ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

បានផុស

នៅ

លិខិតប្រិយមិត្តកម្ពុជាថ្មី

(ផ្សាយឡើងវិញ) ខ្ញុំឈ្មោះ សុខាណា​អាយុ ៣២ ឆ្នាំហើយ។ ខ្ញុំមានរឿងពិតនៃដំណើរជីវិតចាញ់បោកគេទំាង​ម្តាយទំាងកូនកាលពីជាង​ ១០ ឆ្នាំមុន។ ខ្ញុំលើកមកចែករំលែកនៅទំព័រនេះសូមមិត្តៗអ្នកដែលកំពុងអានសំណេរខ្ញុំពិចារណាតាមការគួរ​ថា នេះទុកជាមេរៀនជីវិត​បានដែរទេ?

រូបតំណាង

កាលពីឆ្នាំ​ ២០០៦ ខ្ញុំធ្វើការ​នៅគ្រឹះស្ថានឥណទាន​មួយ ស្គាល់គ្នាជាមួយ​មនុស្សប្រុសម្នាក់អាយុស្រករគ្នា (កើតឆ្នាំថោះដូចគ្នា)។ យើងបានជំពាក់ចិត្ត​នឹងគ្នា​រួច​ក៏ទាក់ទងជាសង្សារហូតមានចាស់ទុំដឹងឮ។​

គេមានតែម្តាយ ចំណែកខ្ញុំមានទំាងពីរ ប៉ុន្តែពុកម៉ែនៅខេត្ត គេវិញម្តាយមានផ្ទះនៅម្តុំបឹងទំពុន ភ្នំពេញ។​ គេជាកូនប្រុសច្បង មាន​ប្អូនស្រីៗបីនាក់នៅរៀនទំាងអស់។ គ្រួសារនេះ​ស្គាល់ដំបូង​ដូចល្អណាស់​ សម្តីពិរោះ​ណាស់ ម្តាយគេ​តែងតែនិយាយល្អៗមករកខ្ញុំ ហើយនិយាយអំពីអនាគតរវាងខ្ញុំនឹងកូនគាត់។

រយៈពេល៧ឆ្នាំ យើងសេពគប់គ្នា គាត់មិនដែលចូលស្តីដណ្តឹងឬឡើងទៅលេងផ្ទះស្គាល់ឳពុកម្តាយ​ខ្ញុំទេ ដោយលើកលេសថា ចាំទៅលើកជំនូនទៅដណ្ដឹងតែម្តង ពេលយើងមាន​លុយរៀបការ​។

ខ្ញុំមិនដែលសង្ស័យទេ ព្រោះគាត់តែងតែ​និយាយល្អនឹង​ហៅពួកយើងញ៉ាំបាយផ្ទះគាត់។

ក្រោយមកគាត់បបួលខ្ញុំ (ម្តាយខាងប្រុស) ចូលលុយគ្នាទិញដី​មួយកន្លែងម្តុំផ្សារដីហុយ។​ ដីនោះ​ទំហំ​ ១៦ ម៉ែត្រ​គុណនិង ២២ នៅជ្រៅបន្តិច (ចូលបានតែម៉ូតូ)​ តម្លៃ​ជាងពីរម៉ឺនដុល្លារ ទំាងចាក់បំពេញអីទៀតជិតបីម៉ឺន។

​ព្រោះតែ​ទុកចិត្តគេ​និងស្រលាញ់កូនប្រុសគេ​ខ្លាំង​ផង​ ខ្ញុំ​ក៏បានទិញទំាងសប្បាយចិត្តដោយ​យក​លុយផ្ទះ​ម​កខ្លះ សន្សំលេងតុងទីនខ្លះ ប្រាក់ខែមិនដែលបានចាយអ្វីគ្រប់គ្រាន់ខើចមុខខើច​ក្រោយ​ (ប្រាក់ខែខ្ញុំច្រើនជាងគាត់២ដង)។

មិនយូរប៉ុន្មាន​នៅឆ្នាំ​ ២០១១ ​ក្រោយទិញយកមកទុកចោលបានជិតប្រាំឆ្នាំ គាត់មកប្រាប់ថា ដីនោះមានបញ្ហា​ជាមួយម្ចាស់គេក្បែរខាងនោះ​ត្រូវរក៧ពាន់មករត់ការ ដោយយើងមិនមាន​លុយ​គាត់ក៏ទាមទារលក់វាចេញ បានត្រឹម​៤២០០០ ដុល្លារ​គឺខ្ញុំបានចំណេញ​តិចតួចបំផុត​ ចំណែក​ដីនោះក្រោយមក​គឺនៅជាកម្មសិទ្ធិគ្រួសារគាត់ដដែល​ គឺគ្រាន់តែបំភាន់ក្នែកខ្ញុំយកបងប្អូនគាត់មកស៊ីញ៉េទិញ​នៅនឹងមុខយើង។

មានគេលួចមកប្រាប់ខ្ញុំជារឿយៗថា ដីនោះមាន​ខាងសំណង់គេមកឱ្យថ្លៃជាង១០ម៉ឺន តែមីងនោះ (ម្តាយអតីតសង្សាខ្ញុំ) ទាមទារ​១៥ម៉ឺនដុល្លារដាច់ខាត ទើបព្រម។ ខ្ញុំមិនមាត់មិនកតែការសង្ស័យចេះតែមាន​។ ខ្ញុំមិននិយាយអ្វី ព្រោះគិតថា មុនក្រោយគង់ជាគ្រួសារ​កូនប្រុសគាត់ក៏ជាកូនគាត់ម្តេចគាត់មកកេងបន្លំដូចអ្នកក្រៅកើតទៅ។

​ប៉ុន្តែ​ហេតុការណ៍​កាន់តែច្បាស់នៅពេល​ដែល​គាត់មកប្រាប់ខ្ញុំថា ​ខ្ញុំនឹងកូនគាត់មិនអាចរៀបការបាននោះទេ ។ គាត់ថា ​ដូនតានឹង​កាច់ ព្រោះអាយុដូចគ្នា រាប់គ្នាជាបងប្អូនទៅ។

ពេលខ្ញុំដឹងថា ខ្លួនឯងចាញ់បោកគេភ្នែកស្រស់ពេក ខ្ញុំកើតឆ្អែតចិត្តណាស់ ​តែបេះដូងនៅសង្ឃឹមថា បុរសម្នាក់ដែលនៅដឹកខ្ញុំចុះឡើង សឹងអ្នកណាៗក៏មើលមកទុកស្មើជាប្តីប្រពន្ធទៅហើយនោះមាន​មនោសញ្ចេតនាខ្លះជាមួយ​ស្នេហា​ជាង៥ឆ្នាំនេះ ​តែមានអញ្ចឹងអី​ ចុងក្រោយ​ខ្ញុំស៊ើបដឹងថា គេក៏ដឹងរឿងដែលម្តាយគេបោកយកដីខ្ញុំ ហើយ​​ទិញយកវា​លួចលាក់មិនចេញមុខ ក្នុងតម្លៃទាប ហើយគេខ្លួនឯងដែលបានទៅសុំជំពាក់លុយមេរបស់គេផ្ទាល់ យកមកថែមឱ្យម្តាយគេ​ទិញដីចំណែកខាងខ្ញុំយកទៅទំាងស្រុង។

ពេលដីឡើងថ្លៃ គេ​ប្រុងលក់វា​ដណ្តឹង​ប្រពន្ធជាកូនអ្នកមាន​ម្នាក់ដែលជាអ្នកជិតខាងរកស៊ីលក់ថ្នាំពេទ្យមុខផ្ទះគេ។ ​កន្លងមកគ្រួសារពេទ្យនោះមិនដែលមើលមុខគេនិងម្តាយ​ទេ កូនគេទើបតែជាប់បាក់ឌុប​នៅក្មេងល្ហក់ ដូច្នោះ​ហើយម៉ែគេនិងគេ​បានប្រមូលគំនិតគ្នាបោកខ្ញុំយកដីទុកលក់ដណ្តឹងកូនពេទ្យ​។​

ចុងក្រោយ​ខ្ញុំបានសួរនាំគេទំាងអស់រឿងទំាងប៉ុន្មាន ចុងក្រោយ​​គេនោះបានត្រឹម​ឆ្លើយថា ​វាសនា​ចារមិនអាចឱ្យពួកខ្ញុំជួបគ្នាបានទេ ​ព្រោះជាន់ខែជាន់ឆ្នាំ​។

នេះហើយរឿងពិត​របស់ខ្ញុំ ដែលខ្ញុំចង់ឱ្យ​ប្អូនៗ ក្មួយៗនារីៗ​មកពីខេត្តទាំងអស់ប្រុសប្រយ័ត្នសិន! ពិនិត្យពិច្ច័យសិន!គេថា ត្រូវស្រលាញ់មើលផៅសន្តានផង  កុំមើលតែ​លើសម្តីពិរោះ និងភាពជាខាងក្រៅ។

ស្រីឈប់ទៅការ​ជឿថា គេនាំយើងទៅលេងផ្ទះស្មានថាគេទទួលស្គាល់យើង​ តាមពិត​គេចេះ​លេងល្ខោនឆាកវែង​ ទំាងម្តាយ ទំាងកូន​ ទំាងប្អូនៗគេ​គឺបោកប្រាស់យើងទំាងស្រុង។

បោកអស់ជិត ៧ឆ្នាំ បោកមិនឈប់ឈរ​ រហូត​ចុងក្រោយអស់ពាក្យកុហក ក៏បណ្តេញ​យើងចេញពីជីវិតគេ។

ការឈឺចិត្ត​មួយនេះគឺជា​ដំបៅ​ក្នុងជីវិតដែលមិនអាច​បំភ្លេចបានជារៀង​រហូត។

កែសម្រួលជាថ្មី ហាណា

ចុចអាន៖ រឿងពិត! ប៉ា​គឺ​ជា​ស្នេហា​គ្រាដំបូង ​និង​ជា​វីរ​បុរស​ក្នុង​ដួងចិត្ត​កូនស្រី​ម្នាក់​នេះ​រហូត​ទៅ​

ចុចអាន៖ រឿងខ្លីមានន័យ​អប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

កត្តា​ចំនួន៤ ធ្វើឱ្យការនាំចេញអង្ករកម្ពុជា មានការធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ក្តី​សង្ឃឹម​សម្រាប់​ប្រទេស​ក្រី​ក្រ​​ WHO រៀប​គម្រោង​ទិញ​ថ្នាំ​ Molnupiravir​ តម្លៃ​តែ​១០​ដុល្លារ​ក្នុង​១សិត

ព័ត៌មានជាតិ២១ នាទី មុន

ដើរល្បាតតាមព្រំដែន​ ប្រទះការ៉ុង​សង្ស័យ​​ បើក​មើល​សុទ្ធ​តែ​បង់​គ្រាប់​កំាភ្លើង

ព័ត៌មានជាតិ៥៣ នាទី មុន

លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យស្រង់ចំនួនតាមផ្ទះ នូវអ្នកមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩

ព័ត៌មានជាតិ១០ ម៉ោង មុន

​មន្ត្រីជាន់ខ្ពស់​ក្រសួងព័ត៌មាន​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ឃ្លាំ​មើល​ប្រចាំ​ត្រី​មាស​ជាលើក​ដំបូង​របស់ខ្លួន​ស្តី​ពីស្ថានភាព​អ្នកសារព័ត៌មាន​នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services