Connect with us

KPT+

ព្រឺសម្បុរ មកឃើញកំពូលផ្នូរដ៏ថ្លៃរាប់ពាន់លានដុល្លារ

បានផុស

នៅ

តើយើងត្រូវទៅណាបន្ទាប់ពីយើងស្លាប់? តើព្រលឹងរបស់យើងនឹងបន្តជាអ្វី​មួយទៀតដូចក្នុងរឿង​ដែរទេ? ឬក៏ព្រលឹង​នឹងស្លាប់រួមជាមួយរាងកាយរបស់យើង? ទោះយ៉ាងណាក៏មានមនុស្សខ្លះ​សុខចិត្តលះបង់ច្រើនជាងអ្វីដែលខ្លួនគួរធ្វើ​ ក្នុងការកសាងផ្នូរដែលថ្លៃៗ ទាំងនេះ​ដើម្បីទុកអដ្ឋិធាតុដែលខ្លួនបានចាកចេញទៅហើយ ​ដោយសារតែពួកគេ​មាន​ជំនឿដែលថា​វិញ្ញាណ​នៅតែ​បន្ដរស់នៅ។

ផ្នូរដ៏ប្រណីតថ្លៃកប់ពពក​ត្រូវបានគេ​សាងសង់ឡើងតាំងពីសតវត្សរ៍មុនៗ ខ្លះសូម្បីតែសម័យបុរេប្រវត្តិក៏មាន។

១. ផ្នូររបស់ Nintoku’s តម្លៃប៉ាន់ស្មាន​ ៣០០ លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នូរ Nintoku គឺជាផ្នូរធំជាងគេបង្អស់នៅប្រទេស​ជប៉ុន និងធំលំដាប់​ទី ៣ នៅលើពិភពលោក ដោយមានទីតាំង​នៅ​រដ្ឋអូសាកាប្រទេសជប៉ុន។ ប្រជាជនជប៉ុនហៅទីនោះថា កូហ្វូន​ គឺជាផ្នូរស្ថិតនៅលើ​កោះមានរាងដូចកូនសោ​មួយ​ ប្រសិនបើយើង​មើលឃើញពីខាងលើ។

ណានគុក (Nintoku) ជាព្រះអធិរាជទី ១៦ របស់ជប៉ុនចាប់ពីឆ្នាំ ៣១៣ ដល់ ៣៩៩។ ព្រះអង្គ​ត្រូវបានគេកត់ត្រាមកថា ​មានព្រះជន្ម ១៤២ ឆ្នាំ​។ ផ្នូររបស់ទ្រង់ ស្ថិតនៅកណ្តាលនៃកោះដ៏ធំមួយដែលព័ទ្ធជុំវិញដោយគូរទឹក។ វាមានប្រវែងប្រហែល ៤៨៦ ម៉ែត្រ ទទឹង ៣០៧ ម៉ែត្រព្រំទំាង​កំពស់ ៣៥,៨ ម៉ែត្រ។ អ្នកទស្សនាអាចចូលទៅត្រឹម​កន្លែងគោរពបូជានៅខាងមុខតែប៉ុណ្ណោះ។

ការប៉ាន់ស្មានតម្លៃផ្នូរគឺ ៣០០ លានដុល្លារ។

 ២. ជ្រលងភ្នំនៃផ្នូរស្តេច តម្លៃប៉ាន់ស្មាន ៧៥០ លានដុល្លារ

នៅឆ្នាំ ១៩២២ ផ្នូររបស់ស្តេច Tutankhamun ជា​ព្រះចៅផារ៉ាអុង​បុរាណអេហ្ស៊ីប​ដែលជាព្រះចៅផារ៉ាអុង​ចុងក្រោយរបស់ព្រះរាជាណាចក្រនេះ ត្រូវបានគេរកឃើញនៅឯជ្រលងភ្នំ Theban Hills ប្រទេសអេហ្ស៊ីប។ មកដល់ឥឡូវគេហៅទីនោះ​ថាជា ជ្រលងភ្នំនៃស្តេចផារ៉ាអុង។ រហូតមកដល់បច្ចុប្បន្ន ជ្រលងនោះ​មានផ្នូរចំនួន ៦៣ ដែលត្រូវបានរកឃើញ។

ការរកឃើញដ៏​អស្ចារ្ស បំផុតគឺផ្នូររបស់ស្តេច Tutankhamun ដែលបានទទួលមរណភាពនៅឆ្នាំ ១៣២៣ មុនគ្រឹះស្តសករាជ។ នៅក្នុងបន្ទប់បញ្ចុះសពនោះមានសល់នូវវត្ថុបុរាណមានតម្លៃមហាសាល។ វត្ថុមួយ​ក្នុងចំណោមវត្ថុ​បុរាណសាសនានៅទីនោះ​គឺ​របាំងមុខពេលស្លាប់​របស់ទ្រង់ ដែល​គ្រាន់តែ​វត្ថុមួយនោះ​ត្រូវបានគេ​ប៉ាន់ស្មានថា ​មានតម្លៃយ៉ាងហោចណាស់ ២ លានដុល្លារ។

ផ្នូរនោះសាងសង់ឡើង​ដោយ​មាន​បន្ទប់បញ្ចុះ​និង​ច្រករបៀង​ចូលនិងជណ្តើរ។ ផ្នូរនេះត្រូវបានគេជឿថា ត្រូវបានរងអំពើ​លួចប្លន់ចំនួនពីរដងហើយ​មុនពេលអាជ្ញាធរ​រកឃើញ។ ទោះយ៉ាងណា មឈូសមាស របស់ព្រះចៅ Tutankhamun នៅគវង់វង្ស​ដដែល។

វត្ថុទាំងអស់ ដែលត្រូវបានបញ្ចុះជាមួយព្រះមហាក្សត្រអង្គនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៧០០ លានដុល្លារ។ សរុបមកការបន្ថែមសំណង់និងសម្ភារៈវាអាចនឹងចំណាយថវិកាប្រមាណ ៧៥០ លានដុល្លារ​។

៣. ពីរ៉ាមីតនៃ Giza តម្លៃប៉ាន់ស្មាន ៥ ប៊ីលានដុល្លារ

យោងតាម weinerelementary.com បញ្ជី​ផ្នូរដែលថ្លៃបំផុតលើលោកនេះ គឺពីរ៉ាមីត។ ដោយកប់នៅក្រោមថ្ម ៦.៥ លានតោន ម្ចាស់ផ្នូរនេះ​គឺ​ព្រះចៅ ស្តេច Khufu ដែលបាន​បានគ្រប់គ្រងប្រទេសអេហ្ស៊ីបពីឆ្នាំ ២៥៨៩ មុន​គ្រឹស្តសករាជ។​

ពីរ៉ាមីតគឺជាផ្នូរធំដែល​ជាងគេបំផុតនៅលើពិភពលោកដោយមាន​បណ្តោយ ២៣០ ម៉ែត្រ​និងមានកំពស់ប្រហែល ១៥០ ម៉ែត្រ។ មានថ្មប្រមាណជា ២ លានបីសែនដុំ​​ដែលបាន​ប្រមូលផ្តុំមកពីគ្រប់ទិសទី​បង្កើតបានជា​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​។

ទោះយ៉ាងណា​ របៀបដែលពីរ៉ាមីតត្រូវបានសាងសង់នៅតែជាអាថ៌កំបាំងនៅឡើយដោយគ្មាន​អ្នកវិទ្យាសាស្ត្រ និងបុរាណអាចបំបែកបាននៅឡើយ។ អ្នកខ្លះនៅតែជឿថា វាជាការងារបែប​វេទមន្ត​ឬជនបរទេសមាឌយក្សា(មនុស្សបុរាណភ្នកមួយ​ដែលមានក្នុងរឿង​ ១០០១ យប់ ​ហើយបានផុតពូជយូរយារណាស់មកហើយ​) មានជាប់ទាក់ទងនិងសំណង់នេះ។

ទោះបីជាប្រើ​បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះក៏​អ្នកជំនាញខ្លះជឿថា នឹងត្រូវ​ចំណាយប្រាក់ដល់ទៅ ៥ ប៊ីលាន​ដុល្លារដើម្បីចម្លងរចនាបថផ្នូរដដែលនេះ​៕

ប្រែសម្រួល៖ ឡាពីស

ចុចអាន៖ ទីក្រុង​ខ្មោច​​ ៦កន្លែងដែលត្រូវគេបោះបង់ចោលនៅ​លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម