រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ

Published

on

ជីវិតគឺជាផ្លូវដែលពោពេញទៅដោយបញ្ហានិងឧបសគ្គ។ អ្នកអាចឆ្លងកាត់ភាពស្ត្រេសឬរឿងគួរឱ្យធុញទ្រាន់ក្នុងជីវិតជារឿយៗ ហើយវាក៏បានធ្វើឱ្យអ្នកបាត់បង់ភាពសុខសាន្តផ្លូវចិត្តនិងគ្មានអារម្មណ៍រីករាយ។ ទោះយ៉ាងណាក៏ដោយអ្នកមិនគួរបណ្ដោយឲ្យរឿងមិនល្អគ្រប់គ្រងជីវិតទេ។ ទីនេះមានវិធីមួយចំនួនដែលអាចជួយឱ្យរួចផុតពីភាពតានតឹង និងទទួលបានអារម្មណ៍ល្អប្រសើរវិញបាន៖

ទៅដើរលេង

ការដើរដ៏សាមញ្ញនៅក្នុងសួនច្បារឬឧទ្យានក្បែរផ្ទះអាចផ្តល់ថាមពល និងអាចជួយឱ្យមានអារម្មណ៍ធូរស្រាលផងដែរ។ វាគ្រាន់តែត្រូវការពេលវេលារបស់អ្នកបន្តិចប៉ុណ្ណោះប៉ុន្តែអ្នកអាចទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យបន្ទាប់ពីនោះ។

រីករាយនឹងភាពស្ងៀមស្ងាត់

ភាពស្ងប់ស្ងាត់អាចនាំមកនូវសន្តិភាពដ៏អស្ចារ្យ។ ការគិតពិចារណាដោយស្ងៀមស្ងាត់ នាំខួរក្បាលទទួលបានភាពច្បាស់លាស់ជាងមុន ដែលនេះជាមធ្យោបាយដ៏ប្រសើរបំផុតមួយដើម្បីភ្លេចរឿងតប់ប្រមល់ពិបាកដោះស្រាយ។

របបអាហារដែលមានសុខភាពល្អ

ជំនួសឱ្យការបំពុលរាងកាយជាមួយនឹងអាហារឥតប្រយោជន៍ ចូរញ៉ាំបន្លែនិងផ្លែឈើស្រស់ឱ្យបានច្រើន ហើយកុំភ្លេចផ្តល់ជាតិទឹកដល់រាងកាយឱ្យបានគ្រប់គ្រាន់ផង។ បើចង់ឱ្យផ្លូវចិត្តមានសុខភាពល្អ ត្រូវតែថែរក្សារាងកាយឱ្យមានសុខភាពល្អជាមុនសិន។

ធ្វើឱ្យអ្នកដទៃរីករាយ

សុភមង្គលតែងតែឆ្លងរាលដាល តែវាមិនបង្ករគ្រោះថ្នាក់ទេ។ ប្រសិនបើអាចធ្វើឱ្យអ្នកដទៃញញឹម អ្នកក៏នឹងសប្បាយចិត្ត។ ដូចគ្នានេះបើដឹងថាសកម្មភាពដ៏សាមញ្ញរបស់អ្នកអាចធ្វើឱ្យអ្នកផ្សេងមានអារម្មណ៍រីករាយ ក៏គួរតែធ្វើវាដើម្បីគេ នោះអ្នកនឹងមានក្ដីសុខមិនខុសពីគេឡើយ។

សន្សំថាមពល

កុំខ្ជះខ្ជាយថាមពលរបស់អ្នកទៅលើរបស់ដែលនាំតែភាពអវិជ្ជមានដូចជា ការគិតអំពីអតីតកាល ឬការនិយាយដើមអ្នកដទៃ។ បើធ្វើរឿងទាំងនេះ មានន័យថា អ្នកកំពុងតែខ្ជះខ្ជាយពេលវេលាទៅលើអ្វីដែលគ្មានប្រយោជន៍។ ប៉ុន្តែបើប្រើពេលបានត្រឹមត្រូវ វានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែស្រស់ស្អាតនិងមានអត្ថន័យ។

បញ្ឈប់ការស្អប់

សម្អប់ជាការខ្ជះខ្ជាយពេលវេលាដែលទាញបានតែកំហឹង គំនុំ និងភាពអវិជ្ជមាននៅក្នុងជីវិតប៉ុណ្ណោះ។ ប្រសិនបើអ្នកបញ្ឈប់ការស្អប់បាន អ្នកនឹងកាន់តែរីករាយ ហើយអ្នកក៏នឹងដឹងថា ការរក្សាសម្អប់នឹងនាំជីវិតអ្នកជួបតែរឿងអាប់អួរ។

ទទួលយកកំហុសជីវិត

ជីវិតគ្រប់គ្នាគ្មានភាពល្អឥតខ្ចោះទាំងអស់ទេ ហើយអ្នកត្រូវទទួលយកវាដោយភាពរីករាយ។ នៅពេលដែលអ្នកពេញចិត្តចំពោះខ្លួនឯង សូម្បីតែស្ថិតក្នុងគ្រាលំបាកក៏ដោយ ក៏អ្នកអាចរៀនពីកំហុសជានិច្ច។ ដូច្នេះអ្នកក៏នឹងមិនធ្វើវាម្តងទៀតដែរ។

សម្រាក

សម្រាកនឹងធ្វើឱ្យខ្លួនប្រាណទាំងមូលបានប្រសើរឡើងវិញពីភាពតានតឹងនៅក្នុងជីវិតប្រចាំថ្ងៃ។ មិនគួរបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលនាំឲ្យថាមពលរាងកាយនិងផ្លូវចិត្តរវល់ជានិច្ចនោះទេ។

ទទួលស្គាល់បរាជ័យ

ក្នុងជីវិតពេលខ្លះ អ្នកឈ្នះ តែពេលខ្លះអ្នកចាញ់ ហើយអ្នកត្រូវត្រៀមខ្លួនសម្រាប់ការបរាជ័យគ្រប់ពេល។ រាល់ការបរាជ័យអាចបង្រៀនមេរៀនអ្វីមួយដែលនាំអ្នកឱ្យខិតខំប្រឹងប្រែងនូវជំហានបន្ទាប់កាន់តែល្អ។

កុំរស់នៅក្នុងអតីតកាល

អ្នកមិនអាចធ្វើដំណើរត្រឡប់ក្រោយផ្លាស់ប្តូរអ្វីៗដែលធ្លាប់កើតឡើង​ ទោះល្អឬអាក្រក់ក្ដី។ ដូច្នេះគ្រាន់តែទទួលយកហើយទុកវាចោល​ បើវាធ្វើឱ្យឈឺចាប់។ កុំឲ្យបណ្ដោយឲ្យអតីតកាលមកបំផ្លាញបច្ចុប្បន្ន!

ឈប់ប្រៀបធៀបខ្លួនអ្នក

មនុស្សគ្រប់រូបមានសាវតានិងដំណើរជីវិតខុសគ្នា។​ ដូច្នេះមិនគួរប្រៀបធៀបជ័យជំនះឬការបរាជ័យរបស់ខ្លួនជាមួយអ្នកផ្សេងដែរ។ ប្រសិនបើបន្តប្រដូចតទៀត អ្នកគ្មានថ្ងៃពេញចិត្តនឹងសមិទ្ធិផលខ្លួនឯងឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ មុន​ចង់​ជោគជ័យ ត្រូវ​កំណត់​សិន​ថា កត្តា​អ្វី​ធំ​បំផុត​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ?

ចុចអាន៖ អស្ចារ្យ សមាធិ​អាចជួយ​ធ្វើឱ្យ​លូតលាស់​កោសិកា​ខួរក្បាល​ថ្មី​?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ6 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ6 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

ព័ត៌មានជាតិ6 hours ago

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

ព័ត៌មានជាតិ7 hours ago

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services