Connect with us

KPT+

ហេតុផល​ខ្លះ​ដែល​ច្រាន​យើង​ចេញ​ពី​ជណ្ដើរ​ជោគជ័យ​តាំង​ពី​ទើប​ចាប់ផ្ដើមដំបូងៗ

បានផុស

នៅ

នៅពេលនៅពេលចាប់ផ្ដើមដំបូងៗ ​មនុស្សជួបការបរាជ័យជារឿយៗ វាមិនចម្លែកអ្វីទេ។ មូលហេតុ​នេះ អាចមកពីពួកគេបានបញ្ឈប់ការខំប្រឹង ទើប​មិន​អាច​សម្រេច​ក្តី​សុបិន​របស់​ខ្លួនបាន។

ទាំងនេះជាហេតុផលទូទៅខ្លះៗដែលធ្វើឱ្យមនុស្សបរាជ័យ៖

គិត​អវិជ្ជមាន៖ គំនិត​អវិជ្ជមាន​ជាហេតុផលមួយក្នុងចំណោម​ហេតុផល​ចម្បង​ដែល​នាំ​មនុស្ស​ភាគច្រើន​ឲ្យ​បរាជ័យ​ទាំង​មិន​ទាន់​ចាប់ផ្ដើម។ មនុស្ស​ទុទ្ទិដ្ឋិនិយម​ច្រើន​តែ​មាន​ផលិតភាព​ការងារ​ទាប ហើយថែមទាំងបង្កើត​ឲ្យ​មាន​បរិយាកាស​អវិជ្ជមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​នៅ​ជុំវិញ​ខ្លួន និងជាហេតុធ្វើឲ្យខ្លួនឯងរកមិនឃើញពន្លឺជីវិត។

Asia woman worker feel tired and rubbing eyes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួន៖ មនុស្សម្នាក់ៗសុទ្ធតែមានភាពខុសគ្នានិងប្លែកពីគេ ហើយមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាត្រូវដឹងពីអ្វីដែលជាសមត្ថភាពខ្លាំងខ្លួនឯង ព្រោះវាអាចកំណត់ពីអំណាចរបស់ខ្លួន។ ចំណែកឯការដឹងពីភាពខ្សោយ អាចធ្វើឲ្យពួកគេរកឃើញចំណុចខ្វះខាតដើម្បីកែលម្អឲ្យពូកែបាន។ ប៉ុន្តែមនុស្សមួយចំនួនមិនរកឃើញចំណុចទាំងពីរនេះឡើយ។

គោលដៅមិនច្បាស់លាស់៖ ភាពមិនប្រាកដប្រជានៃគោលដៅរារាំងមនុស្សមិនឲ្យទទួលបានជោគជ័យ។ មនុស្សភាគច្រើនកំណត់គោលដៅ នៅតែលើក្រដាសប៉ុណ្ណោះ ប៉ុន្តែមិនដែលអនុវត្តទាល់តែសោះ នោះក៏ជាបរាជ័យមួយដែរ។ ការសម្រេចគោលដៅមួយត្រូវការការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ណាស់ ហើយបើនៅតែធ្វើអ្វីបែបលេងៗ មិនមានភាពមិនច្បាស់លាស់ តើសម្រេចលទ្ធផលល្អយ៉ាងមែចនឹងកើតទៅ?

របៀបរស់នៅរញ៉េរញ៉ៃ៖ ការរៀបចំរបៀបរស់នៅនៃជីវិត ពិតជាមានសារៈសំខាន់ ដើម្បីឈានដល់ការរៀបរយឬជោគជ័យ។ មនុស្សខ្វះសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងជីវិត អាចជាមូលហេតុមួយនៃការបរាជ័យ ព្រោះមិនដឹងចាប់ពីណាទៅណា ធ្វើឲ្យបែកខ្ញែកគំនិត និងមិនអាចធ្វើតាមផែនការដែលគ្រោងទុក។

ឆាប់បោះបង់ចោល៖  ជាធម្មតាមនុស្សបោះបង់ចោលគោលដៅ ព្រោះគិតថា វាជាមធ្យោបាយងាយស្រួលជាងមុន។ ពួកគេបោះបង់ចោលគោលដៅរបស់ខ្លួនពីការភ័យខ្លាចនៃការបរាជ័យ តែទីបំផុតពួកគេបរាជ័យដដែល។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់មនុស្សជាច្រើនគឺពួកគេមិនដែលបោះបង់ចោលឡើយ។ ពួកគេបរាជ័យច្រើនដងយ៉ាងណា ក៏ពួកគេក្រោកមកហើយបន្តការតស៊ូជានិច្ច។

មិនសូវខំប្រឹង៖ ផ្លូវទៅកាន់ភាពជោគជ័យមិនដែលជាផ្លូវងាយស្រួលទេ។ គោលដៅដែលទទួលបានផ្លែផ្កាច្រើន ក៏ជាការប្រកួតប្រជែងបំផុតនិងត្រូវការការខិតខំច្រើនបំផុត។ គ្មាននរណាអាចរំពឹងថា នឹងទទួលបានជោគជ័យត្រឹមតែមួយយប់ដោយគ្មានការខិតខំឡើយ។ ការសម្រេចគោលដៅនីមួយៗអាចចំណាយពេលច្រើនខែនិងច្រើនឆ្នាំ។ ពួកគេត្រូវខិតខំធ្វើការទាំងយប់ទាំងថ្ងៃដោយការអត់ធ្មត់ និងអនុវត្តវាម្ដងហើយម្ដងទៀត។

ខ្វះ​ទំនុក​ចិត្ត៖ ខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ ក្នុងអារម្មណ៍ខ្លាចតែចាញ់ ខ្លាចអ្វីៗមិនកើតការ។ អ្នកគ្មានទំនុកចិត្ត ការងារទំនាក់ទំនងជាមួយមនុស្សចេះតែមិនសមប្រកប។ មនុស្សមានទំនុកចិត្តលើខ្លួនឯងទទួលបានប្រយោជន៍ច្រើនយ៉ាង ពួកគេមិនខ្លាចបរាជ័យ ហើយតែងតែត្រៀមខ្លួនដើម្បីឈរលើអ្វីដែលពួកគេជឿជាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BORNREALIST

ចុចអាន៖វត្ថុ ៨ យ៉ាង​ទោះ​មាន​លុយ​វាល់លានក៏​មិន​អាច​ទិញ​បាន​ដែរ

ចុចអាន៖ហេតុអ្វី​លោក James Quincey អាច​ក្ដាប់​តំណែង CEO ក្រុមហ៊ុន​ភេសជ្ជៈ​ធំជាងគេ​លើ​លោក​បាន​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម