Connect with us

KPT+

ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា​

បានផុស

នៅ

តើបុរសត្រូវការស្នេហារយៈពេលប៉ុន្មានមុនលង់ស្រលាញ់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឯកសារស្រាវជ្រាវដែលចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រផ្លូវភេទ បុរសៗត្រូវការពេលតែ ៥វិនាទីប៉ុណ្ណោះដើម្បីផលិតសារធាតុគីមីមួយ បញ្ឆេះអារម្មណ៍ស្នេហ៍ភ្លាមៗ។

ទស្សនាវដ្តី Reader Digest បានអះអាងថា បុរសៗធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនជាងស្ត្រីឆ្ងាយ គឺ៤៨% លង់បាន តាំងពីពេលមើលឃើញនាងដំបូង។

បុរសរង់ចាំបានយូរបំផុត​ត្រឹម​តែ ៨៨ ថ្ងៃប៉ុណ្ណោះដើម្បីនិយាយពាក្យសំខាន់សារភាពស្នេហ៍ ចំណែកខាងស្ត្រី អាចខាំមាត់ រងចាំមិនស្តីក្នុងកម្រិត​ពេលវេលាជិតទ្វេដង (១៣២ ថ្ងៃ) ។

បុរសក៏ងាយនឹងរៀបការម្តងទៀតដែរ បន្ទាប់ពីការលែងលះឬមរណភាពនៃប្តីឬប្រពន្ធ។ ការសិក្សាមួយ ធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្នុងឆ្នាំ ២០១៨ បានបញ្ជាក់ថា ៦៤% នៃបុរសដែលបានរៀបការពីមុន នឹង​រៀបការឡើងវិញម្តងទៀត ផ្ទុយពី ៥២% នៃស្ត្រីដែលបានរៀបការពីមុនតែមិនគិតដល់អាពាហ៍ពិពាហ៍ថ្មីឡើយ។

តើត្រូវចំណាយពេលប៉ុន្មានក្នុងការស្រលាញ់គ្នា(គូចាស់)វិញ?

រឹតតែខុសគ្នា!

តាមភ័ស្ដុតាងដែលបានបង្ហាញ បុរសលោតទៅពាក្យ «ចាប់ផ្តើមជាថ្មីបានទេ» លឿនជាងស្ត្រី។ ពួកគេ​ចិត្តទន់ជាង មាន​អនុស្សាវរីយ៍ច្រើន និងមិនចិត្តដាច់ដូចស្ត្រីទេ ដូច្នេះ​ហើយបានជា​គេមានស្នេហា​រសេមរសាម​ច្រើន ព្រោះរឿងចិត្តមិនដាច់នេះឯង។

តើស្ត្រីអាចនឹងលង់ស្នេហ៍ក្រោយ​ស្គាល់បុរស​រយៈពេលប៉ុន្មាន?

តើស្ត្រីត្រូវលង់ស្នេហ៍រយៈពេលប៉ុន្មាន?

រយៈពេលវែងជាងបុរស៣ដង! នេះបើយោងតាមអ្នកជំនាញណាត់ជួប ចននិងដេវីដបេនថេតដែលបានវិភាគ​កាលពីឆ្នាំ២០១៧។

ស្ត្រីមាននិន្នាការវាយតម្លៃអារម្មណ៍នៃក្តីស្រឡាញ់ដោយផ្អែកលើការទាក់ទាញខាងរាងកាយរួមជាមួយកត្តាផ្សេងៗទៀត ពិសេស​បុគ្គលិក​លក្ខណៈរបស់ដៃគូដែលមានសក្តានុពល ដែលមានន័យថា នាង​តែង​តែ​ត្រូវការពេលយូរសម្រាប់ក់ក្តៅចំពោះអារម្មណ៍ផ្សារភ្ជាប់ ខុសពីខាងប្រុស​ដែលស្រលាញ់លឿន ក្រោយមកទើបសង្កេតឃើញចំណុចខ្សោយ។

ទស្សនៈនេះត្រូវបានបញ្ជាក់ដោយ Nikki Martinez ថា ខណៈពេលដែលបុរសត្រូវការ សម្រស់ និងភាពផ្អែមល្ហែម សម្រាប់ការទាក់ទាញពីដំបូងដើម្បីចាប់ផ្តើមស្គាល់មនុស្សស្រីនោះ ស្ត្រីនឹងសម្គាល់បុរស​ក្រោយពេលគេធ្វើល្អច្រើន​ដងសិន។ ប្រសិន​យើងមិនបានល្អនឹងនាង​មុនហើយ​មកដល់ដោយមិនមាន​ហេតុផល អាចមិនមែនជាស្នេហា​ទេ។

ស្នេហានិងវិទ្យាសាស្ត្រ

នៅពេលដែលស្ត្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ រាងកាយរបស់ពួកគ ផលិតអ័រម៉ូន Norepinephrine និង phenylethylamine (the love chemical) ដែល​អ័រម៉ូនទាំងពីរនេះ នេះពិតជាធ្វើឱ្យស្ត្រីផ្តោតអារម្មណ៍ខ្លាំង ទៅលើមនុស្សដែលនាងចង់ណាត់ជួប។

វាបង្កើតជា​ អារម្មណ៍ភ័យ និងរំភើប អន្ទះសារ​លន្លង់លន្លោច ពេលរង់ចាំការផ្ញើសារពីដៃគូ ឬការណាត់ជាមួយ​នាយទៅណាក្តី។ នោះគឺជាការរួមបញ្ចូលគ្នានៃ norepinephrine និង phenylethylamine ដែល​បំបែកអារម្មណ៍ធម្មតា​ធ្វើឱ្យមនុស្សមានអារម្មណ៍ ចំណុះ និង ផ្តោតតែ​ដៃគូរបស់ពួកគេមើលរំលងមនុស្ស​ផ្សេងៗ។ ចំណែកខាងប្រុស ដោយសារមិនរងឥទ្ធិពលពីអារម្មណ៍នេះ​គេអាចមានស្នេហា​ច្រើន(ចាប់អារម្មណ៍នារីច្រើននាក់​)ក្នុងពេល​ដដែលបាន។

សូម្បី​តែការរួមភេទ ស្ត្រីបានបញ្ចេញអុកស៊ីតូស៊ីន Oxytocin ច្រើនជាងបុរស ដែលជួយបង្កើតនិងអភិវឌ្ឍទំនុកចិត្ត សម្រាប់ជីវិតនាង​។

ដូច្នេះតើត្រូវចំណាយពេលប៉ុន្មានដើម្បីឱ្យនរណាម្នាក់លង់ស្នេហ៍?

ពិតជាត្រូវការពេលវេលា ដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍ តែ​ក៏ពឹងផ្អែកលើប្រភេទមនុស្សព្រមទាំង​បទពិសោធក្នុងជីវិតពួកគេ។ អ្នកខ្លះធ្លាប់ឈឺចាប់ខ្លាំងហួសពេកពីអតីតកាលក៏មិនងាយលង់ចិត្តលើអ្នកណាជាថ្មីទេ តែអ្នកខ្លះក៏មិនងាយរាងចាលលើរឿងស្នេហា​ដូចគ្នា៕

ប្រែសម្រួល៖ ហាណា

ប្រភព៖ LifeLight 

ចុចអាន៖ ស្រី​ៗ​មានវ័យក្បែរ ៣០ គួរ​​ងាកមកឲ្យ​តម្លៃ​លើ​រឿង ៤ នេះ​ជាចម្បង

ចុចអាន៖ បុរសៗ​ឆ្លាតវៃ​ពេក ​អាច​បង្កើត​កំហុស​ជាមួយ​ស្ត្រី​ដោយ​មិន​ដឹង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម