ធ្លាប់ទេ ពេលខ្លះ​បាក់ទឹកចិត្ត​ព្រោះយល់ថាជីវិតអយុត្តិធម៌?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ធ្លាប់ទេ ពេលខ្លះ​បាក់ទឹកចិត្ត​ព្រោះយល់ថាជីវិតអយុត្តិធម៌?

បានផុស

នៅ

ធ្លាប់ឮហើយមែនទេថា ជីវិត​មិនដែលយុត្តិធម៌ទេ ដូច្នេះ កុំរកវិធីគេច ​តែ​គួររៀន​​ប្រឈមនឹងវាដោយក្លាហាន​បំផុតហើយ​ទាញផលប្រយោជន៍អំពីរឿងនេះជួយអ្នកដទៃ និងកសាង​ភាពងាយស្រួលបន្ថែម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱ្យតែលំបាក​ បំបាក់ខ្លួនឯងថា ជាមួយ​ពាក្យថា ជីវិតអយុត្តិធម៌មែនទេ?

«ជីវិត​មិនយុត្តិធម៌ទេ ទទួលយកទៅ!»

មនុស្សចង់បដិសេធពាក្យនេះ​ដែរ តែ​គួរគិត! ពាក្យនេះ​ជាសំឡេងពិតនៃ​ ជីវិត តែពុំមែនសម្រាប់បំបាក់យើង​ទេ គឺដូចជា ការរត់ម៉ារ៉ាតុងដែលប្រណាំង​តស៊ូ ហើយ​មិនមែនមនុស្សគ្រប់គ្នាដែល​ចាប់ផ្តើមនៅបន្ទាត់ដំបូងសុទ្ធតែបាន​​បញ្ចប់ដល់ទីឡើយ។

អ្នកខ្លះចាប់ផ្តើមនៅចម្ងាយ ៣ ម៉ាយល៍នៅពីក្រោយការបញ្ចប់។ អ្នកខ្លះចាប់ផ្តើមនៅចំងាយប្រាំម៉ាយ។ អ្នកខ្លះចាប់ផ្តើមចម្ងាយ ៨ ម៉ាយល៍នៅខាងក្រោយការប្រណាំង។ ហើយយើងទាំងអស់គ្នាកំពុងប្រកួតប្រជែងគ្នាដើម្បីគោលដៅចុងក្រោយរក មេដាយក្នុងការប្រកួតជីវិត។
ស្រដៀងគ្នានេះដែរមនុស្សមួយចំនួនបានកើតនៅក្នុងផ្ទះជាយក្រុងជាទីស្រលាញ់ដោយមានឪពុកម្តាយយកចិត្តទុកដាក់និងគាំទ្រ។ មនុស្សខ្លះកើតនៅក្នុងអគារផ្ទះល្វែងមួយដែលមានសភាពទ្រុឌទ្រោមអវត្តមានឪពុកម្តាយ ឬ អាណាព្យបាលប្រព្រឹត្តិគ្រឿងអាល់កុលស្រវឹងហឹង្សា។​ យើងមិនរើសកំណើតបានទេ។  មនុស្សខ្លះកើតមកគ្មានផ្ទះសម្បែងឬត្រូវគេបោះបង់ចោលទៅនៅរញង់ក្នុងនាម​ជាក្មេង​កំព្រា។ អយុត្តិធម៌ជាច្រើនមិនមែនជា​អ្វីដែលយើងអាចគ្រប់គ្រង​បានទេ។

យើង​ពិតជា​ពិបាកភ្នែកណាស់ ក្នុងការ​មើលឃើញជនស៊ីវិលនៅក្នុងប្រទេសស៊ីរីស្រេកឃ្លានដាច់ពោះចំណែកលើព័ត៌មានអមដោយរូបភាពនៃការរស់នៅដ៏ខ្ជះខ្ជាយរបស់តារាល្បី ៗ និងឥស្សរជនពិភពលោក​សព្វថ្ងៃ។

ជីវិត​ពិត​លំបាកណាស់ក្នុងការស្វែងរកភាពស្មើគ្នា។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងរស់នៅក្នុងភាពក្រីក្រ ហើយអ្នកខ្លះកើតក្នុងប្រទេស​អ្នកមាន​ពិការភាព មិនអាច​ធ្វើអ្វីបាន។ អ្វីគ្រប់យ៉ាងនៃការចាប់កំណើត​បីដូចជា​ការចាប់ឆ្នោត រីឯ ស្ថានភាពសង្គម ភាពវៃឆ្លាតឬ​បរិយាកាសដែលយើង​ធំឡើងអាចមានឥទ្ធិពលធ្វើឱ្យយើងបាន​រង្វាន់ពីជីវិត​ឬរងទុក្ខវេទនាបាន។ គ្មានអ្វីដែលដំណើរការបានល្អឥតខ្ចោះទេ គ្មានការធានា​ហើយមើលមិនឃើញ​ថាមិនត្រូវ។  ដូច្នេះ ត្រូវណាស់ អ្វីគ្រប់យ៉ាងគឺមិនយុត្តិធម៌ យើងរៀនរស់ឱ្យល្អជាមួយវាទៅ។

ការដោះស្រាយជាមួយជីវិត ត្រូវបានគេចាត់ថាពិបាកប៉ុន្តែ មិនពិបាកក៏ជីវិតនេះ​សាបឈឹង​ធុញថប់​ហើយ​បើគ្មាន​ការលំបាកកំណត់ជោគជ័យ​ម្តេចទៅ?

គ្មាន​អ្នកណា​ចង់បាន​ឬចូលចិត្ត​ភាពបរាជ័យក្នុងជីវិត និង​សំណាងអាក្រក់មិនចេះចប់ទេ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ខ្លះ ដែលពេលនោះហើយ​សមត្ថភាពបុគ្គលត្រូវបានបើកបង្ហាញ មានន័យ​ថា ពួកគេអាចតតាំងរបៀបណា។

មនុស្សខ្លះប្រឈមនឹងសំណាងអាក្រក់ដោយការបង្ហាញអារម្មណ៍ចុះចាញ់សៅហ្មង អ្នកខ្លះ​តតាំងដោយ​អាកប្បកិរិយាសមហេតុផល  មិនថាអ្នកធ្វើអ្វីក៏ដោយអ្នកនឹងនៅតែជួបប្រទះនូវជីវិតដ៏អាក្រក់នៅពេលខ្លះ ច្នេះ! ជំនួសឱ្យការលះបង់ជីវិត​ឬការតស៊ូចោល ចូររីករាយនឹងការវាយបក ទៅតាម​កម្រិតពេលវេលាដែលយើង​មាន។

ព្រោះជីវិតអយុត្តិធម៌ វានឹង​នឹងនៅដដែលគឺយើងទេដែលអាច​រក​វិធីត្រឹមត្រូវមកដោះស្រាយជាមួយ តាមរយៈការតស៊ូនិងការរស់នៅរៀនពីកំហុសរបស់យើង កំហុសអ្នកមុនៗ ។

គ្រប់គ្នាមាន​តែ​ជីវិតតែមួយប៉ុណ្ណោះ ដូច្នេះបើគិតថា វា​អយុត្តិធម៌ កុំគ្រាន់តែខឹងត្អូញ  ធ្វើឱ្យបានល្អ​ក្រោកឈរ​មកនៅពីលើវាទៅ៕

បែសម្រួល៖ ចម្រើន​តារា​

ប្រភព៖ Livemint

ចុចអាន៖ ហេតុអ្វី​មនុស្ស​ខ្លះ មិន​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ សូម្បី​តែ​សម្រាប់​ខ្លួនឯង ?

ចុចអាន៖ ឧបសគ្គ​​សំខាន់​បំផុត៥យ៉ាង​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗដែលត្រូវបំបែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៏២ នាទី មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

ព័ត៌មានជាតិ១០ នាទី មុន

លោក ជិន ម៉ា​លីន​ ៖ វា​ជា​រឿង​ធម្មតា​ដែល​ទូត​មុខ​ដដែលៗ បង្ហាញ​ក្តី​កង្វល់​លើ​សំណុំរឿង​សកម្មជន​ប្រឆាំង​ដដែលៗ

ព័ត៌មានជាតិ១៧ នាទី មុន

មេខ្យល់​២នាក់ លួច​នាំ​ពលករ​២៥​នាក់​ទៅ​ធ្វើ​ការ​នៅ​ថៃ​ ត្រូវ​កម្លាំង​ចំរុះ​ឃាត់ខ្លួន

ព័ត៌មានជាតិ២៣ នាទី មុន

អាណិតណាស់! កម្មការិនី​រោងចក្រ​មាន​ផ្ទៃពោះ​៧​ខែ​ម្នា​ក់ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ៣០ នាទី មុន

ស្ត្រីម្នាក់​សង្ស័យ​ថា​ខ្លួន​កើតកូវីដ ស្ម័គ្រចិត្តធ្វើ​តេស្តរហ័ស លទ្ធផល​ពិត​ជា​មាន​កូវីដ៩​មែន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services