មេរៀន​ពី​សហគ្រិន​ហ្វីលីពីន​ដែល​តស៊ូ​បង្កើត​យីហោ​ហាង​អាហារ​សម្រន់​តតាំង​ជាមួយ​ប្រេន​​បរទេស
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មេរៀន​ពី​សហគ្រិន​ហ្វីលីពីន​ដែល​តស៊ូ​បង្កើត​យីហោ​ហាង​អាហារ​សម្រន់​តតាំង​ជាមួយ​ប្រេន​​បរទេស

Published

on

ខណៈ​ដែល​ពិភពលោក​បាន​រង​ឥទ្ធិពល​ពី​បណ្ដាញ​អាហារ​សម្រន់​​អាមេរិក​ប្រេន​ធំៗ ​ហ្វីលីពីន​បែ​ជា​អាច​បង្កើត​យីហោ​ផ្ទាល់ខ្លួន​ដោយ​មោទនភាព​ ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារ​របស់​ស្ថាបនិក Tony Tan Caktiong គឺ​ជា​ជនអន្តោប្រវេសន៍​ជនជាតិ​ចិន​ក្រីក្រ​ មក​ពី​ខេត្ត Fujian ។ ឪពុក​របស់​លោក​ដែល​ដំបូង​ធ្វើការ​នៅ​ក្នុង​ផ្ទះបាយ​នៅ​ប្រទេស​ចិន​ និង​ជា​ចុងភៅ​នៅ​វត្ត​ព្រះពុទ្ធសាសនា​ក្នុង​ទី​ក្រុង​ម៉ានីល។ បន្ទាប់មក​ពួកគេ​បាន​បើក​ភោជនីយដ្ឋាន​នៅ Davao ដែល​ជា​ទីក្រុង​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន។

បំផុស​គំនិត​ដោយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ការ៉េម​មួយ

Caktiong បាន​បញ្ចប់​បរិញ្ញាបត្រ​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ  Santo Tomas ហើយ​មក​ជួយ​លើ​មុខ​ជំនួញ​ភោជនីយដ្ឋាន​ឪពុក​របស់​លោក។ នៅ​ឆ្នាំ ១៩៧៥ អាយុ ២២ ឆ្នាំ​ លោក​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​ការ៉េម​មួយ ​និង​បាន​ចំណាយ​ប្រាក់ ៧០០០ ដុល្លារ​ដើម្បី​ទិញ​សិទ្ធិ​ផលិត​ការ៉េម  Magnolia ។

លោក​បាន​សាងសង់​ផ្ទះ​ការ៉េម​ចំនួន ២ នៅ​ទីក្រុង​ម៉ានីល មួយ​នៅ Cubao និង​មួយ​ទៀត​នៅ Quiapo ។ Caktiong គឺ​ជា​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ដែល​ធ្វើអ្វី​មួយ​តែង​ប្រើ​បេះដូង​ទៅ​ជាមួយ​ លោក​និង​ភរិយា​ឈ្មោះ Grace បាន​ដឹង​ថា ​មនុស្ស​ចូលចិត្ត​អាហារ​ដែល​ក្ដៅ​ហើយ​រហ័ស ​ដូច្នេះ​នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៧០ ពួកគេ​បាន​​ចាប់ផ្ដើម​បម្រើ​អាហារ​ជា​ហាំប៊ឺហ្គឺ។

រសជាតិ​សម្រាប់​ភាព​ជោគជ័យ

ខួរក្បាល​របស់​ Caktiong គឺ​សម្រាប់​តែ​អាជីវកម្ម​ និង​ត្រូវ​បាន​គួបផ្សំ​ជាមួយ​នឹង​រសជាតិ​ឈ្ងុយឆ្ងាញ់​តែ​ប៉ុណ្ណោះ។ លោក​បាន​ប្រាប់ Forbes នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ២០១៣ ថា “ ម៉ាក់​របស់​ខ្ញុំ​​និយាយ​ថា ​ខ្ញុំ​គឺ​ជា​មនុស្ស​ដែល​លំបាក​បំផុត​ក្នុង​ការ​ចិញ្ចឹម​បីបាច់ ​ពី​ព្រោះ​ខ្ញុំ​គឺ​ជា​កូន​ដែល​មិន​សូវ​ចូលចិត្ត​អាហារ​ជាងគេ ​ជាពិសេស​គឺ​នៅ​ក្នុង​រសជាតិ​ ចំណែក​បងប្អូន​របស់​ខ្ញុំ​ ​ញ៉ាំ​អ្វី​ទាំងអស់​ដែល​ម៉ាក់​ខ្ញុំ​ធ្វើ​ឲ្យ ” ។

មុន​ពេល​ចាប់ផ្ដើម​ហាង​ប៊ឺហ្គឺរ​ លោក​និង​ភរិយា​បាន​ធ្វើ​ដំណើរ​ទៅ​ភ្លក់​រសជាតិ​នៅ​ទីក្រុង​ម៉ានីល​ ដោយ​យក​សំណាក​ប៊ឺហ្គ័រ​ជា​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បី​ឆ្នាំ​បន្ទាប់​ពី​បើក​ហាង​លក់​ការ៉េម​ ពួកគេ​ក៏​បាន​បើក​ដំណើរការ​ហាង​លក់​ប៊ឺហ្គ័រ​ Jollibee ។

ពួកគេ​បាន​ទម្លាក់​សិទ្ធិ​លក់​ការ៉េម ​និង​បន្ថែម​ជម្រើស​អាហារ​ជា​ច្រើន​ទៀត​ដូចជា ​សាច់​មាន់ spaghetti  និង​ម្ហូប​ផ្សេង​ទៀត ​​ក្នុង​ហាង។  ចាប់ពី​នោះ​មក​សិទ្ធិ​អាជីវកម្ម​យីហោ​មួយ​នេះ​ បាន​​កកើត​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។

តើ​រូប​ចម្លាក់ Jollibee កើត​មក​ពី​ណា?

Caktiong និយាយ​ថា​ សត្វ​ឃ្មុំ​តំណាង​ឲ្យ​ប្រជាជន​ហ្វីលីពីន​ ដែល​ខិតខំ​ធ្វើការ ហើយ Jollibee បង្ហាញ​ពី​សុភមង្គល​ដែល​មាន​នៅ​ក្នុង​ការ​ចែក​អាហារ ​និង​បាន​ពង្រឹង​យីហោ​ ដោយ​ធ្វើ​ឲ្យ​កុមារ​​អាច​អូស​ទាញ​ឪពុកម្ដាយ​របស់​ពួកគេ​ទៅ​ហាង​លក់​អាហារ​សម្រន់​នេះ​បាន។

ការ​វាយលុក​អាហារ​បរទេស  McDonald’s

McDonald’s  បាន​មក​ដល់​ហ្វីលីពីន​នៅ​ទសវត្ស​ឆ្នាំ ១៩៨០ ប៉ុន្តែ​នេះ​មិន​បាន​រារាំង​ដល់ Caktiong ទេ ។ លោក​ស្គាល់​រសជាតិ​ក្នុង​ស្រុក​ លោក​ដឹង​ថា​ជនជាតិ​ខ្លួន​ចូលចិត្ត spaghetti ដែល​មាន​ជាតិ​ផ្អែម​ជាង​ធម្មតា ​ចំណែក​សាច់​មាន់​ត្រូវ​តែ​ស្រួយ​ពេល​ទំពា​និង​មាន​រសជាតិ​ឆ្ងាញ់។

ពាក្យ​ស្លោក​យុទ្ធនាការ​របស់​គាត់​គឺ ” langhap-sarap”  (មាន​ន័យ​ថា​ក្លិន​អាហារ​ឆ្ងាញ់) និង​ដំណើរ​ស្វែងរក​មិន​ចេះ​ចប់​របស់​លោក ​ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​និង​ម៉ាក​យីហោ​របស់​លោក​មានប្រសិទ្ធភាព។

ក្លាយ​ជា​មហា​សេដ្ឋី

ទ្រព្យសម្បត្តិ​សុទ្ធ​របស់​ក្រុមហ៊ុន Caktiong ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​ ដោយ Jollibee គ្រាន់​តែ​ជា​ខ្សែ​សង្វាក់​ចំណី​អាហារ​មួយ​ដែល​លោក​កាន់កាប់​ប៉ុណ្ណោះ។ នៅ​មាន Red Ribbon, , Chowking, Greenwich Pizza, Manong Pepe និងMang Inasal ស្ថិត​ក្នុង​ចំណោម​ម៉ាក​ល្បីៗ ផ្សេង​ទៀត​ដែល​ប្រតិបត្តិការ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក។

Jollibee ក៏​បាន​ក្លាយ​ជា​អង្គភាព​សកល​ដែល​មាន​សាខា​នៅ​អាមេរិក​ អ៊ីតាលី​ មជ្ឈិមបូព៌ា​ អង់គ្លេស​និង​នៅ​ទូទាំង​ទ្វីប​អាស៊ី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖មនុស្សប្រុស​ភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយ​នៅវ័យប៉ុន្មាន?

ចុចអាន៖លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services