Connect with us

KPT+

ហេតុផលសំខាន់ ៦ យ៉ាង ដែលគ្រប់គ្នាគួរតែធ្វើសមាធិឲ្យបានរាល់ថ្ងៃ

បានផុស

នៅ

សមាធិ ជាអាថ៌កំបាំងនាំមកនូវប្រាជ្ញា និងជម្នះនូវភាពល្ងង់ខ្លៅមួយចំនួន។ មនុស្សមិនតិចទេសុទ្ធតែដឹងថា ការធ្វើសមាធិមានឥទ្ធិពលជាវិជ្ជមានចំពោះរាងកាយ ព្រមទាំងផ្លូវចិត្ត។

ទោះបើដឹងបែបនេះក្ដី ពួកយើងនៅតែព្រងើយកន្តើយ មិនព្រមញែកពេលវេលាដ៏តិចតួចដើម្បីឆ្លៀតធ្វើសមាធិឡើយ។

ដូច្នេះ កុំពន្យាពេលទៀត! ផ្ដើមធ្វើសមាធិពីពេលនេះទៅ យើងនឹងទទួលបានអត្ថប្រយោជន៍ល្អៗទាំង ៦ ដូចខាងក្រោម៖

១.​ សមាធិជួយឲ្យផ្តោតអារម្មណ៍បានល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្រិតនៃការផ្តោតអារម្មណ៍នឹងធ្លាក់ចុះ ប្រសិនបើយើងមានគំនិតបែកខ្ញែកពីរបីក្នុងពេលតែមួយ។ ផ្ទុយទៅវិញ បើយើងធ្វើសមាធិ អារម្មណ៍នឹងស្ងប់ស្ងាត់ នឹងធឹង ដោយអាចជួយឲ្យផ្តោតលើកិច្ចការនីមួយៗបានទាំងស្រុង និងដាច់ដោយឡែកពីគ្នា។ អារម្មណ៍ក៏នឹងឈប់វង្វេងឬគិតផ្ដេសផ្ដាស ហើយផ្តោតតែលើអ្វីដែលយើងកំពុងធ្វើប៉ុណ្ណោះ។

២. សមាធិជំរុញថាមពលរាងកាយ

ការធ្វើសមាធិរំញោចរាងកាយ តាមវិធីគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលយើងមិនធ្លាប់ដឹងឡើយ។ នៅពេលណាមានអារម្មណ៍នឿយហត់ក្នុងការបំពេញការងារ សូមអង្គុយចុះ ហើយធ្វើសមាធិបន្តិច យើងប្រាកដជាឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល!

សូមបិទភ្នែក ហើយដកដង្ហើមចូល និងដកដង្ហើមចេញ។ អនុវត្តបែបនេះម្តងទៀតយ៉ាងហោចណាស់ឲ្យបានប្រាំដង។ ដង្ហើមត្រូវតែដកឲ្យវែងៗជាងធម្មតា។ ដកដង្ហើមចូល រួចអនុញ្ញាតឱ្យថាមពលវិជ្ជមានចូលក្នុងខ្លួន ហើយដកដង្ហើមចេញ ដើម្បីបណ្ដេញថាមពលអវិជ្ជមានចេញពីរាងកាយ។

ក្រោយពីធ្វើបែបនេះម្ដងហើយម្តងទៀត យើងនឹងមានអារម្មណ៍ធូរស្រាលច្រើន និងរកឃើញថា ខ្លួនប្រាណហាក់មិនសូវអស់កម្លាំង។ រីឯកម្រិតថាមពលក្នុងខ្លួននឹងកើនឡើង ហើយខួរក្បាលនឹងធ្វើឱ្យការតភ្ជាប់សកម្មភាពនានាកាន់តែលឿនជាងមុន។

៣. ការធ្វើសមាធិជួយឱ្យគេងលក់ស្រួល

ដោយសារតែការធ្វើសមាធិជាបច្ចេកទេសបន្ធូរអារម្មណ៍ស្ត្រេស វាក៏មានឥទ្ធិពលលើលំនាំដំណេកផងដែរ។ បន្ទាប់ពីហាត់ធ្វើសមាធិបានមួយរយៈ យើងនឹងមានអារម្មណ៍ថា បានសម្រាកគ្រប់គ្រាន់ជាងមុន។ ចំពោះការគេងរាល់យប់ ក៏នឹងមានប្រសិទ្ធិភាព ហើយនៅពេលអ្នកភ្ញាក់ពីគេង អារម្មណ៍នឹងមានថាមពលប្រសើរជាងរាល់ដង។

៤. សមាធិបង្កើនផលិតភាពការងារ

ភ្ជាប់ទៅចំណុចទី១វិញថា ការធ្វើសមាធិជួយឱ្យមានស្មារតីនឹងនរ ដូច្នេះដោយសារតែយើងមានការផ្តោតអារម្មណ៍បានល្អ ផលិតភាពការងារក៏នឹងនឹងកើនឡើងច្រើនដែរ។

មិនតែប៉ុណ្ណោះ ដោយសារផ្តោតអារម្មណ៍មូលល្អនេះហើយ ការដោះស្រាយបញ្ហាក៏ប្រសើរ ការរំខានពីខាងក្រៅក៏មិនសូវមានឥទ្ធិលលើយើងដូចគ្នា។

៥. សមាធិធ្វើឱ្យកម្រិតស្ត្រេសថយចុះ

ទាំងនេះជាអត្ថប្រយោជន៍មួយចំនួននៃការធ្វើសមាធិទាក់ទិននឹងការគ្រប់គ្រងកម្រិតស្ត្រេស៖

-សាកថ្មផ្លូវចិត្តដែលជិតអស់ និងបង្កើនចំណង់ចំណូលឲ្យពុះពោរ

-បង្កើនការចងចាំដោយបង្កើនចលនាខួរក្បាល

-ធ្វើឱ្យអារម្មណ៍ស្ងប់ស្ងាត់

-កាត់បន្ថយភាពចាស់

-បង្កើនការច្នៃប្រឌិត

៦. សមាធិបញ្ចេញការថប់បារម្ភ

ការថប់បារម្ភមានឫសគល់មកពីការព្រួយខ្លាំងហួសហេតុពេកទាំងរឿងបច្ចុប្បន្ន និងពេលអនាគត។ យើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន ហេតុនេះគ្មានវិធីណាដែលអាចគេចផុត ពីទុក្ខព្រួយនោះទេ ។ យ៉ាងណាមិញ ការធ្វើសមាធិអាចជួយដោះស្រាយទុក្ខកង្វល់មួយចំនួន ព្រោះយើងនឹងមានអារម្មណ៍គ្រប់គ្រាន់ចំពោះខ្លួនឯង និងចេះទទួលយកអ្វីដែលខ្លួនមាននៅក្នុងម្រិតអតិបរមា។ ការព្រួយបារម្ភឈប់មាន ពីព្រោះយើងព្រមទទួលយកអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះខ្លួន និងអ្វីដែលចេញពីជីវិតយើងទៅ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ATGW

ចុចអាន៖ ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាង​ស័ក្តិសិទ្ធិ

ចុចអាន៖ ​វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៨ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៤ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម