Connect with us

KPT+

សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង

បានផុស

នៅ

ការធ្វើសមាធិ​ជាទម្លាប់ល្អមួយសម្រាប់ដោះស្រាយភាពតានតឹងផ្លូវអារម្មណ៍ឲ្យបានធូរស្រាល។ ការអនុវត្តធ្វើសមាធិត្រូវបានគេប្រើតាមរបៀបផ្សេងៗគ្នាជាច្រើន និងធ្វើឱ្យមនុស្សដែលសមាធិមានចិត្តស្ងប់។ អ្នកជំនាញទូន្មានថា ការសមាធិ ៥ នាទី រាល់ថ្ងៃធ្វើឲ្យផ្លូវចិត្តក៏ដូចជារាងកាយមានសុខភាពល្អ។

ទីនេះជាវិធីសមាធិដែលណែនាំដោយអ្នកជំនាញ៖

វិធីសមាធិទី១៖ ផ្ដោតលើរាងកាយនិងការដកដង្ហើម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសមាធិផ្ដោតលើរាងកាយជាមូលដ្ឋានចម្បងដែលត្រូវធ្វើ ដោយតម្រូវឲ្យអ្នកអង្គុយតាំងអារម្មណ៍ឲ្យមូល។ អ្នកធ្វើសមាធិត្រូវតែអង្គុយក្នុងទីតាំងស្ងប់ស្ងាត់ដកដង្ហើមមួយៗឲ្យវែងៗពី ៣ ទៅ ៥ នាទី។ ប្រសិនបើអារម្មណ៍នៅតែមិននឹងនរ មិនអាចស្ងប់បាន ត្រូវរកកន្លែងស្ងាត់ផ្សេង ហើយធ្វើវាម្ដងហើយម្ដងទៀត រហូតដល់ធូរស្បើយអារម្មណ៍។

វិធីសមាធិទី២៖ បង្ហាញទង្វើល្អចំពោះមនុស្សជុំវិញ

ការធ្វើសមាធិទូទៅមួយទៀត គឺការអនុវត្តទ្រឹស្ដីនៃសេចក្តីស្រឡាញ់។ ចូលទៅក្នុងបន្ទប់និយាយដាក់ខ្លួនឯងនូវប្រយោគទាំងនេះ “ សូមឲ្យខ្ញុំបានជាសះស្បើយ។ សូមឱ្យខ្ញុំសប្បាយចិត្ត។ សូមឱ្យខ្ញុំមានសុខភាពល្អ។ សូមឲ្យខ្ញុំអាចរស់នៅដោយសុខស្រួល” ។ បន្ទាប់ពីនិយាយឃ្លាទាំងនោះច្រើនដងដាក់ខ្លួនឯង អ្នកអាចចាប់ផ្តើមជូនពរអ្នកដទៃនូវឃ្លាដូចគ្នានេះ ដោយចាប់ផ្តើមពីមិត្តភក្តិនិងក្រុមគ្រួសារ ព្រមទាំងមនុស្សគ្រប់គ្នាដែលអ្នកបានជួប។ ការនិយាយប្រយោគទាំងនេះ ជួយឲ្យគិតវិជ្ជមាននិងមានអារម្មណ៍ល្អទាំងខ្លួនអ្នក ទាំងជាមួយមនុស្សដែលអ្នកជូនពរ។

វិធីសមាធិទី៣៖ សកម្មភាពប្រចាំថ្ងៃ

ការបញ្ចេញសកម្មភាពក៏ជាផ្នែកមួយនៃការធ្វើសមាធិដែរ។ បើអ្នកស្មុគស្មាញនឹងកិច្ចការអ្វីមួយដែលកំពុងធ្វើ នោះត្រូវរកអ្វីធ្វើផ្សេងជំនួសសិន។ ជួនកាលការបោសជូតផ្ទះ រៀបចំបន្ទប់ លាងបង្គន់ ឬលាងចានជាដើម ក៏អាចបន្ធូរអារម្មណ៍តានតឹងបានដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាង​ស័ក្តិសិទ្ធិ

ចុចអាន៖ តោះថៅកែៗ! សិក្សាអត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម