Connect with us

KPT+

សម្លៀកបំពាក់ថោកៗ ៨ ឈុត របស់ Meghan អតីតមហេសីនៃបុត្រាស្តេចអង់គ្លេស

បានផុស

នៅ

តារាសម្ដែងអាមេរិកាំងនាង Meghan Markle បានភ្ជាប់ខ្សែស្រឡាយជាមួយរាជវង្សចក្រភពអង់គ្លេស ក្រោយរៀបអភិសេកជាមួយព្រះអម្ចាស់ Prince Harry ដែលត្រូវជាព្រះរាជនត្តា ព្រះមហាក្សត្រី Alizabeth។ ប៉ុន្តែក្រោយអភិសេក Prince Harry បានលាចាកពីរាជវង្សនេះ ហើយទៅរស់នៅជាមួយភរិយាក្នុងនាមជាជនសាមញ្ញវិញ។

បើនិយាយ Meghan Markle នាងជាសិល្បការិនីល្បីល្បាញ និងជាស្ត្រីមានឥទ្ធិពលម្នាក់ដែលចុះផ្សាយដោយទស្សនាវដ្ដី Forbes។  គូស្វាមីភរិយារបស់ Meghan មានទ្រព្យប៉ាន់ស្មានប្រមាណជាង ៥០ លានដុល្លារអាមេរិកនៅដើមឆ្នាំ ២០២១។

ដោយឡែក សម្លៀកបំពាក់របស់សេដ្ឋីនិងសេដ្ឋីនីមួយគូនេះ ក៏ត្រូវបានមហាជនកត់សម្គាល់ផងដែរ។ យ៉ាងណាមិញ ចំពោះ Meghan Markle ត្បិតមានទ្រព្យហូរហៀក៏ពិតមែន ប៉ុន្តែគេឧស្សាហ៍ឃើញនាងស្លៀកពាក់សាមញ្ញៗ តម្លៃមិនសូវថ្លៃ ឲ្យដូចទៅនឹងអ្នកមានផ្សេងទៀតនោះឡើយ៕

ទាំងនេះជាឈុតទាំង ៨ មានតម្លៃថោកៗ ដែល Meghan Markle ស្លៀកនៅទីសាធារណៈ៖

១. រ៉ូបពណ៌ស្វាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង Meghan Markle បានស្លៀករ៉ូបពណ៌ស្វាយនេះក្នុងកិច្ចប្រជុំកំពូលមួយជាមួយស្វាមី កាលពីដើមឆ្នាំ ២០២០។ រ៉ូបនេះជាម៉ាករបស់ Aritzia Babaton ដែលមានតម្លៃពេញ ១៣៨ ដុល្លារ ប៉ុន្តែពេលទ្រង់ទិញ ជាតម្លៃបញ្ចុះថ្លៃត្រឹមតែ ៤៩.៩៩ ដុល្លារប៉ុណ្ណោះ។

២. រ៉ូបចាក់ពណ៌ប្រផេះ

កាលពីដើមឆ្នាំ ២០១៩ Meghan Markle បានជ្រើសស្លៀករ៉ូបអំបោះដែលមានតម្លៃបញ្ចុះស្រេចហើយ ត្រឹម ៨.៩៩ ដុល្លារ។ តាមពិតតម្លៃដើមរបស់វាគឺ ៣៤.៩៩ ដុល្លារ ជាយីហោរបស់ក្រុមហ៊ុន H&M ។

៣. រ៉ូបដំណើរកម្សាន្ត

កាលពីធ្វើដំណើរកម្សាន្តនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ២០១៩ កូនប្រសាស្រីរបស់ព្រះនាង ​Diana រូបនេះ ត្រូវបានគេឃើញស្លៀករ៉ូបតម្លៃតែ ៨៥ ដុល្លារប៉ុណ្ណោះ។ រ៉ូបនេះជាយីហោ Mayamiko ដែលជាស្លាកពាណិជ្ជកម្មមកពីប្រទេសម៉ាឡាវី។

៤. រ៉ូបពណ៌ខ្មៅ

ពេលចុះពីលើយន្ដហោះ នៅប្រទេសនូវែលហ្សេឡង់ ក្នុងឆ្នាំ ២០១៨ តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាមួយរ៉ូបម៉ាក Asos ក្នុងតម្លៃ ៥៦ ដុល្លារ។

៥. អាវយឺតពណ៌ត្នោត

នៅខែមករា ឆ្នាំ ២០២០ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៏ ភរិយារបស់លោក Harry បានពាក់ឈុតមួយក្នុងតម្លៃ ៦៨ ដុល្លារ ដែលវាជាយីហោរបស់ក្រុមហ៊ុនសម្លៀកបំពាក់អេស្ប៉ាញ Massimo Dutti។ រីឯសំពត់ក៏ជាម៉ាកតែមួយ ក្នុងតម្លៃ ១១៦ ដុល្លារ។

៦. អាវក្រៅ

អាវក្រៅយីហោ Madewell ត្រូវបាន Meghan Markle ប្រើក្នុងដំណើរទេសចរណ៍នៅអាហ្រ្វិកខាងត្បូង នាឆ្នាំ ២០១៩។ អាវនេះលក់ក្នុងតម្លៃ ១១៨ ដុល្លារ។

៧. រ៉ូបខ្មៅវែង

អតីតបុត្រីប្រសាក្នុងខ្សែរាជវង្សអង់គ្លេសរូបនេះ បានស្លៀកឈុតលាតពណ៌ខ្មៅម៉ាក Everlane តម្លៃ ១២០ ដុល្លារ នៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ២០១៩។

៨. រ៉ូបពណ៌សាច់

នៅខែតុលា ឆ្នាំ ២០១៩ Meghan Markle បានធ្វើឲ្យមហាជនចាប់ភ្លឹកសារជាថ្មីជាមួយរ៉ូបលាតពណ៌សាច់តម្លៃ ១១៦ ដុល្លារ​ ដែលទិញមកពីហាងលក់សម្លៀកបំពាក់ Banana Republic៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ខ្សែ​រាជវង្ស​ដែល​​បាន​និពន្ធ​សៀវភៅ​ទស្សនវិជ្ជា​បន្សល់​ត​​មក​ជំនាន់​ក្រោយ​

ចុចអាន៖ ទម្លាប់​មួយ​ដែល​ក្សត្រី Elizabeth បាន​បង្ខំ​ឲ្យ​ព្រះអង្គ Philip ដាច់ខាត​ត្រូវ​តែ​ឈប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម