Connect with us

KPT+

ជំនាញ​ទំនាក់ទំនង៖ រៀន​ពី​របៀប​សុំ​អភ័យ​ទោស

បានផុស

នៅ

របៀប​សុំទោសហាក់មានភាពតានតឹងសម្រាប់អ្នកទូទៅតែមិនអីទេសម្រាប់អ្នកដែល​ថ្នឹក​ខាង ជំនាញ​ទំនាក់ទំនង។
ហេតុអ្វី​បានជាការសុំទោសមានសារៈសំខាន់ក្នុងជំនាញទំនាក់ទំនង? ព្រោះការសុំទោសបង្ហាញវិប្បដិសារីចំពោះសកម្មភាព ទទួល​ស្គាល់​ពី​ការ​ឈឺចាប់​ដែល​សកម្មភាព​របស់​យើង​បង្ក​ឲ្យ​អ្នក​ផ្សេង​ខាតបង់?

ហេតុអ្វី​ត្រូវ​សុំទោស?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ហេតុផល​ជា​ច្រើន​ដែល​គ្រប់គ្នា​គួរ​តែ​ចេះ​ធ្វើការ​សុំទោស​ដោយ​ស្មោះ​នៅ​ពេល​ពិត​ជា​បំពាន​លើ​នរណា​ម្នាក់ ឬ​ធ្វើអ្វី​មួយ​បង្កការ​ខាតបង់។

ទី​មួយ​ការ​សុំទោស​បើក​ការ​សន្ទនា​រវាង​យើង​និង​មនុស្ស​ម្នាក់​ទៀត

ឆន្ទៈ​ក្នុង​ការ​សារភាព​កំហុស​អាច​ផ្ដល់​ឲ្យ​ទំនាក់ទំនង​មួយ​ចាប់ផ្ដើម​បាន​ជាថ្មី បង្កើត​ការ​ជឿទុកចិត្ត​និង​បង្កើត​នូវ​ឱកាស​ដើម្បី​ពិភាក្សា​អំពី​រឿងអនាគត​បំភ្លេច​អ្វី​ដែល​មិន​អាច​ទទួល​យក​បាន​កាល​ពី​អតីតកាល។

ការសុំទោសដ៏ស្មោះត្រង់ក៏បង្ហាញផងដែរថាយើង​ទទួលខុសត្រូវចំពោះសកម្មភាពខ្លួនឯង នេះ​អាច​ពង្រឹង​ទំនុកចិត្ត​លើ​ខ្លួនឯង និង​កេរ្តិ៍ឈ្មោះ​​ ភាពស្អាតស្អំ​ដែល​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ស្ដារ​​ភាព​សុចរិត​របស់​យើង​ចំពោះ​អ្នកដទៃ។

យើងទាំងអស់គ្នាត្រូវរៀនពីរបៀបសុំទោស ព្រោះថា​មិនមាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​ទេ។ ខាងក្រោម​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ស្ដារ​ការទុកចិត្តនិង​តុល្យភាព​ក្នុង​ទំនាក់ទំនង នៅ​ពេល​យើង​បាន​ធ្វើអ្វី​មួយ​ខុស។

១ ចេះ​របៀប​សុំទោស​យ៉ាង​សមរម្យ

រាល់ការសុំទោសចាំបាច់ត្រូវចាប់ផ្តើមដោយពាក្យ”ខ្ញុំ​សុំទោស”ដែលពាក្យនេះ​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ជួយបង្ហាញ​ពី​វិប្បដិសារី​ចំពោះ​សកម្មភាព​របស់​យើង​។ ឧទាហរណ៍​ពេល​យើង​និយាយ​ថា៖“ខ្ញុំសុំទោស ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​និង​ខ្មាសអៀន​ដោយ​សកម្មភាព​ដែល​ខ្ញុំ​បាន​ធ្វើ។ ”

ពាក្យ​និយាយ​ត្រូវ​មាន​ភាព​ស្មោះត្រង់​និង​ពិតប្រាកដ។ ត្រូវស្មោះត្រង់ចំពោះខ្លួននិងមនុស្សពាក់ព័ន្ធអំពីមូលហេតុដែលយើង​ចង់សុំទោស។ កុំ​ធ្វើ​ជា​សុំទោស​ក្នុង​បំណង​ចង់​លាប​ពណ៌​ឬ​កលល្បិច​ល្អមើល។ ត្រូវ​មាន​ភាព​ទាន់​ពេលវេលា សុំទោស​ភ្លាមៗ​ពេល​ដឹង​ថា​បាន​ធ្វើ​ខុស​នឹង​អ្នកដទៃ។បន្ទាប់មកទៀតត្រូវទទួលខុសត្រូវចំពោះសកម្មភាព​ឬ​អាកប្បកិរិយា​និង​ទទួល​ស្គាល់​បង្ហាញ​ថា​យើង​យល់​ពី​អារម្មណ៍​របស់អ្នករងគ្រោះ។

២ បង្ហាញ​ចិត្ត​ដែល​ចង់​ធ្វើការ​កែប្រែ

Woman use of cellphone at outdoor coffee shop

នេះជាឧទាហរណ៍ពីរនៃការសន្ទនា​បង្ហាញ​ថា​យើង​ចង់កែប្រែ៖

ប្រសិន​បើ​មាន​អ្វីដែលខ្ញុំអាចធ្វើបានសូមនិយាយមក​ ។ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខុស​ក្នុងការ​សង្ស័យ​សមត្ថភាព​របស់​អ្នក ខ្ញុំ​ចង់​ឲ្យ​អ្នកដឹកនាំក្រុមឡើងវិញ តាម​រយៈ​ការ​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​បង្ហាញ​ពី​ជំនាញ​របស់​អ្នក។»
គិត​ដោយ​ប្រុងប្រយ័ត្ន​អំពី​ការសន្ទនា  កាយវិការ និង​សំឡេង​និយាយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​ជាង​ផល​ល្អ​ប្រសិន​គេ​ចាប់​អារម្មណ៍​ថា​យើង​សុំទោស​ឌឺដង។

៣ ព្យាយាមមិន​ឲ្យ​​រឿង​ដដែលកើតឡើងទៀត

ជំហាន​ចុងក្រោយគឺត្រូវតាំងចិត្ត​ថា នឹង​មិន​ធ្វើ​សកម្មភាព​ឬ​អាកប្បកិរិយា​នោះ​ម្តង​ទៀត​ឡើយ។

ជំហាន​នេះ​គឺ​សំខាន់​ណាស់​ពី​ព្រោះ​ជា​ការ​ធានា​ថា​យើង​ពិតជា​សោកស្ដាយ​នឹង​ផ្លាស់ប្តូរ​អាកប្បកិរិយា​ជួសជុល​ទំនាក់ទំនង​ឡើងវិញ។

ចំណុច​បន្ថែម៖

ក្នុង​អំឡុង​ពេល​សុំទោស​មនុស្ស​ជា​ច្រើន​ចូលចិត្ត​បង្វែរ​ការ​ស្តីបន្ទោស​ទៅ​លើ​នរណា​ម្នាក់​ឬ​អ្វី​ផ្សេង​ទៀត នៅក្នុងការប៉ុនប៉ងដើម្បីកាត់បន្ថយការ​ទទួល​ខុសត្រូវ​ខ្លះ។ នេះ​ជា​ឧទាហរណ៍​នៃ​ការ​ប្រើ​លេស​នៅ​ក្នុង​ការ​សុំទោស: “ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹង​ព្រោះ​ពេលនោះ​ថៅកែ​របស់ខ្ញុំបានទាមទារ!” ក្នុងករណីដោះសានេះ ធ្វើ​ឲ្យ​ចរិតលក្ខណៈរបស់យើង​មើល​ទៅ​ទន់ខ្សោយ។

កុំរំពឹងថានឹងបាន​អភ័យទោស​ភ្លាមៗ

សូម​ចងចាំថា មនុស្សម្នាក់​ទៀតប្រហែលជាមិនបានត្រៀមខ្លួន​ដើម្បី​អភ័យទោស​ឲ្យ​ប្រញាប់ប្រញាល់​ទេ។ បន្ទាប់ពីបានសុំទោស យើង​អាចនិយាយ ខ្ញុំដឹងថាអ្នក​ប្រហែល​ជា​មិន​ត្រៀម​ខ្លួន​ដើម្បី​អភ័យទោស​ឲ្យ​ខ្ញុំទេ ហើយខ្ញុំយល់ពីអារម្មណ៍នោះ។ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​ខ្ញុំ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់ខ្ញុំហើយ។

ផលវិបាក​នៃ​ការ​មិន​សុំទោស

ការ​មានៈ​តែង​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ការងារ អតិថិជន មិត្តភ័ក្ដិ​ឬ​ក្រុម​គ្រួសារ អនាគត​ទាំង​មូល។ កេរ្តិ៍ឈ្មោះ​របៀប​នេះ អាច​កំណត់ឱកាស​អាជីព​និង​កាត់បន្ថយ​ប្រសិទ្ធភាព​ទំនាក់ទំនង​របស់​យើង​ក្នុងសង្គមនិង​មិនមាន​អ្នកចង់​ធ្វើការ​ជាមួយ​យើង​ទេ។

វា​ក៏​ជះឥទ្ធិពល​អវិជ្ជមានដល់ក្រុមទាំងមូលផងដែរ នៅពេលមានមនុស្ស​ធ្វើខុសហើយ​មិនសុំទោស។ គ្មាននរណាម្នាក់ចង់ធ្វើការ​ឲ្យ​ថៅកែ​ដែល​មិន​អាច​គ្រប់គ្រង​កំហុស​របស់​គាត់​បាន​នោះ​ឡើយ ហើយភាពច្របូកច្របល់ ភាពតានតឹងនិងការឈឺចាប់ដែលកើតឡើង អាច​បង្កើត​បរិយាកាស​ការងារ​ពុល៕

ប្រែសម្រួល៖ សុភា

ប្រភព៖BussinessInsider 

ចុចអាន៖មិនមែនជាក្ដីស្រឡាញ់ពិតទេ ប្រសិនគូស្នេហ៍ម្ខាងៗប្រកាន់ ៣ ចំណុចនេះ

ចុចអាន៖មនុស្សចូលចិត្តនៅម្នាក់ឯង ច្រើនតែផ្តល់គុណសម្បត្តិ ៥ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម