Connect with us

KPT+

ភាព​អស្ចារ្យ​ក្នុង​បុគ្គលិក​លក្ខណៈ​នៃ PRISCILLA CHAN ភរិយា​ថៅកែ FACEBOOK

បានផុស

នៅ

ភរិយា​របស់​នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោកស្រី Priscilla Chan ជាស្រ្តីមួយរូបដែលទោះបានរៀបការជាមួយលោក Mark Zuckerberg មានកូនប្រុសស្រី ៣ នាក់រួចហើយក្ដី ប៉ុន្តែ​មាន​ការ​ពិត​ ៥​ យ៉ាងដែលកម្រមាន​អ្នកណាដឹងច្បាស់អំពីគាត់។

ការពិតទាំងនោះគឺ៖

១. និយាយ​បាន ៣ ភាសា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Priscilla Chan អាចនិយាយបាន ៣ ​ភាសាបាន​យ៉ាង​ស្ទាត់​ជំនាញរួមមាន​ អង់គ្លេស​ ចិន​កាតាំង និង​ភាសា​អេស្ប៉ាញ​ ។​ ដោយសារខ្លួនជាកូនចៅចិន​កាត់​វៀតណាម ដូច្នេះការ​រៀន​ភាសា​ចិន​កាតាំងពីតូចអាច​ជួយ​ឲ្យលោកស្រី​មាន​ទំនាក់​ទំនង​ជា​មួយ​ជីដូន​ជីតា។ ​ ដោយឡែកការ​ជ្រើស​រើស​ការ​រៀន​ភាសាអេស្ប៉ាញ ព្រោះតែលោកស្រីជាគ្រូពេទ្យកុមារមួយរូប ហើយអ្នកជំងឺភាគច្រើននិយាយភាសា​នេះ។

២. ស្រឡាញ់គ្នា​តាំង​ពី​រៀន​​មហាវិទ្យាល័យ

លោកស្រី Priscilla Chan ​និងថៅកែហ្វេសប៊ុក Mark Zuckerberg ស្គាល់​គ្នា​ជិត​ ១០ ឆ្នាំ ​​មុន​ពេល​សម្រេច​ចិត្ត​រៀបការ​គ្នា​​នៅ​ឆ្នាំ​ ២០១២។​ ពួក​គេ​បាន​ស្គាល់​គ្នា​នៅ​ ​ក្នុង​ពិធី​ជប់​លៀង​របស់​សាកលវិទ្យាល័យ​ Harvard  និង​បាន​ឆ្លង​កាត់​ការ​អន់​ចិត្ត​នឹង​គ្នា​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​រាប់​មិន​អស់​ដែរ​ទម្រាំបានរៀបការ។​

កាលពី​ថ្ងៃ​ទី​ ៣១ ខែ​កក្កដា ឆ្នាំ២០១៥ លោក​ Mark Zuckerberg បាន​ប្រាប់​​ពី​ការ​ឈឺ​ចាប់​ក្នុង​គ្រួសារ​របស់​ខ្លួន​ថា ​​ប្រពន្ធ​លោក​បាន​រលូត​កូន​ចំនួន​បី​ដង​រួច​មក​ហើយ​។​

៣. កូនចៅចិនដំបូងដែលបញ្ចប់ការសិក្សានៅ​​សាកលវិទ្យាល័យលំដាប់ពិភពលោក

លោក​ស្រី Priscilla Chan ​​​ជា​​មនុស្សស្រី​ដំបូង​គេ​ក្នុង​គ្រួសារ​ចិន​កាត់​អាមេរិក​ដែល​បាន​រៀន​ចប់​នៅ​សាកលវិទ្យាល័យ​ដ៏ល្បីល្បាញក្នុងពិភពលោក។ លោកស្រីបាន​ទទួលសញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​​ Harvard ​និង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ពេទ្យ​កុមារ​ពី​សាកល​វិទ្យាល័យ​ក្នុង​រដ្ឋ​ California ដែល​ជា​សាលា​ផ្នែក​វេជ្ជសាស្ត្រ​​ល្អ​ជាង​គេ​លំដាប់​ថ្នាក់​លេខ ៣ នៅ​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង​។​

៤. លោកស្រី Priscilla Chan ធ្លាប់មាន​បញ្ហាលើការសិក្សា​ផ្ទាល់​ខ្លួន​

លោក​ស្រី​ Priscilla Chan បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយថា ​ ​​ខ្លួនធ្លាប់មានបញ្ហាផ្ទាល់ខ្លួនលើការសិក្សា​។​ ហេតុនេះ លោកស្រីនិង​ស្វាមី​បាន​​​បរិច្ចាគ​ប្រាក់មួយ​ភាគ​ធំ​​ទៅ​លើ​មុខ​វិជ្ជា​សិក្សា​នៅតាមសាលារៀន។​ បច្ចុប្បន្នភរិយាមេហ្វេសប៊ុករូបនេះ ក៏​ជា​នាយក​ប្រតិបត្តិ​នៃ​សាលា​បឋម​សិក្សា​ សាលាគំរូ​សុខភាព​ និង​សាលាការ​អប់​រំ​ចម្រុះ​ថ្មី​ផង​ដែរ​។​

. លោកស្រី Priscilla Chan ​​​ជា​សប្បុរសជន​ដ៏​អស្ចារ្ស

ជាក់ស្ដែងលោកស្រី Priscilla Chan និងស្វាមី​​​ចូល​ចិត្ត​ធ្វើសកម្មភាព​សប្បុរសធម៌​ណាស់។ កាលពី​ឆ្នាំ​ ២០១៤​ ពួក​គេ​បាន​បរិច្ចាគ​លុយ​ ៦៦ លាន​ដុល្លារ​ ​ដើម្បី​ជួយ​ដល់​សាលា​រៀន​ និង​មន្ទីរពេទ្យ​ជា​ច្រើន​។​ ក្នុងនោះទឹក​ប្រាក់​ប្រហែល​ ២៥ លាន​ដុល្លារ​របស់ប្ដីប្រពន្ធមួយគូនេះ ​​​ត្រូវ​បាន​បរិច្ចាគ​ចូល​ទៅ​ក្នុង​មូលនិធិ​មជ្ឈមណ្ឌល​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​ (CDC) របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេបូឡា​នៅ​អាហ្វ្រិក​ខាង​លិច​៕

ប្រែសម្រួល៖ សន្យា

​​​ប្រភព៖ Straitstimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម