Connect with us

KPT+

របាំងមុខដែលយើងស្រលាញ់ នឹងប្រាប់ពីអ្វីអាថ៌កំបាំងក្នុងចិត្ត​

បានផុស

នៅ

ចង់ដឹងថា អ្នកជាមនុស្សពូកែលាក់បាំងប៉ុនណា? ហើយចូលចិត្តលាក់រឿងអ្វីខ្លះ? តោះ! សាករើសយករបាំងមុខមួយក្នុងចំណោមបួននេះ វានឹងបកស្រាយពីអ្នក!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាំងមុខ A

ប្រសិនបើរើសយករបាំងមុខទីមួយ អ្នកជាបុគ្គលម្នាក់មើលខាងក្រៅទៅរឹងមាំ និងត្រជាក់ស្ងប់ស្ងាត់ណាស់ ប៉ុន្តែធាតុពិតអ្នកជាមនុស្សចិត្តក្ដៅ មានរីករាយ គ្រាន់តែមិនសូវចេះបង្ហាញប៉ុណ្ណោះ។

របាំងមុខ B

របាំងមុខនេះ បញ្ជាក់ថា អ្នកជាប្រភេទមនុស្សលាក់បាំងនូវចំណង់តណ្ហារបស់ខ្លួន។ អ្នកជាបុគ្គលដែលមានភាពត្រេកត្រអាលខ្លាំង និងឆាប់រំភើបបំផុត ប៉ុន្តែទោះយ៉ាងណាអ្នកមិនបង្ហាញវាឲ្យគេឃើញនោះទេ។

របាំងមុខ C

អ្នកជាមនុស្សដែលតែងតែលាក់នូវអារម្មណ៍របស់ខ្លួនចំពោះមនុស្សជុំវិញខ្លួន ឬអាចនិយាយបានថា ជាបុគ្គលមាត់ផ្សេងចិត្តផ្សឹង លើកតែមនុស្សដែលអ្នកស្រឡាញ់ខ្លាំងប៉ុណ្ណោះ ទើបអ្នកបង្ហាញចរិតពិតចេញមក។

របាំងមុខ D

អ្នកជាបុគ្គលពូកែលាក់កំហឹងចំពោះមនុស្សគ្រប់គ្នា​ ទោះខឹងយ៉ាងណាក៏ដោយ។  ក្រៅពីនោះ អ្នកមិនងាយប្រាប់អ្នកដទៃពីគោលបំណងរបស់ខ្លួនឡើយ រឹតតែមិនបង្ហាញពីភាពអស់សង្ឃឹមដែលកំពុងជួបឲ្យនរណាឃើញជាដាច់ខាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ hotquizgame

ចុចអាន៖ តាមពិតប្រវែងសក់ បង្ហាញពី​ចរិតលក្ខណៈទៀត?

ចុចអាន៖ ស្គាល់ចរិតលក្ខណៈមនុស្សតាមរយៈសៀវភៅដែលគេចូលចិត្តអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម