វត្ថុ ៨ យ៉ាង​ទោះ​មាន​លុយ​វាល់លានក៏​មិន​អាច​ទិញ​បាន​ដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វត្ថុ ៨ យ៉ាង​ទោះ​មាន​លុយ​វាល់លានក៏​មិន​អាច​ទិញ​បាន​ដែរ

Published

on

លុយ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយស្រួល។ លុយ​អាច​ទិញ​វត្ថុ​ច្រើន​យ៉ាង​ណាស់​លើ​លោក​នេះ។

ប៉ុន្តែ​មាន​របស់​មួយ​ចំនួន ទោះបី​មាន​លុយ​វាល់​លាន​ដុល្លារ​ ឬ​មាស​ទាំង​ក្រឡ​ក៏​ដោយ ក៏​មិន​អាច​ទិញ​បាន​ដែរ។

១. ក្ដី​ស្រឡាញ់

លុយ​អាច​ទិញ​ភាព​ទាក់ទាញ ទិញ​តណ្ហា តែ​មិន​អាច​ទិញ​ក្ដី​ស្រឡាញ់​ទេ។ ស្នេហា​បង្កប់​ដោយ​ភាព​ស្និទ្ធស្នាល ភាពស្មោះត្រង់ ការ​លះបង់ ដែល​មាន​ជម្រៅ​អាថ៌កំបាំង​ណាស់ ខណៈ​លុយ​មិន​អាច​វាស់​ឡើយ។ លុយ​ត្រឹម​តែ​ទិផលិតផល​ឬ​សេវាកម្ម​ដោយ​ផ្ដល់​នូវ​ផាសុកភាព​និង​ភាព​ប្រណីត ប៉ុន្តែ​អ្វីៗ​ទាំងអស់​នោះ​ត្រឹម​ជា​ចំណែក​តូច​មួយ​ដែល​មនុស្ស​ចង់​បាន​ប៉ុណ្ណោះ វា​មិន​អាច​ប្ដូរ​បាន​នូវ​ការ​ស្រឡាញ់​ពិត​ឡើយ។

២. សេចក្ដី​ពិត

លុយ​អាច​ទិញ​ឥទ្ធិពល​នៃ​ភាព​ក្លែងក្លាយ​ឲ្យ​ប្រែ​ជា​ត្រឹមត្រូវ​ចំពោះ​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត ទោះ​ប្រឹង​បិទបាំង វា​បាន​ត្រឹម​តែ​បំភ្លៃ គ្មានថ្ងៃអាចប្ដូរបានឡើយ។

៣. ពេលវេលា

រាល់នាទីដែលដើរទៅ មានតម្លៃណាស់ ព្រោះវាមិនត្រឡប់ថយក្រោយទេ។ មិនថា វិទ្យាសាស្ត្រ​ឬ​វេជ្ជសាស្ត្រ​ជឿនលឿនយ៉ាងណាក៏ដោយ ក៏​គ្មាន​វិធីណា​ដែល​អាច​ពន្យារ​អាយុ​ជីវិត​មនុស្ស​ដូច​អ្វី​ដែលគេចង់បាននោះដែរ។ រាល់បំណង​ដើម្បី​ពង្រីក​ជីវិត​របស់​ខ្លួន​សុទ្ធតែ​គ្មាន​ប្រយោជន៍ ពីព្រោះជីវិតនឹងត្រូវបញ្ចប់នៅអាយុកំណត់មួយ។

លុយកាក់​អាច​ទិញ​បាន​តែ​នាឡិកា តែមិនអាចទិញពេលឲ្យដើរយឺតឬលឿន ឬ​ថយក្រោយ​បាន​ឡើយ។

៤. សន្តិភាព

សន្តិភាព​ពិត កើត​ចេញ​ពី​ផ្លូវចិត្ត​សុខសាន្ត។ គំនិត​ទទួល​យក​រឿង​អាក្រក់ នឹង​ប្រែ​ក្លាយ​វា​ទៅ​ជា​បទពិសោធន៍​អវិជ្ជមាន រីឯ​បុគ្គល​គិតល្អៗ នឹង​អាច​ទទួល​បាន​សុភមង្គល។

ពលរដ្ឋនិងរដ្ឋាភិបាលក្នុងសង្គមខ្លះសុខចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញសន្តិភាព ប៉ុន្តែ​ត្រូវចាំរឿងនេះថា សង្គ្រាមរមែងផ្ទុះចេញពីគំនិតរបស់មនុស្សដែលលោភ និង​គំនិត​មិន​ចុះសម្រុង។ ដូច្នេះ​ទោះ​មាន​លុយ​ប៉ុន្មាន​ក៏​មិន​អាច​ទិញសន្តិភាពបានដែរ លើកតែ​មនុស្ស​បើក​ចិត្ត​ទូលាយ​ប៉ុណ្ណោះ។

៥. ទេពកោសល្យ

ទេពកោសល្យ​ពី​កំណើត​និង​សមត្ថភាព​របស់​បុគ្គលម្នាក់ មាន​តម្លៃ​មិន​អាចកាត់ថ្លៃបានទេ។ លុយ​អាច​ជួយ​អភិវឌ្ឍ​ទេពកោសល្យ ប៉ុន្តែ​មិន​អាច​ទិញ​យក​ទៅ​បញ្ចូល​ក្នុង​ខ្លួន​អ្នកដទៃ​បាន​ឡើយ។

៦. សុខភាព

មាន​លុយអាចទិញអ្នកថែទាំសុខភាពនិង​ថ្នាំផ្សេងៗ ប៉ុន្តែនៅពេលសុខភាពធម្មជាតិ បាត់បង់ វា​នឹង​មិន​អាច​ជំនួស​ទេ។ ផ្ទុយទៅវិញសកម្មភាពបង្ការពិតប្រាកដគឺ ការធ្វើលំហាត់ប្រាណ និង​ការ​ថែរក្សា​ខ្លួនឯង​ដោយទទួលទានអាហារល្អៗ។ ដូចនេះ អ្នក​រាល់​គ្នា​គួរ​បញ្ឈប់​ទង្វើ​បំផ្លាញ​ខ្លួនឯង​តទៅ​ទៀត ព្រោះ​ពេល​អ្នក​ឈឺ​ដល់​​កម្រិត ទោះ​មាន​គ្រូពេទ្យ​ទេវតា ក៏​ពិបាក​ជួយដែរ។

៧. មិត្ត​ពិត

ពេល​មាន​ទ្រព្យសម្បត្តិ​ច្រើន ច្បាស់​ណាស់​ថា​អាច​ទាក់ទាញ​មនុស្ស​ឲ្យចង់ធ្វើជាមិត្តរបស់យើង ប៉ុន្តែ​តើ​មានមនុស្សប៉ុន្មាន​នាក់​ដែល​នឹង​ក្លាយជាមិត្តពិត? ដូចគ្នានឹងស្រឡាញ់ដែរ ទោះ​មាន​លុយ​វាល់លាន​មែន តែ​មិនអាចទិញមិត្តភាពពិតបាននោះឡើយ។

៨. ចំណេះដឹង

មិនខុសគ្នា​នឹង​ទេពកោលសល្យ​ប៉ុន្មានដែរ ចំណេះដឹងអាចប្រើដើម្បីរកលុយ ហើយ​លុយ​ក៏​អាច​ជួល​មនុស្ស​ចេះ​ដឹង​ឲ្យ​ធ្វើការ ប៉ុន្តែគេពិតជាមិនអាចទិញចំណេះដឹង​របស់​បុគ្គល​ម្នាក់​ទៅ​ជំនួស​ឲ្យ​បុគ្គល​ម្នាក់ទៀតដែលមិនបានរៀនសូត្រសោះឲ្យចេះដឹងដែរនោះឡើយ។ បើលុយពិតជាអាចទិញចំណេះបានមែន ម្លេះសមអ្នកមានៗមិនចាំបាច់បញ្ជូនកូនទៅសាលាទេ ពួកគេរង់ចាំតែទិញវាទុកជាការស្រេចបាត់ទៅហើយ។

ចំណេះដឹងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយសមត្ថភាពក្នុងការប្រើប្រាស់វាឲ្យត្រឹមត្រូវ នោះពិតជាអាចបង្កើតលុយមហាសាលបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ស្ត្រី ដែល​អាចបង្កើត​ម៉ាក​យីហោ​ដោយ​ជោគជ័យ ទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​

ចុចអាន៖កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ10 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ10 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ10 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ11 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services