Connect with us

KPT+

គន្លឹះ​ធានា​ជោគជ័យ​ ទោះបី​គោលដៅ​ថ្មី ឬ​មិន​ទាន់​ស្គាល់​ក៏​ដោយ

បានផុស

នៅ

ជា​រឿង​គួរឲ្យ​ខ្លាច ​ក្នុង​ការ​ដើរ​តាម​គោលដៅ​ធំៗ ​អ្នកខ្លះ​មិន​ព្រម​ប្រឈមមុខ​នឹង​ការ​ពិត​ឡើយ។​
ចំណែក​ខ្លះ​ទៀត​ ក៏​មាន​អារម្មណ៍​ថា​គោលដៅ​ធំ​ឬ​ហួសហេតុ​ពេក​សម្រាប់​គេ ​ដែល​មាន​អាយុ​តិច​ឬ​បទពិសោធន៍​ក្មេងខ្ចី​ជាដើម។

តើ​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​ ដើម្បី​កម្ចាត់​ភាព​ភ័យខ្លាច​ទាំង​នោះ​ចោល​ ហើយ​ឈាន​ទៅ​រក​គោលដៅ​ទាំង​នោះ?

នេះ​ជា​គន្លឹះ​ទាំង ៣ ដើម្បី​ធានា​ជោគជ័យ​សម្រាប់​ខ្លួនឯង៖

១. យល់​ច្បាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យើង “ ចង់​រកលុយ​បាន​ច្រើន” ត្រូវ​តែ​ច្បាស់​ពី​អ្វី​ដែល​ចង់​បាន​ជា​មុន​សិន។ ឧទាហរណ៍​ថា​យើង​ចង់​បាន​ប្រាក់​បន្ថែម​ទៀត ​យើង​ក៏​​ត្រូវ​ទទួល​យក​ពេលវេលា​និង​ការងារ​បន្ថែម​ទៀត។

ចង់​បាន​គ្រប់យ៉ាង ​យើង​ត្រូវ​ទទួល​យក​ភាព​ជាក់លាក់​និង​ច្បាស់លាស់​ជាមួយ​រឿង​ទាំងនោះ​សិន។ សួរ​ខ្លួនឯង​ថា ​តើ​ចង់បាន​ប្រាក់​ប៉ុន្មាន? តើ​ប្រាក់​នោះ​ ​ត្រូវ​ប្រើ​សម្រាប់​អ្វី?

ជា​ទូទៅ​មនុស្ស​ស្ទើរ​តែ​មិន​ដែល​ចង់​បាន​គោលដៅ​ធំ ពួកគេ​ចង់​បាន​អ្វី​ដែល​គោលដៅ​នឹង​ផ្ដល់ឲ្យ​ពួកគេ។ ដូច្នេះ​​ត្រូវ​យល់​ច្បាស់​ពី​​ភាព​ជាក់លាក់​ នូវ​អ្វី​ដែល​យើង​ចង់​ឲ្យ​គោលដៅ​របស់​យើង​ផ្ដល់​ឲ្យ​យើង។

២. សរសេរ​គោលដៅ​ជា​ប្រចាំថ្ងៃ

បើ​គោលដៅ​របស់​យើង​​បាន​បញ្ជាក់​ច្បាស់​ៗ​ ប៉ុន្តែការ​សរសេរ​តែ​ម្ដង​គឺ​មិន​គ្រប់គ្រាន់​ឡើយ។ យើង​ត្រូវ​សរសេរ​គោលដៅ​ជា​រៀងរាល់ថ្ងៃ​ ឬ​ញឹកញាប់​ ម្ដង​ក្នុង​មួយថ្ងៃ​ ហើយ​ពេល​កំពុង​សរសេរ​ត្រូវ​តាំងចិត្ត​ជាមួយ​គោលដៅ​ទាំងនោះ។  សូម​កត់ឈ្មោះ​អ្នក​ដែល​យើង​បាន​ជ្រើសរើស ​ដើម្បី​ទទួល​បាន​គោលដៅ​និង​អ្វី​ដែល​យើង​ធ្វើ​ផង​ដែរ។

ការ​សរសេរ​គោលដៅ​ជា​រៀងរាល់​ថ្ងៃ​ នឹង​ក្លាយ​ជា​វិធី​ដ៏​វែង​មួយ​ក្នុង​ការ​បង្ហាញ​ខ្លួន​យើង​ថា​ គ្រប់​រឿង​ពិត​ជា​អាច​ទៅ​រួច​ ក្នុង​ការ​ឈាន​ដល់​គោលដៅ​នោះ។ ដោយសារ​តែ​យើង​កំពុង​ពិចារណា​អំពី​វា​ យើង​នឹង​ធ្វើ​ឲ្យ​គោលដៅ​ធម្មតា​លឿន​ជាង​ការ​រង់ចាំ​ដោយ​អារម្មណ៍​អកម្ម។

៣. សម្រេចចិត្ត

នេះ​គឺ​ជា​គន្លឹះ​ដាច់ខាត​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រប់យ៉ាង​កើតឡើង​បាន។ យើង​កំពុង​តែ​​ដើរ​លើ​ផ្លូវ​តូច​ចង្អៀត​មួយ​ តែ​យើង​បាន​​​សម្រេចចិត្ត​​មិន​ចុះចាញ់ ​រហូត​ដល់​បាន​ឈាន​ដល់​ចក្ខុវិស័យ​ខ្លួនឯង។

ផ្លូវ​តូច​ចង្អៀត​គឺ​ជា​ផ្លូវ​ដែល​មនុស្ស​ភាគច្រើន​មិន​អាច​ធ្វើ​បាន ​ព្រោះ​វា​គួរ​ឲ្យ​ខ្លាច​ ហើយ​ទាមទារ​ឲ្យ​ពួកគេ​បង្ហាញ​ខ្លួន​ លេង​ឲ្យ​អស់​ពី​សមត្ថភាព ​ដើម្បី​សម្រេច​គោលដៅ។

មនុស្ស​ភាគច្រើន​ចង់​បាន​របស់របរ​ តែ​ពួកគេ​ក៏​ពេញចិត្ត​នឹង​ការ​រស់នៅ​ដោយ​គ្មាន​ឧបសគ្គ​បែប​ធម្មតា​ទៅវិញ។ ពួកគេ​អត់ធ្មត់​តិច​ជាង​អត្ថិភាព​ និង​តែង​បញ្ចុះបញ្ចូល​ខ្លួន​គេ​ថា ​នេះជា​ការ​លោភលន់​និង​អាត្មានិយម ​​ដែល​គេ​ចង់​បាន​ទាំងអស់។

ចំណែក​អ្នក​ដែល​សម្រេចចិត្ត​ថា ​ពួកគេ​ចង់​បាន​បទពិសោធន៍​កើន​ឡើង​នៃ​ជីវិត ​នឹង​ធ្វើការ​សម្រេចចិត្ត​ច្បាស់​ៗ​ នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។ ហើយ​ពួកគេ​ដើរ​លើ​ផ្លូវ​តូច​រាល់​ថ្ងៃ​ ដោយ​ដឹង​ថា​ចក្ខុវិស័យ​របស់​ពួកគេ​គឺ​ជា​ការ​ពិត។

សូម្បី​តែ​ពេល​គេ​ដួល​ក៏​មិន​រាថយ​ចេញ​ដែរ។ ពួកគេ​អាច​យំ​​នៅចំពោះមុខ​អ្នកដទៃ​មួយ​រយៈ​ ប៉ុន្តែ​គំនិត​របស់​ពួកគេ​គឺ​ស្ថិត​នៅ​លើ​គោលដៅ​ដែល​មិន​ដែល​បោះបង់​ចោល​ឡើយ។  មនុស្ស​ក្រុម​នេះ​ បាន​សម្រេចចិត្ត​ទទួល​យក​​ហានិភ័យ ដូច្នេះ​ពួកគេ​នឹង​ធានា​ជោគជ័យ​ខ្លួនឯង​ដោយ​មិន​ភ័យ​ខ្លាច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល៥​ដែលនាំ​យើងឱ្យ​តែងតែ​កើតរោគ «ធុញថប់​នឹង​ជីវិត»

ចុចអាន៖២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម