កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត

Published

on

ទីប្រឹក្សាសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard University និងជាអតីតនាយិកាក្រុមហ៊ុនដេញថ្លៃទំនិញអនឡាញល្បីឈ្មោះ Christie’s Asia អ្នកស្រី Rebecca Wei មិនត្រឹមតែជាបុគ្គលម្នាក់មានឥទ្ធិពលនៅក្នុងប្រទេសចិនទេ នាង​ក៏ស្ត្រីដ៏មានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីជោគជ័យរូបនេះនិយាយថា ខ្លួនអាចឈរក្នុងតំណែងសព្វថ្ងៃក៏ដោយសារ ​អ្នកស្រីមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី តែក៏មិនចេះតែហក់លោតដែរតាមចិត្តនឹកឃើញ។

នៅក្នុងអំឡុងទសវត្សឆ្នាំ ៩០ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបានជួបនឹងវិបត្តិ រួមទាំងនៅក្នុងប្រទេសចិនដែរ។ ហេតុនេះប្រជាជនត្រូវប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ។

ប៉ុន្តែក្នុងវ័យត្រឹមតែ ២៧ ឆ្នាំ Rebecca ហ៊ានលាលែងពីការងារដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនមួយ ខណៈដែលអ្នកដទៃកំពុងឆ្វាត់ឆ្វែងស្វែងរកការងារធ្វើ។ ទម្រាំទទួលបានតំណែងមួយនេះក៏មិនមែនជារឿងងាយស្រួលដែរសម្រាប់គាត់ អ្នកស្រីធ្វើការនៅទីនោះអស់រយៈពេលពីរបីឆ្នាំ ក៏ចាកចេញដោយសារយល់ថា វាមិនមែនជាអ្វីដែលខ្លួនត្រូវការ។

ក្រោយសម្រេចចិត្តប្តូរការងារ ហើយមានមតិរិះគន់ជាច្រើន និងសូម្បីតែគ្រួសារអ្នកស្រីផ្ទាល់។ Rebecca មានប្រសាសន៍ថា នៅពេលនោះអ្នកស្រីឈឺចាប់ខ្លាំងណាស់ ព្រោះមនុស្សជុំវិញខ្លួនគ្មាននរណាម្នាក់គាំទ្រឡើយ។ ម្យ៉ាងប្រទេសចិនពេលនោះ ក៏រឹតបន្តឹង ការគ្រប់គ្រងលើសហគ្រាសឯកជនខ្លាំងមែនទែន។

Rebecca បន្តថា​ បើអ្នកស្រីប្រាកដចិត្តថានឹងជោគជ័យ អ្នកស្រីក៏មិនខ្លាចនឹងបោះជំហានទៅមុខដែរ។ អ្នកស្រីសម្រេចចិត្តលាឈប់ពី comfort zone ព្រោះតែចង់ឈ្នះលើខ្លួនឯង។ អ្នកស្រីលើកឡើងទៀតថា ក្នុងនាមជាមនុស្សម្នាក់ គ្រប់គ្នាមានពេលតែពីរឬបីឆ្នាំទេសម្រាប់ការងារនិមួយៗ ដូច្នេះវាជារឿងដ៏សំខាន់ដែលយើងត្រូវផ្លាស់ប្តូរ។

ទីប្រឹក្សារូបនេះ តែងតែអនុវត្តទស្សនៈទាំងនេះជាមួយជីវិតការងាររបស់ខ្លួន។ ក្រោយមក អ្នកស្រីរៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិត ហើយកំឡុងពេលនោះ អ្នកស្រីជាធ្វើជាអ្នកប្រឹក្សានៅក្រុមហ៊ុន Mckinsey & Company ប្រមាណ ១០ ឆ្នាំ។  ក្រុមហ៊ុនប្រឹក្សា Mckinsey & Company ជាកន្លែងនោះដែលធ្វើ Rebecca ក្លាយជាស្ត្រីដំបូងបង្អស់ដែលត្រូវបានតែងតាំងជា Greater China Office ។

ក្នុងវ័យ ៤០ ឆ្នាំ អ្នកស្រីសម្រេចចិត្តចូលប្រឡូកក្នុងវិស័យដេញថ្លៃវិញម្តង ដោយធ្វើការចាប់ផ្តើមនៅក្រុមហ៊ុនដេញថ្លៃអនឡាញ Charistie ។ បន្ទាប់ពីនោះ Rebecca ក៏ក្លាយជាប្រធានមួយរូបនៅក្រុមហ៊ុន។ ​

អ្នកស្រី Rebecca Wei ឲ្យដំបូន្មានទៅកមនុស្សគ្រប់គ្នាថា “កុំភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ប៉ុន្តែក៏កុំចេះតែហក់លោត”។ អ្នកស្រីបន្តថា ចូរប្តូរការងារ បើមានអារម្មណ៍ថាលែងពេញចិត្តជាមួយវា ប៉ុន្តែត្រូវប្តូរដោយឆន្ទៈ ហើយស្វែងរកអ្វីដែលខ្លួនស្រឡាញ់ឲ្យពិតប្រាកដ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ ស្ថាបនិក MAJOR CINEPLEX ថា ការ​ធ្វើ​ជំនួញ​មិន​ខុស​ពី​ការ​ឡើង​ភ្នំ បើ​មើល​ក្រោយ​នឹង​ត្រូវ​ចាញ់

ចុចអាន៖ សេដ្ឋីនី​ទាំង​បី រំលេច​គុណសម្បត្តិ​ធំៗដែល​ស្ត្រី​គ្រប់រូប​គួរ​មាន​ក្នុង​ជីវិត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

បន្ទាន់! អភិបាលខេត្តសម្រេចការបិទខ្ទប់២ផ្សារ នៅ២សង្កាត់ នៃក្រុងសៀមរាប

ព័ត៌មានជាតិ13 mins ago

រដ្ឋបាលខេត្តសៀមរាបបិទខ្ទប់ផ្សារក្រោម និងផ្សារវត្តអធ្វារដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ជីវិតកម្សាន្ដ22 mins ago

ក្រុមហ៊ុន HARVEY LAW GROUP បានទទួល​ការតែងតាំង​ជា ភ្នាក់ងារ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​តំបន់​អាស៊ី សម្រាប់​កម្មវិធី​ទទួលបាន​សញ្ជាតិ​នៃ​ប្រទេស ម៉ា​សេ​ដូ​នៀ​ខាងជើង​

ព័ត៌មានអន្ដរជាតិ24 mins ago

Breaking News! អង់គ្លេសចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងទីបី Moderna

ជីវិតកម្សាន្ដ37 mins ago

ក្រោយ​សម្ដែង​រឿង «Friend Zone» Nine និង Baifern ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​ពី​ប៉ុន្មាន​ប្រទេស​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services