មានវិធីសន្សំប្រាក់ច្រើនប្រភេទ ដែលគ្រប់គ្នាបានឃើញ ប៉ុន្តែជាក់ស្ដែង មិនមែនគន្លឹះទាំងអស់នេះ គ្រប់គ្នាអាចអនុវត្តបានទាំងអស់ឡើយ។
ដូច្នេះយើងនឹងណែនាំអ្នក នូវវិធីសន្សំប្រាក់បានលឿន រហ័សងាយៗខាងក្រោមនេះ ដែលអ្នកសាកល្បងបាន៖
១. បិទទូរទស្សន៍
មធ្យោបាយដ៏ធំមួយដើម្បីសន្សំប្រាក់ គឺត្រូវកាត់បន្ថយបរិមាណទូរទស្សន៍ដែលអ្នកមើល។ បើអ្នកកាត់បន្ថយការចំណាយទាំងនេះ អ្នកក៏អាចផ្ដោតលើអ្វីផ្សេងទៀតនៅក្នុងជីវិតបានល្អ ជាងមុន ដូចជាផ្នែកអាជីវកម្មជាដើម។
២. ប្រមូលរបស់ឈប់ប្រើប្រាស់យកទៅលក់
ប្រើយុទ្ធសាស្ត្រសាមញ្ញមួយចំនួន ដែលអាចជួយអ្នករកប្រាក់ចំណេញតាមដែលអាចធ្វើទៅបាន។ ប្រមូលរបស់របរដែលអាចលក់វាបានឥឡូវនេះ ហើយប្រើមូលនិធិទាំងនោះសម្រាប់គោលដៅហិរញ្ញវត្ថុសក្ដិសមណាមួយរបស់អ្នក។
៣. ប្រើកាតឥណទានដោយឈ្លាសវៃ
ប្រសិនបើអ្នកមានទម្លាប់ចំណាយប្រាក់ច្រើន ជាមួយកាតឥណទាន សូមលាក់កាតរបស់អ្នកទុកវានៅកន្លែងដែលមានសុវត្ថិភាព នៅក្នុងផ្ទះ មិនមែននៅក្នុងកាបូបរបស់អ្នកទេ។ ការរក្សាទុកកាតនៅកន្លែងណាមួយ អាចជួយកាត់បន្ថយការល្បួង នៅពេលដែលអ្នកចេញក្រៅ។
៤. សរសេរបញ្ជីមុនពេលអ្នកទៅទិញអីវ៉ាន់
មធ្យោបាយងាយស្រួលបំផុតមួយក្នុងការសន្សំប្រាក់ គឺគ្រាន់តែទិញទំនិញដោយមានមានបញ្ជីរាយត្រឹមត្រូវ។ បើគ្មានបញ្ជីទេ អ្នកច្រើនតែធ្វើការទិញ ដោយមិនបានគ្រោងទុក ។
បង្កើតបញ្ជីមុនពេលអ្នកទៅហាងលក់គ្រឿងទេស គឺមានសារៈសំខាន់ ជាពិសេសវាមិនត្រឹមតែអាចជួយអ្នកក្នុងការទិញរបស់របរ ដែលត្រូវនឹងផែនការប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយអ្នកជៀសពីការទិញអាហារ ដែលខ្ជះខ្ជាយផងដែរ។
៥. កុំចំណាយប្រាក់ច្រើនដើម្បីឲ្យកូនសប្បាយចិត្ត
កុមារភាគច្រើន ជាពិសេសក្មេងៗ អាចរីករាយជាមួយរបស់ដែលឪពុកម្ដាយគេទិញឲ្យ។ ត្រូវដឹងថា អ្វីដែលកូនៗ ចង់បានបំផុត គឺពេលវេលារបស់អ្នក មិនមែនរបស់ដែលប្រើប្រាក់ យកទៅទិញឲ្យពួកគេទេ។
៦. អញ្ជើញមិត្តភ័ក្ដិជំនួសឱ្យការចេញទៅក្រៅ
ការចេញទៅទទួលទានអាហារនៅខាងក្រៅ គឺជាវិធីមួយដែលបំផ្លាញទាំងថវិកាស្បៀងអាហារ និងថវិកាសម្រាប់ដំណើរកម្សាន្តរបស់អ្នក។ ជំនួសឱ្យការចេញទៅក្រៅ សូមរៀបចំអាហារពេលល្ងាចជាមួយនឹងមិត្តភ័ក្ដិ ហើយអង្គុយទទួលទានអាហារជុំគ្នា ឬមើលកុនក្នុងផ្ទះ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាបុរសពិតប្រាកដនិងរឹងមាំម្នាក់ ខ្ញុំអាចយំបានទេ?
ចុចអាន៖ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន