ស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែមហាសេដ្ឋី ១០ រូបនេះបែរជារកប្រាក់ចំណេញបានរាប់ពាន់លានដុលា្លរ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែមហាសេដ្ឋី ១០ រូបនេះបែរជារកប្រាក់ចំណេញបានរាប់ពាន់លានដុលា្លរ

Published

on

យោងតាមរបាយការណ៍ថ្មីពី dailymail បានឱ្យដឹងថា មហាសេដ្ឋីមានបំផុតទាំង ១០ នៅលើពិភពលោករួមមាន Jeff Bezos, Elon Musk និង Bill Gates បានកើនទ្រព្យសម្បត្តិ ចំនួនកន្លះទ្រីលានដុល្លារ គិតចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺ Covid-19។

រីឯការសិក្សារបស់អង្គការអន្តរជាតិ Oxfam ដែលជាអង្គភាពធ្វើការលើវិស័យទ្រព្យសម្បត្តិពិភពលោក អះអាងថា គ្រាន់តែប្រាក់ចំណេញរបស់អ្នកមានៗទាំងនោះ អាចបង់ថ្លៃលើការចាក់វ៉ាក់សាំងទូទាំងពិភពលោកបាន។

ទោះយ៉ាងណា ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងភាពក្រីក្រ បានប្រើតួលេខពីបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes ២០២០ និងទិន្នន័យទ្រព្យសម្បត្តិពី Credit Suisse ដើម្បីស៊ើបអង្កេតពីផលប៉ះពាល់ហិរញ្ញវត្ថុនៃការរាតត្បាតលើអ្នកមានបំផុតនៅលើពិភពលោក។

ពួកគេរកឃើញថា ការធ្លាក់ចុះនៃការឆ្លងរាលដាលនៃវីរុសនាំឱ្យមានការកើនឡើងនូវវិសមភាពទ្រព្យជាសកល ដោយអ្នកមាននឹងមានទ្វេគុណ រីឯអ្នកក្រនឹងមានជីវភាពកាន់តែលំបាកទៅ។

ក្នុងនោះ Oxfam និយាយថា មនុស្ស ១០០០ នាក់ដែលមានជាងគេលើលោក បានគ្រប់គ្រងរួចជាស្រេចដើម្បីដោះស្រាយការខាតបង់របស់ខ្លួន តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតចាប់ផ្ដើម ហេតុនេះទើបពួកគេអាចដោះស្រាយទីផ្សារភាគហ៊ុនបានជោគជ័យ។

ត្បិតពួកវិនិយោគិនបានបាត់បង់ទ្រព្យសម្បត្តិប្រមាណ ៣០% ដោយសារជំងឺរាតត្បាត ប៉ុន្តែត្រឹមរយៈពេល ១០ ខែពួកគេអាចរកវាត្រឡប់មកវិញបានហើយ។

ផ្ទុយពីពួកមហាសេដ្ឋី ស្ថាប័ន Oxfam និយាយថា ចំពោះពលរដ្ឋក្រីក្របំផុត អាចចំណាយពេលរហូតដល់មួយទសវត្សរ៍ ដើម្បីត្រឡប់ទៅរកជីវភាពដើមរបស់ខ្លួនវិញ។

ហើយនេះជាបញ្ជីកំពូលមហាសេដ្ឋីមានជាងគេលើលោកទាំង ១០ រូបដែលកើនទ្រព្យទ្វេឡើងក្នុងកំលុងវីរុសកូវីដ-១៩ ធូរស្រាកស្រាន្ត៖

១០. សហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin ក៏ជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ ព្រមទាំងជាសហគ្រិនតាមអ៊ិនធរណេតមួយរូបផងនោះ នាដើមឆ្នាំ ២០២១ ទ្រព្យសម្បត្តិរបស់លោកកើនដល់ ៧៩ ពាន់លានដុល្លារ។

៩. លោក Larry Ellison ជាសហស្ថាបនិកនិងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Oracle បានបន្ថែមទឹកប្រាក់សរុបចំនួន ៧៩ ពាន់លានដុល្លារ នៅឆ្នាំនេះដែរ។

៨. ស្ថាបនិកនៃក្រុមហ៊ុន Google ម្នាក់ទៀតគឺ Larry Page រកបានប្រាក់ចំណេញចំនួន ២៥.៧ ពាន់លានដុល្លារ ដែលនាំឱ្យទ្រព្យសរុបមាន ៨២ ពាន់លានដុល្លារនៅដើមឆ្នាំ ២០២១ ។

៧. Warren Buffett ត្រូវបានគេចាត់ទុកជាវិនិយោគិនម្នាក់ក្នុងចំណោមវិនិយោគិនដែលសន្សំសំចៃបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិកើនឡើងដល់ ៨៧ ពាន់លានដុល្លារ។

៦. Zhong Shanshan ជាអ្នកជំនួញជនជាតិចិននៅឆ្នាំនេះ ក្លាយជាមហាសេដ្ឋីទី ៦ លើលោកមានប្រាក់សរុបទាំងអស់ប្រមាណ ៩៣ ​ពាន់លានដុល្លារ។

៥. របាយការណ៍បញ្ជាក់ថា លោក Mark Zuckerberg ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកកកើនទ្រព្យដល់ ១០០ ពាន់លានដុល្លារ ត្រឹមដើមឆ្នាំ ២០២១។

៤. Bernard Arnault ដែលជានាយកប្រតិបត្តិរបស់សាជីវកម្មទំនិញប្រណីត LVMH កើនទ្រព្យសរុបដល់ ១១៤ ពាន់លានដុល្លារ។

៣. ទោះបី Bill Gates បានបរិច្ចាគថវិកាទៅកាន់មូលនិធិសម្រាប់ការស្រាវជ្រាវវ៉ាក់សាំង Covid អស់ជាច្រើនក្ដី តែមេធំ Microsoft រូបនេះកើនទ្រព្យដល់ ១៣២ ពាន់លានដុល្លារនៅឆ្នាំនេះ។

២. ចំណែកថៅកែ Amazon លោក Jezz Bezos មិនមានរបាយការណ៍ច្បាស់ពីប្រាក់ចំណេញរបស់លោកទេ ប៉ុន្តែមហាសេដ្ឋីរូបនេះកើនទ្រព្យសរុបប្រមាណ ១៨៤ ​ពាន់លានដុល្លារ នៅដើមឆ្នាំ ២០២១។

១. ទ្រព្យសម្បត្តិមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk កើនឡើងសរុបប្រមាណ ១២៩ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់ Oxfam។

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មហាសេដ្ឋី Elon ធ្លាប់រៀបការដល់ទៅ៣ដង និងមានសង្សារសុទ្ធតែជាតារាល្បីៗក្រោយលែងលះភរិយា

ចុចអាន៖ តើមេដឹកនាំពិភពលោករូបណាដែលមានអ្នកតាមដានច្រើនជាងគេលើបណ្ដាញសង្គម?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services