Connect with us

KPT+

ខុសគ្នា​ច្បាស់​ដូច​ថ្ងៃ រវាង​ផ្នត់​គំនិត អ្នកក្រនិងអ្នកមាន

បានផុស

នៅ

ពិភពលោក​ពោរពេញទៅដោយមនុស្សប្រភេទផ្សេងៗគ្នា។ អ្នក​ខ្លះ​ជា​អ្នក​មាន​ហើយ​ខ្លះ​ទៀត​ជា​អ្នកក្រ។ ប៉ុន្តែសំណួរសួរថា តើអ្វីដែលធ្វើឱ្យក្លាយជាអ្នកមាននិងហេតុអ្វីនៅតែក្រ?

ចម្លើយ​គឺ“ ផ្នត់គំនិត” ។

ពិតជា​មាន​ភាពខុសគ្នាខ្លាំង​រវាង​ផ្នត់គំនិត​អ្នកក្រនិងអ្នកមាន។

ដំបូង​គ្រប់គ្នា ត្រូវ​ជឿថា ការគិតរបស់យើងមានឥទ្ធិពលធំធេង លើជីវិតរបស់យើង។ ដូច្នេះ​ផ្លាស់ប្ដូរ​ការ​គិត​របស់​យើង បើ​យើង​ចង់​ផ្លាស់ប្តូរ​ជីវិតទៅល្អជាងបច្ចុប្បន្ននេះ។

នេះ​គឺ​ជាភាពខុសគ្នាដ៏អស្ចារ្យទាំង ៣ រវាងផ្នត់គំនិតអ្នកក្រនិងអ្នកមាន

១ អ្នក​មាន​បញ្ចេញលុយ​ឲ្យ​ធ្វើការ ចំណែកឯអ្នកក្រធ្វើការដើម្បីលុយ

ត្រូវ​ហើយ​អ្វី ដែលបានអាន ជាការពិត។ អ្នកមាន និយម​ប្រើ​ប្រាក់​មក​ធ្វើការជំនួស​គេ ដើម្បី​រក​លុយ​បាន​កាន់​តែ​ច្រើន​ឲ្យ​គេ ដោយគេមិនចាំបាច់ធ្វើការឬយកពេលទៅធ្វើអ្វីផ្សេង ។

អ្នក​ក្រីក្រធ្វើការដើម្បីប្រាក់ពេញមួយថ្ងៃ ថែមហើយ ថែមទៀត មិនដែលគ្រប់ទេ។ ប្រសិន​អ្នកមាន លទ្ធភាព យក​លុយ ៥០០ដែល​អ្នក​រក​បាន​ប្រើ​វា៣០០ឲ្យ​អ្នកផ្សេងធ្វើជំនួស​​ចំណេញ២០០ ហើយ បើធ្វើដូច្នេះ បាន១០នាក់អ្នកបាន២០០០ ទទេ។ សំខាន់​អ្នកមិនចង់​ឲ្យ​ប្រាក់របូតចេញ គឺចង់​ឲ្យ​​តែម្នាក់ឯង អ្នកត្រូវធ្វើពេញ មួយថ្ងៃហើយបានតែ៥០០ រហូត ដល់​ពេល​អ្នក​ឈឺ។

ដូច្នេះសូមចាប់ផ្តើមប្រើ​លុយ​ឲ្យ​ចេញ រកលុយមក​ឲ្យ​អ្នក ។ នេះ​ជា​វិធី​ថ្មី ក៏​ជា​របៀប​គិត​ថ្មី ដែល​អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ។

២. អ្នក​មាន​ជឿរៀនអ្វីថ្មី ចំណែកឯអ្នកក្រីក្រជឿថាហួសពេលរៀនហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​មាន​រមែង រស់នៅ​ជាមួយ គោលដៅ។ ពួកគេ​សុខចិត្ត​រៀន​អ្វីដែលថ្មីៗរាល់ថ្ងៃ។ វិធីសាស្រ្ត​នេះ ជួយ​ឲ្យ​ពួកគេទទួលបានចំណេះដឹងនិងព័ត៌មានល្អ ៗ ដែលនាំទៅរកជីវិត​ជា​អ្នកមាន។

ទោះជាយ៉ាងណាក៏ដោយប្រជាជនក្រីក្រជឿថាការរៀនសូត្របញ្ចប់ហើយ បន្ទាប់ពី​មហាវិទ្យាល័យ។ ពួកគេ​ឲ្យ​តម្លៃ​លើ​សញ្ញាប័ត្រ​ហើយ​ធ្វើ​គ្រប់យ៉ាង ដើម្បី​វា​ទំាងចុងក្រោយ​មិនអាចប្រើ​វា​បានអ្វីជាដុំកំភួនឡើយ។ អ្នកមាន ចូលចិត្ត រៀនអ្វីថ្មីៗយ៉ាងជក់ចិត្ត និង​បង្កើន​ជំនាញ​ចំណេះដឹង ប្រាជ្ញា អាន​សៀវភៅ។ នេះ ជា​ភាព​ខុសគ្នា​សំខាន់​បំផុតរវាងផ្នត់គំនិតអ្នកក្រទល់នឹងអ្នកមាន។ ដូច្នេះ​សូម​ចាប់ផ្ដើម​កែលំអ​ខ្លួនឯង​ជា​រៀងរាល់​ថ្ងៃ។

៣. អ្នកមានវិនិយោគលុយរីឯអ្នកក្រសន្សំលុយ

លំហូរ​សាច់ប្រាក់គឺជាផ្នែកសំខាន់ណាស់ក្នុងការក្លាយជាអ្នកមានឬជំពាក់គេ។ អ្នក​មាន​បាន​វិនិយោគលុយ​របស់​ពួកគេ ដែល​ផលិត​លុយ​មក​កាន់​តែ​ច្រើនសម្រាប់ពួកគេ។

ទោះ​យ៉ាងណា​ក៏ដោយ​ប្រជាជន​ក្រីក្រ​ជឿលើការសន្សំ។ ពួកគេ​សន្សំ​ប្រាក់​ហើយ​រក្សា​ទុក​វា​ដោយ​ខ្លួនឯង។ ហើយ​ក្រោយមក​ពួកគេ​ចំណាយវានៅកន្លែង​ដែលវា​មិន​ត្រឡប់​មក​វិញ​ដូចជា ជួបជុំ ការ​កូនចៅ ព្យាបាល។ល។

ដូច្នេះ​សូមចាប់ផ្តើមទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចូលរួម​វគ្គ​នានា ឬ​ជ្រើស រើស​យូធូបណាមួយ ដែលធ្វើ​ឲ្យ​យើងរីកចម្រើនបាន។

សេចក្តីសន្និដ្ឋាន ដើម្បីរស់នៅក្នុងជីវិតដែលមានសុភមង្គលមានទ្រព្យសម្បត្ដិច្រើននិងសំបូរបែបអ្នកត្រូវចាប់ផ្តើមធ្វើការនិងផ្លាសប្តូរ លើផ្នត់គំនិតរបស់អ្នក៕

ប្រែសម្រួល៖ហាណា

ចុចអាន៖ចង់​រក​លុយ​បាន​ច្រើន មើល​របៀប​រកស៊ី​របស់ Fast-Food ទំាងនេះ​សិន!

ចុចអាន៖ទម្លាប់​ចុង​សប្ដាហ៍​របស់​មនុស្ស​ជោគជ័យ​ដែល​គួរ​តែស្វែងយល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម