អ្នក​សិក្សា​ថា ភេទ​មិនមែន​មាន​តែ​បី​ទេ តែ​មាន​ដល់ ១១ ឯណោះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

អ្នក​សិក្សា​ថា ភេទ​មិនមែន​មាន​តែ​បី​ទេ តែ​មាន​ដល់ ១១ ឯណោះ

Published

on

យោង​តាម​វេជ្ជបណ្ឌិត Brandon Robinson ជំនួយ​ការ​សាស្ត្រាចារ្យ​សិក្សា​ផ្នែក​យេនឌ័រ​និង​ផ្លូវ​ភេទ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​បាន​ឲ្យ​ដឹង​ថា អត្តសញ្ញាណ​នៃ​ភេទ​មិន​មែន​មាន​តែ​ពីរ​ឬ​បី​ដូច​ដែល​យើង​ធ្លាប់​ដឹង​ឡើយ។ លោក​មាន​ប្រសាសន៍​ថា អត្តសញ្ញាណ​នៃ​ភេទ​បាន​បែងចែក​តាំង​ជា​ច្រើន​ចាប់​តាំង​ពី​ចុង​ទសវត្ស​ឆ្នាំ ១៨០០ មក​ម្ល៉េះ

ខាងក្រោម​នេះ​ជា​ភេទ​ទាំង ១១ ដែល​លោក​វេជ្ជបណ្ឌិត Brandon Robinson បាន​លើកឡើង៖

១/ Lesbian

ប្រភេទ​មនុស្ស​ស្រី​ស្រឡាញ់​ស្រី និង​មាន​ចំណង់​ផ្លូវ​ភេទ​ចំពោះ​តែ​ស្រីៗប៉ុណ្ណោះ។

២/ Bisexual

ប្រភេទ​មនុស្ស​ស្រី ស្រឡាញ់​ស្រី ប៉ុន្តែ​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​ស្រី​ក៏​បាន ជាមួយ​ប្រុស​ក៏​បាន។

៣/ Pansexual

ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​មាន​ចំណង់​ផ្លូវ​ភេទ​បាន​គ្រប់​ប្រភេទ​ទាំងអស់​រួម​ជាមួយ​មនុស្ស​ប្រុស មនុស្ស​ស្រី ចំពោះ​ក្រុម​ស្រី​ស្រឡាញ់​ស្រី និង​ចំពោះ​ក្រុម​ប្រុស​ស្រឡាញ់​ប្រុស។

៤/ Gay

ប្រភេទ​ប្រុស​ស្រឡាញ់​ប្រុស និង​មាន​ចំណង់​ផ្លូវ​ភេទ​តែ​ចំពោះ​ប្រុសៗ​ប៉ុណ្ណោះ។

៥/ Asexual

ប្រភេទ​មនុស្ស​គ្មាន​ចំណង់ផ្លូវភេទ ឬមិនចង់រួមភេទឡើយ ឬបើមានចំណង់ដែរ តែ​មាន​ជាមួយ​តែ​ខ្លួនឯង​ប៉ុណ្ណោះ។

៦/ Allosexual

ប្រភេទ​មនុស្ស​ប្រុស​ដែល​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​គ្រប់ភេទ​ទាំងអស់។

៧/ Heterosexual

ប្រភេទ​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​មនុស្សស្រី និង​ប្រភេទ​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​មនុស្សប្រុស។

៨/ Homosexual

សំដៅ​ដល់​ក្រុម ស្រី​ស្រឡាញ់​ស្រី និង​ក្រុម​ប្រុស​ស្រឡាញ់​ប្រុស។

៩/ Monosexual

ប្រភេទ​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​ពួក​ស្រី​ស្រឡាញ់​ស្រី និង​ប្រភេទ​មនុស្ស​ស្រី​ដែល​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​ពួក​ប្រុស​ស្រឡាញ់​ប្រុស។

១០/ Polysexual

ប្រភេទមនុស្សប្រុសឬមនុស្សស្រីដែលអាចមានចំណង់ផ្លូវភេទជាមួយក្រុមណាក៏បាន។

១១/ Queer

ប្រភេទក្រុមនុស្សដែលប្រឆាំងនឹងភេទកំណើតរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖មនុស្សស្រីមានសញ្ញាប៉ុន្មាននេះ ប្រុសៗគួរពិចារណារើសផ្លូវដើរផ្សេងគ្នាវិញ

ចុចអាន៖ស្គាល់​ភាព​ខ្លាំង តាមរយៈខែកំណើតទាំង១២

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services