៖មុនពេលចង់ធ្វើជាអ្នកគ្រប់គ្រងនៅ front desk អានសិន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម