Connect with us

KPT+

រឿង ៤ យ៉ាង​អំ​ពី​​ពាណិជ្ជកម្ម​វាល់​លាន​ដុល្លារ

បានផុស

នៅ

នេះ​គឺ​ជា​រឿង ៤ យ៉ាង​ដែល​គ្មាន​នរណា​ប្រាប់​យើង​ជុំវិញ​ដំណើរការ​អាជីវកម្ម​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ ៖

១. យើង​អាច​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ប៉ុន្តែ​នៅ​តែ​មាន​លំហូរ​ប្រាក់​ចេញ

លំហូរ​សាច់ប្រាក់​គឺ​តំណាង​ឱ្យ​ប្រាក់​ទាំងអស់ ​ដែល​ហូរ​ចូល​និង​ចេញ​ពី​អាជីវកម្ម។ នេះ​មាន​ន័យ​ថា​រាល់​ការ​ចំណាយ​ណា​មួយ​ដែល​យើង​មាន​ ដូចជា​ពន្ធ​សម្ភារៈ​ ការិយាល័យ​និង​វិក្កយបត្រ​ឬ​សមាជិក​ក្រុម​ត្រូវ​រាប់​បញ្ចូល​ក្នុង​ប្រាក់​ចំណេញ​របស់​យើង។

តាមពិត ៨២ %​នៃ​អាជីវកម្ម​ខ្នាត​តូច ដែល​ខកខាន​មិន​បាន​ធ្វើ​ ដោយសារ​តែ​បញ្ហា​លំហូរ​សាច់ប្រាក់។ វិធី​មួយ​ដើម្បី​ធានា​ថា​អាជីវកម្ម​មិន​ឈាន​ទៅ​រក​ភាព​រញ៉េរញ៉ៃ​នៃ​សាច់ប្រាក់ ​គឺ​ត្រូវ​ប្រើ​របាយការណ៍​លំហូរ​សាច់ប្រាក់ ដើម្បី​តាមដាន​ប្រាក់​ចំណូល​ចូល​និង​ចេញ​ពី​អាជីវកម្ម​របស់​យើង។

២. ទំនួល​ខុសត្រូវធំនិងម៉ត់ចត់ខ្លាំងសឹងគ្មានពេលសម្រាប់ខ្លួនឯង

ការ​ពិត​គឺ​ថា​ការ​រក​ប្រាក់​បាន​ច្រើន​មាន​ន័យ​ថា​ជា​ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន។ នេះ​ជា​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ក្នុង​នាម​ជា​អ្នក​​ដឹកនាំ​អាជីវកម្ម។ គុណ​សម្បត្តិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព​គឺ​ជា​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ និង​ភាព​ស្មោះត្រង់​ ដែលអាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​ការ​រីកចម្រើន​ឬ​បរាជ័យ​ជា​បន្តបន្ទាប់។

នៅ​ពេល​យើង​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ត្រូវ​ផ្ដោត​លើ​ការ​ធ្វើការ​កាន់​តែ​ឆ្លាត ដើម្បី​ធ្វើ​ដូចនេះ​បោះជំហាន​ទៅមុខ។ ដឹង​ពី​ចំណុច​ខ្លាំង​របស់​សមាជិក​ក្រុម​ ដើម្បី​ធ្វើ​ឱ្យ​គ្រប់រឿងដំណើរការ​ទៅ​ដោយ​រលូន។ បន្ទាប់មក ​យើង​អាច​ផ្ដោត​លើ​ការ​ទទួល​ខុសត្រូវ​ធំ​ក្នុង​ការ​បើក​អាជីវកម្ម ​និង​ជួយ​ឱ្យ​រីកចម្រើន​ ខណៈ​ពេល​ដែល​ក្រុម​ការងារ​ដោះស្រាយ​ព័ត៌មាន​លំអិត​នៅ​ពី​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ហានីភ័យ​​ពី​មនុស្ស​ដែល​យើង​ជួលក៏ខ្ពស់

ជា​រឿង​ងាយស្រួល​ក្នុង​ការ​ជួល​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​នៅ​ពេល​ចាប់ផ្ដើម​ដំបូង ​ពីព្រោះ​មនុស្ស​ទាំងនោះ​អាច​ទំនេរ​ឬ​យ៉ាងហោចណាស់​ពលកម្ម​សមរម្យ។ ប៉ុន្តែ​បងប្អូន​ ក៏​មាន​ហានិភ័យ​រឿង​លុយ​កាក់​ដែរ។

បើ​មិន​មាន​មនុស្ស​ដែល​អាច​ទុកចិត្ត​បាន ​ហើយ​ដឹង​ពី​របៀប​ធ្វើ​ការងារ​បាន​ល្អ​ អាច​អនុញ្ញាត​ឱ្យ​ពួកគេ​ខ្លះ​សិន​ក៏​បាន។ នៅ​ក្នុង​អាជីវកម្ម​ ជា​មធ្យម​គឺជា​អ្នក​ដែល​នៅ​ក្នុង​ប្រព័ន្ធ​គាំទ្រ​របស់​យើង។

ទោះ​យ៉ាង​ណា​ក៏​ត្រូវ​សម្ភាសន៍ ​រក​មើល​គុណសម្បត្តិ​មួយ​ចំនួន​ដូចជា​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ សាកល្បង​ពួកគេ​មុន​ពេល​យើង​ព្រម​ទទួល​ពួកគេ។ នេះ​ក៏​ជា​ជំនួយ​លុប​បំបាត់​ហានិភ័យ​ណា​មួយ​ដែល​ពួកគេ​មិន​អាច​ដោះស្រាយ បន្ទុក​ការងារ​ ឬ​បញ្ហា​ទាក់ទង​នឹង​ក្រុម​បច្ចុប្បន្ន​របស់​យើង។

៤. រោគ​សញ្ញា​រំញោច(អសន្តិសុខផ្លូវចិត្ត)គ្រប់ពេល

រោគ​សញ្ញា​របស់ Imposter គឺ​ជា​រឿង​ពិត​មួយ​​ សូម្បី​តែ​មេដឹកនាំ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​អ្នក​ល្បីល្បាញ​សុទ្ធ​តែ​មាន។ រោគសញ្ញា​នេះ​មិន​រើសអើង​​ចំពោះ​អ្នកណា​ទាំងអស់។

អ្នក​វិទ្យាសាស្ត្រ​អាមេរិក​បាន​កំណត់​រោគ​សញ្ញា​របស់ Imposter ថា​ជា “ អារម្មណ៍​នៃ​ការ​សង្ស័យ​ខ្លួនឯង ​អសន្តិសុខ ​ឬ​ការ​ក្លែង​បន្លំ ​ទោះបី​ជា​មាន​ភស្តុតាង​ច្រើន​លើសលប់​ក៏ដោយ” ។

អ្នក​អប់រំ​និង​វាគ្មិន TED Ed លោកស្រី Elizabeth Cox បាន​និយាយ​នៅ​ក្នុង​កម្មវិធី TED Talk ថា​ ដើម្បី​ប្រឆាំង​នឹង​រោគ​សញ្ញា​រំញោច​យើង​គួរ​តែ​និយាយ​អំពី​វា។ ” សម្រាប់​ខ្ញុំ​ដឹង​ថា​ នៅ​ពេល​ការ​សង្ស័យ​ទាំង​​នោះ​កើត​មាន ​ខ្ញុំ​ព្យាយាម​ប្រើ​វា​ជា​កម្លាំង​ជំរុញ​ដើម្បី​រីកចម្រើន” ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម