Connect with us

KPT+

ស្ថាបនិក​ស្ត្រី ៣ រូប​ចែករំលែក​គំនិត​ច្នៃប្រឌិត​ដ៏មាន​តម្លៃ​ក្នុងការសាងប្រេនខ្លួនឯង

បានផុស

នៅ

នៅ​ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​រាប់ពាន់លាននាក់កំពុងត្រដររស់ដោយវិធីផ្សេងៗគ្នា ទីផ្សារ​ពាណិជ្ជកម្ម​បែរជាឲ្យតម្លៃលើការ​ធ្វើអ្វី​ៗ​ដែលផ្ដោត​អារម្មណ៍​ជារបស់ខ្លួន​យើង ហើយ​ច្នៃប្រឌិត​កសាង​សញ្ញា​សម្គាល់​ពិសេសមួយទើបអាចទទួលបានចំណាប់អារម្មណ៍។

ចំណែកស្ត្រីជោគជ័យខាងក្រោមមានទស្សនៈមិនជាខុសគ្នាប៉ុន្មានឡើយអំពីគំនិតច្នៃប្រឌិត៖

១. Raquel Eatmon ស្ថាបនិក​ក្រុមហ៊ុន Rising Media ទីក្រុង Cleveland

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«យើងត្រូវតែខុសពីគេ​ ទើប​អាច​ទាក់ទាញ​អតិថិជន​របស់​យើង​បានខ្លាំងជាងគេដែរ។ ចំពោះ​ខ្ញុំ​មិន​កំណត់​ពេល​វេលា​ សម្រាប់​ការ​ច្នៃប្រឌិត​ទេ តែ​ខ្ញុំ​ធ្វើការ​តាម​រយៈ​ប្រព័ន្ធ​មួយ។ កាល​ពី​មុន​ខ្ញុំ​មាន​ការ​លំបាក​ខ្លាំង​ចំពោះ​ខ្លួនឯង​ ដោយ​ព្យាយាម​បង្ខំ​ខ្លួនឯង​ រហូត​ធ្វើ​ឲ្យ​មានបញ្ហា ពេលយើងមាន​បញ្ហា​ការ​ច្នៃប្រឌិតក៏គ្មាន ។ ដូចជាពេលយើង​និយមរិះគន់ឬទើសចិត្ត​នឹងអ្នកដទៃ​ទៀតទាំងនេះ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​យ៉ាប់យ៉ឺន​ ហើយ​មាន​តែ​ធ្វើ​ឲ្យ​ខួរក្បាល​ស្ពឹក​ជាង​មុន​ប៉ុណ្ណោះ។ ត្រូវកំណត់សុភមង្គលចិត្ត​ មុននឹងអាចមានគំនិតច្នៃប្រឌិតបានទូលំទូលាយ! អ្វី​ដែល​ដំណើរការ​នៅ​ក្នុងជីវិត​ឯកជននិងជាសុភមង្គលរបស់ខ្ញុំ ​គឺ​បាន​និយាយ​ជាមួយ​កូនស្រី​ដែល​មាន​អាយុ ១០ ឆ្នាំ​ ស្ដាប់​តន្ត្រី​បុរាណ​ ​ឡើងភ្នំ​ ធ្វើ​លំហាត់​ប្រាណ សមាធិ អាន​អត្ថបទ​សិក្សា​និង​អធិស្ឋាន។  បើ​យើងនិយមបង្កើត​អារម្មណ៍​អវិជ្ជមាន​ ការគិតការច្នៃនានាក៏អវិជ្ជមានដូចគ្នា។ ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​កំហុស​កាន់​តែ​យូរ​ យើង​នឹង​ឃ្លាតឆ្ងាយ​ពី​អ្វី​ដែល​ត្រឹមត្រូវ​។

សូម​រក្សា​ទុក​ប៊ិច​និង​ក្រដាស​កត់ចំណាំ​នៅ​ក្បែរ​គ្រែ​ ​ក្នុង​ករណី​ដែល​យើង​មាន​គំនិតល្អលេចឡើងៗភ្លាមៗ​នៅ​កណ្ដាល​អធ្រាត្រ​ឬ​កន្លែង​ណាមួយ ​ ចូរ​សរសេរ​អ្វី​ទាំងអស់​​ដែល​នឹក​ឃើញនោះទុក។

២. Shannon Gabor ស្ថាបនិក​និង​​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Clever Creative ​រដ្ឋ Los Angeles

«ខ្ញុំ​ជ្រើសរើស​ការ​ច្នៃប្រឌិត​ជា​មធ្យោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​ ! គំនិតនេះ​ វាភ្ជាប់​រាងកាយនិងអារម្មណ៍​ខ្ញុំក៏ជា​​វិធី​ដែល​ខ្ញុំ​អាចជំរុញខ្លួនឯងក្នុងការ​បើក​អាជីវកម្មការ​ច្នៃប្រឌិត មើល​ជីវិត​តាម​របៀប​ផ្សេងមិនទាល់ច្រក ​ និង​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទស្សន​វិស័យ​ថ្មីៗ​ជានិច្ច។ ខ្ញុំ​មិន​កំណត់​ពេលវេលា​ដែលត្រូវប្រើ លើការ​​ច្នៃប្រឌិត​ទេ​ វាតែងកើតមានច្រើន បន្ទាប់ពី​ចុង​សប្ដាហ៍នានា​ដែល​ខ្ញុំបានទៅកម្សាន្ត​​លេង​ជាមួយ​កូន​ៗ ភាពច្នៃប្រឌិតផ្ទុះ​ចេញ​មកកាន់តែច្រើន។

៣. Trisha Okubo ស្ថាបនិក​គ្រឿង​អលង្ការ  Maison Miru ទីក្រុង​ញូវយ៉ក

ការ​ច្នៃ​ប្រឌិត​គឺ​ជា​ផ្កា​ភ្លើង​តូចៗតែមានឥទ្ធិពលឲ្យ​អ្វីៗ​ផ្សេង​ទៀត​លេចរូបរាងឡើងបានរហ័ស​ស្មានមិនដល់។ នេះ​ជា​ចំណុចដែលជួយឱ្យ​ខ្ញុំ​ដឹងថា ខ្ញុំជា​នរណា​ និង​អ្វី​ដែល​ខ្ញុំ​ធ្វើគួរដែរឬអត់។ ការ​ច្នៃប្រឌិត​មិនមែន​ជា​រឿង​ដែល​យើង​អាច​បង្ខំ​បាន​ទេ ​គ្រប់គ្នាសូរថា​ត្រូវការពេលប៉ុន្មាន​សម្រាប់គិត គេកំពុងសួរតាមរបៀបមិនយល់ការណ៍។មាន​ថ្ងៃ​ខ្លះ​អាច​អំណោយផល​ដល់​ការងារ​ច្នៃប្រឌិត ​ហើយ​ខ្លះ​ទៀត​គឺ​មិន​អាច​ឡើយកុំបង្ខំខ្ញុំឬបង្ខំខ្លួនឯង។

ចង់បានគំនិតថ្មី គួរចេញ​​មើលការរស់នៅរបស់មនុស្ស​ឱ្យច្រើន​ហើយ​ទៅកន្លែងថ្មីៗឱ្យបានញឹក។ កុំអះអាងថានៅក្នុងបន្ទប់ច្រើនឆ្នាំហើយ​នៅតែមានគំនិតថ្មី មិនពិតដាច់ខាត។

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖success

ចុចអាន៖កំពូល​ស្ត្រី Rebecca Wei ៖ ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​សាកល្បង​អ្វី​ថ្មី តែ​ក៏មិនចេះតែហក់លោត

ចុចអាន៖សិក្សាជីវិតតស៊ូ​​នាយក​ប្រតិបត្តិ​សំលៀកបំពាក់ UNIQLO លោក TADASHI YANAI

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម