Connect with us

KPT+

សិក្សាជីវិតតស៊ូ​​នាយក​ប្រតិបត្តិ​សំលៀកបំពាក់ UNIQLO លោក TADASHI YANAI

បានផុស

នៅ

បុរសអ្នកមាន​បំផុត​នៅ​ជប៉ុន​  លោក Tadashi Yanai ក្នុងមហាសាលសម្បត្តិប៉ាន់ស្មាន​ប្រមាណជា​​តម្លៃ ៣១,៩ ពាន់​លាន​ដុល្លារ​អាមេរិក​ លើស​អ្នកមាន​បំផុត​ទី ២ នៅ​ជប៉ុន​គឺលោក  Takemitsu Takizaki ប្រមាណជា​​ ៦ ពាន់​លាន​ដុល្លារ​។

ទ្រព្យសម្បត្តិ​របស់​លោកតា​អាយុ ៧១ឆ្នាំ រូប​នេះ ​ភាគច្រើនបានមក​ពី​​ចេញ​ពី​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​និង​ម្ចាស់​ភាគហ៊ុន​ធំ​ជាងគេ (លោក​មាន​ភាគហ៊ុន ៤៥ ភាគរយ) នៃ​ក្រុមហ៊ុន Fast Retailing ដែល​ជា​ក្រុមហ៊ុន Uniqlo ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Fast Retailing  គឺ​ធំ​ជាង​អ្វី​ដែល​គិត​ទៅ​ទៀត

Fast Retailing  មិនមែន​គ្រាន់​តែ​ជា​ក្រុមហ៊ុន​របស់ Uniqlo មួយមុខប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ម្ចាស់​ម៉ាក​ផ្សេងទៀត​ផង​ដែរ ​រួម​ទាំង​ Theory,  des Cotonniers និង J Brand ។ លោក​បាន​បើកហាង Uniqlo ដំបូង​របស់​នៅ​ឆ្នាំ ១៩៨៤ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក ​លោក​បាន​ពង្រីក​យីហោ​នេះ​រហូត​ដល់​ជិត ២០០០ ហាង​នៅ​ក្នុង​ប្រទេស​ជាង ២០ ។

ក្រុមហ៊ុន Fast Retailing​​ ​បាន​រាយការណ៍​ពី​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ ២០,៨ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ ២០១៩ ហើយ Yanai  គឺ​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​លើ​​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​កាន់កាប់​របស់​ជប៉ុន​ឈ្មោះ SoftBank អស់​រយៈ​ពេល ១៨ ឆ្នាំ។

លោក​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ជា​មនុស្ស​​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរ​បី​នាក់​ ដែល​មាន​ឥទ្ធិពល​ច្រើន​ដូចជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SoftBank លោក Masayoshi Son ប៉ុន្តែ​នៅ​ខែ ​ធ្នូ ​ឆ្នាំ ២០១៩ ក្រុមហ៊ុន SoftBank បាន​ប្រកាស​ថា Yanai នឹង​ត្រូវ​លា​ឈប់​ពី​ក្រុមប្រឹក្សាភិបាល​ដើម្បី​ផ្ដោត​លើ​អាជីវកម្ម​ម៉ូដ​របស់​លោក​វិញ។

ឪពុក​របស់​លោក​ជា​ម្ចាស់​ហាង​សំលៀកបំពាក់​បុរស ​ដែល​មាន​ឈ្មោះថា Ogori Shoji ប៉ុន្តែ​លោក​មិន​បាន​ពេញចិត្ត​នឹង​អាជីវកម្ម​មួយ​នេះ​ឡើយ។ ទន្ទឹម​នឹង​នេះ Yanai កំពុង​មមាញឹក​ក្នុង​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​សាកល វិទ្យាល័យ Waseda ។ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ ១៩៧១ លោក​បាន​ចាប់ផ្ដើម​លក់​សំលៀកបំពាក់​បុរស​ និង​សម្ភារៈ​ផ្ទះបាយ​នៅ​ផ្សារ​ទំនើប Jusco ប៉ុន្តែ​លោក​បាន​សម្រេចចិត្ត​ឈប់​ពី​ការងារ​ បន្ទាប់ពី​មួយ​ឆ្នាំ​ ដើម្បី​ចាប់ផ្ដើម​ធ្វើការ​ឲ្យ​ឪពុក​របស់​លោក​ជំនួស​វិញ។ លោក​ធ្លាប់​បាន​ប្រាប់ ABS-CBN ថា “ ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ​ គឺ​មិន​ធ្វើការ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ​ឡើយ នោះ​ជា​របៀប​ដែល​ខ្ញុំ​មាន” ។

នៅ​ឆ្នាំ ១៩៨៤ នៅ​ទីក្រុង Hiroshima លោក​បាន​បង្កើត “ ឃ្លាំង​សំលៀកបំពាក់​ប្លែកៗ”  ជា​កន្លែង​ដែល​ Uniqlo បាន​កកើត​ឡើង​មក។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ លោក​បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​សំលៀកបំពាក់​របស់​ឪពុក​ទៅ​ជា Fast Retailing។ ក្រុមហ៊ុន​នេះ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំ​បន្ទាប់​ ​ហើយ​នៅ​ឆ្នាំ ១៩៩៦ Yanai មាន​ច្រើន​ជាង ២០០ ហាង ​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

លោក​បាន​ពន្យល់​ប្រាប់​ទស្សនាវដ្ដី​វ៉ូដស៍​កាល​ពី​ឆ្នាំ ២០១១ ថា ​ “​ សំលៀកបំពាក់​របស់ Uniqlo ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ ​មិនថា​ពួកគេ​ជា​មហាសេដ្ឋី ​វណ្ណៈ​កណ្ដាល​និង​ចុង​ទាប​នោះ​ទេ។ យើង​ត្រូវ​ការ​បំពេញ​រាល់​តម្រូវការ​ទាំងអស់​របស់​អតិថិជន​ បើ​យើង​មិន​បំពេញ​គ្រប់​ផ្នែក​នៃ​ជីវិត​និង​ផ្នែក​មនុស្ស​ យើង​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ”។

លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​លោកចង់​ឲ្យ Fast Retailing​ ក្លាយ​ជា​អ្នក​លក់​រាយ​សំលៀកបំពាក់​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ​

ចុចអាន៖រឿង ៤ ដ៏សំខាន់ទាក់ទិននឹងអាជីវកម្មវាល់លានដុល្លារ

r

ចុចអាន៖ហេតុផល​ធំៗដែល​មនុស្ស​ជាច្រើន​មិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ

ចុចអាន៖ស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែមហាសេដ្ឋី ១០ រូបនេះបែរជារកប្រាក់ចំណេញបានរាប់ពាន់លានដុលា្លរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម