Connect with us

KPT+

សុភាសិតឥណ្ឌាល្អៗគួររៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង

បានផុស

នៅ

ឥណ្ឌា ជាប្រទេសចំណាស់មួយដោយមានវប្បធម៌រុងរឿងយូរលង់មកហើយ។ ប្រទេសនេះសម្បូរអ្នកប្រាជ្ញល្បីៗ និងមានសុភាសិតក៏ដូចជាពាក្យស្លោកល្អៗជាច្រើនសម្រាប់មហាជនយកទៅពិចារណាទុកអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាសុភាសិតល្បីៗមួយចំនួនរបស់ប្រទេសឥណ្ឌាដែលយកទៅឆ្លុះបញ្ចាំងក្នុងខ្លួនអ្នកបាន៖

«យកឈ្នះមនុស្សកំហឹងដោយសុភាពរាបសា ឈ្នះមនុស្សអាក្រក់ដោយសេចក្តីល្អ ឈ្នះមនុស្សកំណាញ់ដោយភាពសប្បុរស និងឈ្នះមនុស្សកុហកដោយសេចក្តីពិត»

«ភាពប្រឹតប្រៀងជាគ្រឿងលម្អកាយា រីឯការបន្ទាបខ្លួនជាសេចក្ដីថ្លៃថ្នូរ»

«អ្នកដែលមិនធ្លាប់ដួល ជាអ្នកដែលមិនធ្លាប់ក្រោកឈរ»

«ម្សិលមិញជាក្តីសុបិន្តមួយ ប៉ុន្តែថ្ងៃស្អែកជាទស្សនៈវិស័យវែងឆ្ងាយ»

«ពេលនៅលើសមុទ្រ ពិតណាស់យើងមិនអាចផ្លាស់ប្តូរទិសដៅខ្យល់បានទេ ប៉ុន្តែយើងអាចគ្រប់គ្រងទូកខ្លួនឯងបាន»

«កុំតថ្លៃជាមួយត្រីដែលនៅក្នុងទឹក ព្រោះមិនទាន់ចាប់យកមកបាន»

«កុំចាំដល់ថ្ងៃស្អែកទើបចាប់ផ្ដើមធ្វើ តែត្រូវធ្វើអ្វីដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ»

«ប្រសិនបើអ្នករស់នៅក្នុងទន្លេ អ្នកគួរតែរាប់អានជាមួយក្រពើ»

«ការចងចាំដែលពិបាកទ្រាំជាងគេ គឺការចងចាំផ្អែមល្ហែម»

«ជារឿយៗភ្នែកមើលមិនឃើញពីអ្វីដែលចិត្តមិនចង់បាននោះទេ»

«នៅលើដើមឈើដែលអ្នកមិនអាចឡើងទៅដល់ វាតែងតែមានផ្លែឈើល្អៗមួយពាន់ផ្លែទៀតដែលមិនទាន់បានបេះ»

«ជីវិតមិនមែនជាជម្រើសបន្តភាពរីករាយទេ ប៉ុន្តែជាបញ្ហាដែលមនុស្សចៀសមិនរួច ហើយវាទាមទារឲ្យមានកម្លាំងរឹងប៉ឹង ​ការប្តេជ្ញាចិត្ត និងការខិតខំតស៊ូ»

«កំហឹងដ៏កម្រោលមានឥទ្ធិលខ្លាំងជាងអាវុធក្នុងសមរភូមិទៀត»

«អាថ៌កំបាំងដ៏អស្ចារ្យទាំងបីនៅលើផែនដីនេះគឺ ខ្យល់សម្រាប់បក្សី ទឹកសម្រាប់ត្រី និងសេចក្ដីល្អសម្រាប់មនុស្សលោក»

«សត្វកង្កែបមិនផឹកស្រះដែលវារស់នៅនោះទេ»

«អ្នកឲ្យទានដល់គេរមែងមានគ្រប់គ្រាន់ជានិច្ច ប៉ុន្តែនរណាដែលមិនព្រមចែកទានសោះ គេនឹងគ្មានអ្វីឡើយ»

ប្រែសម្រួល៖ សន្យា

ប្រភព៖ ATGW

ចុចអាន៖ អានសុភាសិតទាំងប៉ុន្មាននេះហើយ​នឹងដឹងថា ហេតុអីជប៉ុនរីកចម្រើនម្លេះ!

ចុចអាន៖ ទស្សនៈល្អៗនៃ Mother Teresa កំពូលស្ត្រីដ៏សប្បុរសបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម