យោងទៅតាមសៀវភៅ E. Vaillant របស់ Harvard ស្ដីពីការអភិវឌ្ឍនៃជីវភាពរស់នៅរបស់មនុស្សពេញវ័យ មានអាថ៌កំបាំងចំនួន ៦ យ៉ាងខាងក្រោមសម្រាប់ការជីវិតរីករាយពេលវ័យចំណាស់៖
១. កាត់ទម្លាប់អាក្រក់ចេញ
នៅក្នុងការសិក្សាបង្ហាញថា ការជក់បារីច្រើនពេកនាំឲ្យមានការស្លាប់មុនអាយុ។ ការជក់បារីតែងមានហានិភ័យច្រើនជាង ១០ ដងក្នុងចំណោមក្រុមមនុស្ស “ រីករាយ” ។
ចូរធ្វើអ្វីៗដែលគិតថានាំឲ្យមានសេចក្ដីសុខ និងមានសុខភាពល្អ! ប្រសិនបើចង់បានរស់នៅក្នុងជីវិតដែលមានសុភមង្គល ទាល់តែកាត់ចោលទម្លាប់អាក្រក់ជាមុនសិន។
២.កុមារភាពមានភាពកក់ក្ដៅ
កុមារភាពដែលកក់ក្ដៅនិងមានពេញដោយក្ដីស្រឡាញ់ ជារឿយៗនាំឲ្យមានអារម្មណ៍រីករាយពេលធំពេញវ័យ ដែលអាចធ្វើឲ្យពួកគេមានអាយុច្រើនឡើងដែរ។ នេះមានន័យថា ការរស់នៅព័ទ្ធជុំវិញជាមួយមនុស្សដែលបំពេញឲ្យយើងនូវភាពរស់រវើក និងនៅឆ្ងាយពីមនុស្សដែលនាំតែអំពល់ទុក្ខ។
៣. ទទួលបានការអប់រំ
នៅក្នុងការសិក្សាដដែលបានប្រៀបធៀបសុខភាពរបស់មនុស្សដែលមានចំណេះដឹង និងមិនមានការអប់រំ។ សុខភាពរាងកាយរបស់មនុស្សដែលមិនបានទទួលការអប់រំខ្ពស់ ជាទូទៅមិនមានភាពរីករាយច្រើនឡើយ មិនដូចអ្នកដែលមានចំណេះដឹងទេ។
ដូច្នេះហើយការរៀនសូត្រ ជួយយើងឱ្យរស់នៅកាន់តែប្រសើរជាលំដាប់។
៤. ព័ទ្ធជុំវិញដោយក្ដីស្រលាញ់
ការភ្ជាប់ទំនាក់ទំនងសង្គមកាន់តែច្រើននៅពេលយើងចាស់ ធ្វើឲ្យយើងកាន់តែអាយុវែង។ អ្នកនិពន្ធសៀវភៅ E. Vaillant និយាយថា “សុភមង្គលគឺជាសេចក្ដីស្រឡាញ់នៅជុំវិញខ្លួនឯងជាមួយមិត្តភក្ដិនិងក្រុមគ្រួសារ” ។
៥. ដោះស្រាយរឿងរ៉ាវតាមរបៀបចាស់ទុំ
នៅពេលដែលយើងប្រឈមមុខនឹងមនុស្សដែលពិបាក ឬស្ថានភាពលំបាក តើយើងអាចដោះស្រាយបានដោយរបៀបណា? ទីនេះមានយុទ្ធសាស្ត្រដោះស្រាយភាពចាស់ទុំចំនួន ៤ ដែលធ្វើឲ្យយើងរីករាយក្នុងរយៈពេលវែង។
ទី ១ ដោះស្រាយជម្លោះនិងដោះស្រាយបញ្ហាដោយសន្តិវិធី ទី ២ តែងតែប្រព្រឹតចំពោះអ្នកដទៃនូវរឿងដែលត្រឹមត្រូវ ទី ៣ ព្យាយាមមើលពិភពលោកក្នុងចំណុចល្អជានិច្ច ហើយ ទី ៤ មិនធ្ដាក់សម្ពាធឱ្យខ្លួនឯងឡើយ។
៦. មានចិត្តសប្បុរស
ការសិក្សាបានបង្ហាញថា មនុស្សដែលមានចិត្តសប្បុរសគ្រប់ពេលវេលា នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអាយុរបស់ពួកគេ។ ប្រសិនបើយើងមានចិត្តសប្បុរសដោយប្រើពេលវេលា និងចំណេះដឹងជួយអ្នកដទៃ នោះជីវិតនឹងកាន់តែរីករាយព្រមទាំងមានសុខភាពល្អជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ careergirldaily
ចុចអាន៖ រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណាហេតុផល ៣ យ៉ាងនេះ
ចុចអាន៖ ចង់រស់ឱ្យបានដល់អាយុ១០០? មានវិធី!