Connect with us

KPT+

ងាក​មក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាំ ទើប​អាច​ទប់​ជាមួយ​វិបត្តិសេដ្ឋកិច្ច

បានផុស

នៅ

ចាប់​ពី​ថ្នាក់​លើ​ដល់​ក្រោម ត្រូវ​ត្រៀម​សម្រាប់​ផល​ប៉ះពាល់​ ដែល​ជះឥទ្ធិពល​ដល់​មនុស្ស​គ្រប់គ្នា។

ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មាន​ភាព​ឆ្លាតវៃ​ខាង​ហិរញ្ញវត្ថុ ចេះ​រៀបចំ​ដើម្បី​ទប់ទល់​នឹង​ព្យុះ​វិបត្តិ​មួយ​នេះ ​យើង​នឹង​មាន​វិធី​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​អ្នកដទៃ​ដែរ។

១. ចំណាយ​តាម​សមត្ថភាព​​របស់​យើង

លោកស្រី Lynette Lim នាយក​និង​ជា​សហ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PhillipCapital Inc  ប្រតិបត្តិការ​នៅ​អាមេរិក​និយាយ​ថា ” ត្រូវ​ប្រាកដ​ថា ​បាន​ចំណាយ​តាម​វិធី​និង​សមត្ថភាព​ចំណូល​របស់​យើង​ម្នាក់ៗ! គឺ​បើ​យើង​រក​លុយ​បាន ១ ម៉ឺន​ត្រូវ​ចំណាយ​តិច​ជាង ១ ម៉ឺន មិន​អាច​ចាយ​លើស​កំណត់​ ឬ​ដើរ​ខ្ចី​ឡើយ ” ។  មនុស្ស​នឹង​ជួប​បញ្ហា ​នៅ​ពេល​ពួកគេ​ចំណាយ​ច្រើន​ជាង​រក​បាន។ ត្រូវ​ដឹង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​ ដើម្បី​ធានា​ថា​ ការ​ចំណាយ​របស់​យើង​មិន​លើស​ពី​ប្រាក់​ចំណូល។

លោកស្រី​ក៏​ស្នើ​ឲ្យកាត់​បន្ថយ​បំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ ដូចជា​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រាក់​កម្ចី​ ។

២. សន្សំសំចៃ

លោកស្រី Lynette មាន​ប្រសាសន៍​ថា ” ទោះបី​មាន​វិបត្តិ​សេដ្ឋកិច្ច​ឬ​អត់​ក៏​ដោយ​ គោលការណ៍​ទូទៅ​គឺ​ត្រូវ​មាន​បណ្ដាញ​សុវត្ថិភាព​ជានិច្ច” ។ រក​បាន​ច្រើន​ជាង​អ្វី​ដែល​យើង​ចំណាយ ​ហើយ​សន្សំ​ជានិច្ច​ បើ​យើង​មិន​សន្សំ​នោះ​នឹង​ជួប​បញ្ហា​នៅ​ពេល​ចំណូល​ធ្លាក់​ចុះ។ ព្យាយាម​សន្សំ​ប្រាក់​យ៉ាងតិច ២០ % នៃ​ប្រាក់​ចំណូល​របស់​យើង​។

៣. មាន​ថវិកា​ខ្លះ​សម្រាប់​បច្ចុប្បន្ន​និង​ខ្លះ​ទុក​ទៅ​អនាគត

មុន​ពេល​លោត​ចូល​ទៅ​ក្នុង​ការ​វិនិយោគ​  សូម​ពិនិត្យ​មើល​ហិរញ្ញវត្ថុ​គ្រួសារ​និង​លំហូរ​សាច់ប្រាក់​បច្ចុប្បន្ន​របស់​យើង​សិន។ បន្ទាប់​ពី​បាន​សន្សំប្រាក់​សម្រាប់​មូលនិធិ​បន្ទាន់​​​​ ​គឺ​ត្រូវ​ការពារ​ទ្រព្យសម្បត្តិ​របស់​យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះ​មាន​ន័យ​ថា យើង​មាន​ការ​ការពារ​ប្រាក់​កម្ចី​ធានារ៉ាប់រង​សុខភាព ​និង​ការ​ធានារ៉ាប់រង​ជំងឺ​ធ្ងន់ធ្ងរ។ នៅ​ពេល​ដែល​យើង​សន្សំសំចៃ​និង​ដាក់​ការ​ធានារ៉ាប់រង​រួចហើយ​ គួរ​តែ​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​ទ្រព្យសម្បត្តិ​ ដូចជា​ការ​កសាង​ផែនការ​អប់រំ​សម្រាប់​កូនៗ ក៏​ដូចជា​ផែនការ​ចូល​និវត្តន៍​សម្រាប់​ប្ដី ប្រពន្ធ​របស់​យើង​ម្ដង។

៤. វិនិយោគ​គម្រោង​​រយៈ​ពេល​វែង

ដើម្បី​កសាង​ពង​សំបុក​សម្រាប់​​ចូល​និវត្តន៍​ សូម​ពិចារណា​លើ​ការ​វិនិយោគ​ ទោះបី​ជា​ចំនួន​តិចតួច​ក៏ដោយ។

លោកស្រី Lynette មានប្រសាសន៍ថា “ ចំណាយ​ការ​គិត​និង​ការ​ខិតខំ​មួយ​ចំនួន ​ក្នុង​ការ​វិនិយោគ” ។  អាច​ចាប់ផ្ដើម​តូច​ ប៉ុន្តែ​ត្រូវ​ធ្វើការ​ខិតខំ​បន្ថែម​ទៀត ​ពី​ផ្សារ​ហ៊ុន​ និង​ធ្វើការ​វិនិយោគ​រយៈ​ពេល​វែង (៥ ឆ្នាំ​ឬ​ច្រើន​ជាង​នេះ) ។

លោកស្រី ក៏​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​បង្កើត​ប្រាក់​ចំណូល​អកម្ម​ ពេល​កំពុង​តែ​ពេល​ធ្វើការ​ ដូច្នេះ​ទើប​អាច​កើន​ឡើង​ដល់​ចំនួន​គ្រប់គ្រាន់ ​នៅ​ពេល​យើង​ចូល​​និវត្តន៍។

លោកស្រី​ពន្យល់​ថា​ “ ប្រាក់​ចំណូល​អកម្ម​ គឺ​សំដៅ​ទៅ​លើ​ប្រាក់​ចំណូល​ដែល​មិន​ចាំបាច់​ចំណាយ​ពេល​វេលា​ រក​ប្រាក់​ចំណូល” ។  ឧទាហរណ៍ ​ប្រមូល​បាន​ពី​ការ​ជួល​ផ្ទះ​ល្វែង ​ឬ​ដាក់​បញ្ចាំ​ និង​ការ​ចំណាយ​ផ្សេងៗ​ ឲ្យ​មាន​លំហូរ​សាច់ប្រាក់​វិជ្ជមាន។  សម្រាប់​ផលិតផល​វិនិយោគ​មាន​ន័យ​ថា​ មាន​អ្វី​មួយ ​ដូចជា​ទិញ​ភាគហ៊ុន​ដែល​បង់​ភាគលាភ​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆាក​ជីវិត ដែល​រៀបចំ​មិន​បាន​ល្អ​ច្រើន​កើត​មាន​ព្រោះ​តែ​គំនិត​បី​យ៉ាង​នេះ

ចុចអាន៖វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម